• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បញ្ញវន្តអាណិកជនរំពឹងទុកលើមហាសន្និបាតលើកទី ១៤ របស់បក្ស

ឆ្ពោះទៅមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនីស្តវៀតណាម សហគមន៍បញ្ញវន្តវៀតណាមនៅបរទេស កំពុងតាមដានដោយក្តីរំពឹងទុកនិងជំនឿជាក់យ៉ាងខ្លាំង។ នេះគឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់បំផុត ដែលបើកចេញក្តីសង្ឃឹមអំពីការទម្លុះទម្លាយដ៏ខ្លាំងក្លា ដើម្បីនាំប្រទេសជាតិឈានចូលយុគសម័យថ្មី។
លោកបណ្ឌិត Ha Son Tung អនុប្រធានដេប៉ាតឺម៉ង់បច្ចេកវិទ្យាអុបទិកនៃបណ្ឌិតសភាវិទ្យាសាស្ត្រជាតិសិង្ហបុរី (A*STAR)។ រូបថត៖ VOV

លោកបណ្ឌិត Ha Son Tung អនុប្រធានដេប៉ាតឺម៉ង់បច្ចេកវិទ្យាអុបទិកនៃបណ្ឌិតសភាវិទ្យាសាស្ត្រជាតិសិង្ហបុរី (A*STAR) រំពឹងថា មហាសន្និបាតលើកទី ១៤ នឹងដាក់ចេញសេចក្តីសម្រេចចិត្តដែលមានលក្ខណៈទម្លុះទម្លាយ ជាក់ស្តែង និងមានសមត្ថភាពអនុវត្តបានឆាប់រហ័ស។

«ខ្ញុំបានឃើញថា ថ្នាក់ដឹកនាំជំនាន់ថ្មីរបស់វៀតណាមបានដាក់ចេញនូវសេចក្តីសម្រេចចិត្តបានឆាប់រហ័ស ម៉ឺងម៉ាត់ និងជាក់ស្តែងជាងមុន។ ខ្ញុំរំពឹងថា ក្រោយមហាសន្និបាតលើកទី ១៤ សេចក្តីសម្រេចចិត្តទាំងនោះនឹងត្រូវបានអនុវត្តកាន់តែជាក់ស្តែងទៅខាងក្រៅ។ គោលដៅចុងក្រោយបំផុតនៃគោលនយោបាយជាតិទាំងអស់ សុទ្ធតែដើម្បីកែលម្អសេដ្ឋកិច្ច បង្កើនប្រាក់ចំណូល និងជីវភាពរស់នៅរបស់ប្រជាជន។ ខ្ញុំជឿជាក់លើក្រុមថ្នាក់ដឹកនាំបក្ស និងរដ្ឋក្នុងអាណត្តិនេះ នឹងបន្តពង្រីកនិងមានសកម្មភាពជាក់ស្តែងបំផុត»

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នារសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំលើកទី ៣២ នៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានថ្លែងថា តាមគម្រោង ក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) គ្រោងនឹងមកធ្វើការនៅវៀតណាមក្នុងខែមីនានេះ។

Top