• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

Tin tức

បង្កើនប្រសិទ្ធភាពនៃការចុះហត្ថលេខា ការអនុវត្តការសន្យានិងកិច្ចព្រមព្រៀងអន្តរជាតិរបស់វៀតណាម

នាព្រឹកថ្ងៃទី១៤ ខែមករា នៅទីក្រុងហាណូយ អញ្ជើញធ្វើជាអធិបតីក្នុងសន្និសីទបូកសរុបការអនុវត្តកិច្ចព្រមព្រៀងនិងការសន្យាអន្តរជាតិក្នុងសកម្មភាពកិច្ចការបរទេសជាន់ខ្ពស់ក្នុងអាណត្តិ ២០២១-២០២៥ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសំខាន់ៗក្នុងការចុះហត្ថលេខា ការអនុវត្តការសន្យា និងកិច្ចព្រមព្រៀងអន្តរជាតិក្នុងរយៈពេលកន្លងមក។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ថ្លែងនៅសន្និសីទ។ (រូបថត៖ VNA)

ដើម្បីបំពេញការងារនេះឱ្យកាន់តែប្រសើរឡើងនាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានតម្រូវឱ្យក្រសួង វិស័យ និងមូលដ្ឋាននានា ធ្វើការពិនិត្យឡើងវិញយ៉ាងទូលំទូលាយអំពីការសន្យាអន្តរជាតិដែលបានចុះហត្ថលេខា និងកំពុងត្រូវបានអនុវត្តន៍; កសាងផែនទីបង្ហាញផ្លូវជាក់លាក់ ដើម្បីធានាការអនុវត្តកាន់តែមានប្រសិទ្ធភាព បម្រើចំតម្រូវការអភិវឌ្ឍន៍នៃវិស័យ និងមូលដ្ឋាននីមួយៗ៖

ទិដ្ឋភាពនៃកិច្ចប្រជុំនេះ។ រូបថត៖ VNA

"គ្រប់កម្រិត វិស័យ និងមូលដ្ឋានទាំងអស់ ត្រូវតែមានភាពម្ចាស់ការ មិនរង់ចាំទេ ហើយផ្តោតលើការចុះហត្ថលេខា និងរៀបចំការអនុវត្តប្រកបដោយប្រសិទ្ធភាពទៅតាមមុខងារ ភារកិច្ច និងសមត្ថកិច្ចរបស់ខ្លួន។ ការសន្យាត្រូវតែអនុលោមតាមច្បាប់វៀតណាម ទំនៀមទំលាប់អន្តរជាតិ មានលក្ខណៈអាចធ្វើទៅបាន។ លើសពីនេះ លើកកម្ពស់ការចុះហត្ថលេខា ជំនួសឱ្យការនាំចេញទំនិញតែមួយគត់ ឥឡូវនេះយើងគួរតែនាំចេញវិស័យទាំង មូល។ ឧទាហរណ៍ ការនាំចេញវិស័យកសិកម្មទាំងមូល មិនមែនគ្រាន់តែស្រូវអង្ករនោះទេ"។

មុននេះ ធ្វើជាអធិបតីក្នុងសន្និសីទបូកសរុបការងារឆ្នាំ ២០២៥ និងកំណត់ទិសដៅភារកិច្ចសម្រាប់ឆ្នាំ ២០២៦ របស់គណៈកម្មាធិការជាតិដឹកនាំការធ្វើសមាហរណកម្មអន្តរជាតិ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា ក្នុងឆ្នាំ ២០២៦ ការធ្វើសមាហរណកម្មអន្តរជាតិត្រូវតែបម្រើដល់ការអភិវឌ្ឍវិស័យយុទ្ធសាស្ត្រ ដូចជា វិទ្យាសាស្ត្របច្ចេកវិទ្យា ផ្លូវដែកល្បឿនលឿន និងការលើកកំពស់ទិន្នផលនិងគុណភាពផលិតផល។ គោលដៅនៃការងារសមាហរណកម្មអន្តរជាតិគឺដើម្បីចូលរួមចំណែកលើកកម្ពស់ឋានៈនិងកិត្យានុភាពរបស់ប្រទេសជាតិ; មានភាពម្ចាស់ការលើយុទ្ធសាស្ត្រទំនាក់ទំនងអន្តរជាតិ; ទាំងអស់ដើម្បីផលប្រយោជន៍របស់ប្រជាជន៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

គណៈកម្មការអឺរ៉ុបប្រកាសព័ត៌មានលម្អិតអំពីកញ្ចប់ប្រាក់កម្ចីចំនួន ៩០ ពាន់លានអឺរ៉ូ ដើម្បីឧបត្ថម្ភអ៊ុយក្រែន

គណៈកម្មការអឺរ៉ុបប្រកាសព័ត៌មានលម្អិតអំពីកញ្ចប់ប្រាក់កម្ចីចំនួន ៩០ ពាន់លានអឺរ៉ូ ដើម្បីឧបត្ថម្ភអ៊ុយក្រែន

នាថ្ងៃទី ១៤ ខែមករា គណៈកម្មការអឺរ៉ុប (EC) បានប្រកាសជាផ្លូវការអំពីវិធីសាស្រ្តនិងលក្ខខណ្ឌសម្រាប់ដាក់ពង្រាយ កញ្ចប់ជំនួយហិរញ្ញវត្ថុចំនួន ៩០ ពាន់លាន អឺរ៉ូ (១០៥ ពាន់លានដុល្លារអាមេរិក) សម្រាប់ប្រទេសអ៊ុយក្រែន។

Top