• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើនទំនាក់ទំនងប្រពៃណីរវាងវៀតណាមនិងវ៉េណេស៊ុយអេឡា

នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ អគ្គលេខាបក្សលោក តូ ឡឹម បានអញ្ជើញទទួលជួបជាមួយលោកស្រី Delcy Rodríguez Gómez អនុប្រធានាធិបតីអចិន្ត្រៃយ៍នៃសាធារណរដ្ឋវេណេស៊ុយអេឡា ក្នុងឱកាសលោកស្រីមកបំពេញទស្សនកិច្ចនៅវៀតណាម។
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញទទួលជួបលោកស្រី Delcy Rodríguez Gómez អនុប្រធានាធិបតីអចិន្ត្រៃយ៍នៃសាធារណរដ្ឋបូលីវ៉ារីនៃវ៉េណេស៊ុយអេឡា (រូបថត៖ VOV)

ក្នុងជំនួបនេះ អគ្គលេខាបក្សលោក តូ ឡឹមបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចបានក្ក្នុងជំនួបពិភាក្សារវាងលោកស្រី Delcy Rodríguez Gómez ជាមួយប្រធានរដ្ឋលោក Luong Cuong និងអនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan ដោយបង្ហាញជំនឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងប្រពៃណីយ៉ាងល្អប្រសើររវាងប្រទេសទាំងពីរ។   

ទាក់ទិននឹងទំនាក់ទំនងទ្វេភាគី អគ្គលេខាបក្ស លោកតូ ឡឹម បានឯកភាពចំពោះសំណើសហប្រតិបត្តិការរបស់ភាគីវេណេហ្ស៊ុយអេឡា និងសម្តែងក្តីសង្ឃឹមថា នឹងមានការវិវឌ្ឍថ្មីៗបន្ទាប់ពីដំណើរទស្សនកិច្ចនេះ ហើយស្នើឱ្យភាគីទាំងពីរពង្រឹងការជឿទុកចិត្តផ្នែកនយោបាយតាមរយៈការជួបប្រាស្រ័យទាក់ទងគ្នាគ្រប់កម្រិត ជាពិសេស កម្រិតខ្ពស់ បង្កើនកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ ជាពិសេសក្នុងការផ្លាស់ប្តូរបទពិសោធន៍ ទ្រឹស្តី និងការគាំទ្រគ្នាទៅវិញទៅមកក្នុងការកសាងបក្សនាពេលខាងមុខ។ អគ្គលេខាបក្ស លោកតូ ឡឹម ក៏បានស្នើឲ្យភាគីទាំងពីរជំរុញការអនុវត្តផែនការសហប្រតិបត្តិការ ជាពិសេសលើវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំង និងមានតម្រូវការ ហើយបន្តគាំទ្រ និងសហប្រតិបត្តិការនៅវេទិកា និងអង្គការពហុភាគី លើបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់រួម។

រីឯខ្លួនវិញ អនុប្រធានអចិន្ត្រៃយ៍ Delcy Rodríguez Gómez បានវាយតម្លៃខ្ពស់ចំពោះបក្សកុម្មុយនិស្តវៀតណាម ដែលបានដឹកនាំប្រជាជន វៀតណាមដោយជោគជ័យក្នុងបុព្វហេតុតស៊ូ និងការកសាងប្រទេសជាតិ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ពិធីបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រី លោក​ ហ្វាម មិញជីញ ក្នុងដំណើរទស្សនកិច្ចជា​ផ្លូវការនៅកាតា

ពិធីបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រី លោក​ ហ្វាម មិញជីញ ក្នុងដំណើរទស្សនកិច្ចជា​ផ្លូវការនៅកាតា

នាព្រឹកថ្ងៃទី ៣១ តុលា (ម៉ោងក្នុងតំបន់) នៅវិមាន Amiri Diwan ក្នុងទីក្រុង Doha នាយករដ្ឋមន្ត្រីកាតា លោក Sheikh Mohammed bin Abdulrahman bin Jasim Al-Thani បានអញ្ជើញជាអធិបតីក្នុងពិធីបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកាតា។

Top