• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បក្សកុម្មុយនិស្តវៀតណាមដឹកនាំប្រទេសជាតិសម្រេចបានជ័យជម្នះដ៏មហិមា

រដ្ឋាភិបាល គណៈបក្សនយោ បាយនិងប្រជាជនស្រីលង្កាតែងតែចងចាំជានិច្ចនូវប្ញទ្ធានុភាពនិងភាពជាអ្នកដឹកនាំ ដ៏ប៉ិនប្រ សប់របស់បក្សកុម្មុយនិស្តវៀតណាម ក្នុងបុព្វហេតុរំដោះជាតិ និងកសាងប្រទេសជាតិក្នុងរយៈពេល ៨ ទសវត្សរ៍កន្លងមក។

ឥឡូវនេះ ស្រីលង្កាក៏កំពុងសិក្សានិងពិភាក្សាដោយយកចិត្តទុកដាក់អំពីគំរូអភិវឌ្ឍន៍របស់ វៀតណាម ដើម្បីអាចអនុវត្តបានចំពោះលក្ខខណ្ឌរបស់ប្រទេសស្រីលង្កា។ នេះជាប្រសាសន៍របស់អគ្គលេខាបក្សកុម្មុយនិស្តស្រីលង្កា លោក Geeganage Weerasinghe ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសំឡេងវៀតណាម នៅចំពោះមុខមហាសន្និបាតទូទាំងប្រទេសលើកទី១៤ នៃបក្សកុម្មុយនិស្តវៀតណាម។

អគ្គលេខបក្ស លោក Geeganage Weerasinghe បានឲ្យដឹងថា ស្រីលង្កាកំពុងតាមដានយ៉ាងដិតដល់នូវការវិវត្តនៅវៀតណាម ហើយបានឃើញពីគោលដៅនៅពេលខួបលើកទី ១០០ នៃប្រទេស។ ជាមួយគ្នានោះ មានគោលដៅកំណត់សម្រាប់ឆ្នាំ ២០៣០ ដែលជាខួបលើកទី ១០០ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (១៩៣០-២០៣០) និងគោលដៅឆ្នាំ ២០៤៥ ដែលគូសសញ្ញា ១០០ នៃឯករាជ្យជាតិ (១៩៤៥-២០៤៥)។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀតណាម វៀតណាមកំពុងឆ្ពោះទៅក្លាយជាប្រទេសទំនើប អភិវឌ្ឍន៍ និងឧស្សាហកម្មនៅឆ្នាំ ២០៤៥។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ កំណើនផលិតផលក្នុងស្រុកសរុបជាមធ្យមរបស់វៀតណាមបានលើសពី ៦%។ វៀតណាមមានលក្ខខណ្ឌចាំបាច់ដើម្បីសម្រេចបានអត្រាកំណើនកាន់តែខ្ពស់ថែមទៀត។

លោកអគ្គលេខា Geeganage Weerasinghe បានអះអាងថា បក្សកុម្មុយនិស្តស្រីលង្កាប្តេជ្ញាពង្រឹងទំនាក់ទំនងមិត្តភាពជាមួយបក្សកុម្មុយ និស្តវៀតណាម ហើយជឿជាក់ថា ទំនាក់ទំនងនេះនឹងបន្តពង្រឹងបន្ថែមទៀតនាពេលអនាគត៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នារសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំលើកទី ៣២ នៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានថ្លែងថា តាមគម្រោង ក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) គ្រោងនឹងមកធ្វើការនៅវៀតណាមក្នុងខែមីនានេះ។

Top