ភូមិធូហា (Tho Ha) នៅរក្សាបានលក្ខណៈបុរាណ និង លក្ខណៈពិសេសដោយឡែកជាច្រើន ពេលធ្វើដំណើរមកដល់ភូមិធូហា (Tho Ha) នៅតាមច្រកចូលភូមិ ឃើញពោរពេញដោយបន្ទះឫស្សីតម្បាញសម្រាប់ហាលនំបាញ់ត្រាង។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
ម្សៅអង្ករបានចម្រោះឆ្លងកាត់ច្រើនស្រទាប់សំពត់ ដើម្បីចម្ចាត់ចោលជាតិកខ្វក់ បន្ទាប់មកព្រលាតលើសំពត់ស្តើង ហើយយកទៅសម្ងួត។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
របរធ្វើនំបាញ់ត្រាងណែម ធូហា (Tho Ha) មិនត្រឹមតែនាំមកតម្លៃសេដ្ឋកិច្ច សម្រាប់អ្នកភូមិ នៅទាំងចូលរួមរក្សា និង ពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណីនៃជនជាតិ។ ភ្ញៀវទេសចរមកដល់ភូមិធូហា (Tho Ha) អាចទស្សនាភូមិរបរ ស្វែងយល់អំពីបទដ្ឋានធ្វើនំបាញ់ត្រាងណែម ព្រមទាំងទិញធ្វើជាអំណោយបានទៀតផង។
ខុសប្លែកពីតំបន់ដទៃ នំបាញ់ត្រាងណែម ធូហា (Tho Ha) បង្កើតពាណិជ្ជសញ្ញាដោយឡែក ដោយសារមានលក្ខណៈពិសេស គឺនំពណ៌សល្មម ទន់ ស្វិត បើកកញ្ចប់នំឃើញថានៅមានក្លិនក្រអូបអង្ករ មានសភាពស្វិតមិនងាយបែក ដូចជានំបាញ់ត្រាងផ្សេងៗ ពេលមូលណែមចៀន សម្បកនំស្រួយ ពណ៌លឿងទាក់ទាញចិត្ត។
ជាមួយនឹងរសជាតិពិសេសដោយឡែក មកដល់សព្វថ្ងៃនំបាញ់ត្រាងណែម ធូហា (Tho Ha) មិនត្រឹមតែបានទីផ្សារក្នុងស្រុកពេញនិយមប្រើប្រាស់ នៅទាំងបាននាំចេញទៅកាន់ប្រទេសជាច្រើន ដូចជា កូរ៉េខាងត្បូង ជប៉ុន។ល។
នៅរដូវក្តៅ នំបាញ់ត្រាងស្ងួតស្មើ បន្ទាប់ពីសម្ងួតនំបាញ់ត្រាងណែម នឹងមានពណ៌លឿងស្រាល។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
ក៏ប៉ុន្តែ របរធ្វើនំបាញ់ត្រាងណែម ធូហា (Tho Ha) ក៏កំពុងប្រឈមនឹងបញ្ហាជាច្រើន។ បញ្ហាធំមួយក្នុងចំណោមបញ្ហាធំៗ គឺការរក្សារូបមន្តសម្ងាត់គ្រួសារ។ គ្រួសារក្មេងជាច្រើន មិនចង់បន្តប្រកបមុខរបរទៀត ដោយសារការងារលំបាក ប្រាក់ចំណូលមិនទៀងទាត់។ ហានិភ័យមុខរបរប្រពៃណី ជាប្រការដែលមនុស្សជាច្រើនព្រួយបារម្ភ។
ទន្ទឹមនោះ នំបាញ់ត្រាងឧស្សាហកម្មវត្តមានលើទីផ្សារ មានតម្លៃថោកជាង យ៉ាងនេះបានធ្វើឱ្យនំបាញ់ត្រាងណែម ធូហា (Tho Ha) ជួបទុក្ខលំបាកក្នុងការប្រកួតប្រជែង។
បន្ទាប់ពីព្រលាតម្សៅ នំបានហាលកម្តៅ រហូតដល់ស្ងួតស្រួយ។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
របរធ្វើនំបាញ់ត្រាងណែម ធូហា (Tho Ha) ជាបេតិកភណ្ឌវប្បធម៌កម្រមួយ ដែលចាំបាច់ត្រូវបានរក្សា និង ពង្រីក។ ជាមួយតម្លៃពិសេស និង អត្ថន័យធំធេង នំបាញ់ត្រាងណែម ធូហា (Tho Ha) បានក្លាយជាក្តីមោទនភាពនៃប្រជាជនខេត្តបាក់យ៉ាង (Bac Giang) ជាអំណោយពិសេស សម្រាប់ភ្ញៀវទេសចរ ពេលអញ្ជើញមកដល់ទឹកដីបញ្ញវន្តពិសិដ្ឋនេះ៕
អត្ថបទ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង