• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

និស្សិតវៀតណាមនៅកម្ពុជាសាមគ្គីគ្នាពង្រីកកម្លាំងយុវវ័យ

នាយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ នៅអន្តេវាសិកដ្ឋាននៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងរាជធានីភ្នំពេញ (ព្រះរាជាណាចក្រកម្ពុជា) សមាគមនិស្សិតយោធាវៀតណាមដែលកំពុងសិក្សានៅកម្ពុជា និងសមាគមនិស្សិតវៀតណាមនៅកម្ពុជា បានប្រារព្ធពិធីចងសម្ព័ន្ធមេត្រីភាពវាងភាគីទាំងពីរ។
ឯកអគ្គរដ្ឋទូត Nguyen Huy Tang ប្រគល់រង្វាន់ដល់តំណាងក្រុមបាល់ទាត់ដែលយកឈ្នះក្នុងការប្រកួតបាល់ទាត់មិត្តភាព។ (រូបថត៖ Hoang Minh/TTXVN)

អង្គភាពទាំងពីរបានឯកភាពជ្រើសរើសថ្ងៃទី ២៦ ខែមិនា ជារៀងរាល់ឆ្នាំ សម្រាប់សកម្មភាពជួបប្រាស្រ័យរវាងភាគីទាំងពីរ សំដៅពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកក្នុងសកម្មភាពសិក្សា បង្កើតបរិយាកាសប្រកួតប្រជែងដ៏រស់រវើកក្នុងសកម្មភាពនៃសម្ព័ន្ធយុវជន គាំទ្រគ្នាទៅវិញទៅមកដើម្បីបំពេញភារកិច្ចរបស់ខ្លួនក្នុងការងារយុវជននិងចលនាដែលភាគីទាំងពីរបានដាក់ចេញ។

ក្នុងក្របខ័ណ្ឌនៃកម្មវិធីនេះ គណៈកម្មការរៀបចំបានប្រគល់ពានរង្វាន់ដល់បុគ្គលនិងអង្គភាពដែលមានស្នាដៃខ្ពស់ក្នុងការប្រកួតកីឡាវាយសី និងការប្រកួតកីឡាបាល់ទាត់មិត្តភាពដែលបានប្រព្រឹត្តិទៅនាព្រឹកថ្ងៃដដែល។ លើសពីនេះទៅទៀត គណៈប្រតិភូចូលរួមកម្មវិធីក៏បានរីករាយជាមួយការសម្តែងសិល្បៈនៃប្រទេសទាំងពីរផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ពង្រឹងការផ្លាស់ប្តូរឌីជីថលក្នុងវិស័យទេសចរណ៍ ដើម្បី​ជួយ​សម្រួល និងទាក់ទាញភ្ញៀវទេសចរ

ពង្រឹងការផ្លាស់ប្តូរឌីជីថលក្នុងវិស័យទេសចរណ៍ ដើម្បី​ជួយ​សម្រួល និងទាក់ទាញភ្ញៀវទេសចរ

វៀតណាមត្រូវបន្តផ្លាស់ប្តូរថ្មីផ្នត់គំនិត ក្នុងការអភិវឌ្ឍន៍ទេសចរណ៍ ជាពិសេសពង្រឹងការផ្លាស់ប្តូរឌីជីថល ដើម្បីបំពេញតាមនិន្នាការក្នុងស្ថានភាពថ្មី។ នេះជាមតិឯកភាពរបស់គណៈប្រតិភូដែលចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំរដ្ឋស្តីពីទេសចរណ៍ ដែលបានប្រព្រឹត្តិទៅនៅរសៀលថ្ងៃទី ៣១ កក្កដា នៅទីស្នាក់ការរដ្ឋាភិបាល ក្នុងទីក្រុងហាណូយ។

Top