ព័ត៌មាន នាំពិធីបុណ្យសំពះព្រះខែប្រកបដោយអត្ថន័យ មកជូនកុមារនៅតំបន់ខ្ពង់រាប 21/09/2026 ក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី ឡេ ទៀនចូវ បានប្រគល់អាហារូបករណ៍ដល់តំណាងសិស្សានុសិស្សដែលមានស្នាដៃខ្ពស់ក្នុងការសិក្សា។ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ ទៀនចូវ ប្រគល់អំណោយដល់សិស្សានុសិស្សដែលមានស្ថានភាពលំបាក និងផ្តល់អាហារូបករណ៍ដល់សិស្សគំរូ។ (រូបថត៖ VNA)នាយប់ថ្ងៃទី ២០ ខែកញ្ញា នៅឃុំព្រំដែន មឿងឡាត ខេត្តថាញ់ហ័រ បញ្ជាការដ្ឋានកងការពារព្រំដែន សហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត ថាញ់ហ័រ បានរៀបចំកម្មវិធី "ព្រំដែន - រាត្រីពិធីបុណ្យសំពះព្រះខែ" ឆ្នាំ ២០២៦។ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ ទៀនចូវ បានអញ្ជើញចូលរួមកម្មវិធីនេះផងដែរ។កម្មវិធីនេះរួមមានការសម្តែង "ស្គរបុណ្យ - របាំម៉ុងសាយ" ដែលបង្កើតបរិយាកាសដ៏គគ្រឹកគគ្រែងនៅតំបន់ព្រំដែននៃមាតុភូមិ; បទចម្រៀងអំពីពិធីបុណ្យសំពះព្រះខែ កុមារ និងលោកប្រធានហូជីមិញ; រួមជាមួយនឹងការសម្តែងវេទមន្ត និងក្បួនដង្ហែចង្កៀងគោម ដែលនាំមកនូវបរិយាកាសពិធីបុណ្យសំពះព្រះខែដ៏រស់រវើក និងសប្បាយរីករាយដល់កុមារនៅតំបន់ខ្ពង់រាប។ ក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី ឡេ ទៀនចូវ បានប្រគល់អាហារូបករណ៍ដល់តំណាងសិស្សានុសិស្សដែលមានស្នាដៃខ្ពស់ក្នុងការសិក្សា។ ដោយទទួលបានអំណោយដ៏មានអត្ថន័យ ប្អូន យ៉ាង ង៉ុកញី ជាសិស្សនៃសាលាអន្តេវាសិកមធ្យមសិក្សា មឿងឡាត បានចែករំលែកថា៖“យើងចង់ចែករំលែកសេចក្តីរីករាយនេះជាមួយកុមារនៅតំបន់នានាដែលកំពុងរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ដែលមិនអាចទទួលអំណរបុណ្យសំពះព្រះខែយ៉ាងពេញលេញ។ យើងមានសេចក្តីសោមនស្សរីករាយ និងការរំជួលចិត្តជាអនេក ដែលកម្មវិធីនេះត្រូវបានធ្វើឡើងនៅមឿងឡាត ហើយការទទួលបានអំណោយដ៏មានអត្ថន័យបែបនេះ គឺជាកម្លាំងចលករ ដើម្បីឲ្យយើងបន្តខិតខំប្រឹងប្រែងក្នុងការសិក្សានិងហាត់ពត់លត់ដំ ដើម្បីក្រោយមកអាចចូលរួមចំណែកដល់មាតុប្រទេស”៕ តាម vovworld.vn/km-KH Tags:ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ ទៀនចូវ អាហារូបករណ៍ សំពះព្រះខែ

ក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី ឡេ ទៀនចូវ បានប្រគល់អាហារូបករណ៍ដល់តំណាងសិស្សានុសិស្សដែលមានស្នាដៃខ្ពស់ក្នុងការសិក្សា។ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ ទៀនចូវ ប្រគល់អំណោយដល់សិស្សានុសិស្សដែលមានស្ថានភាពលំបាក និងផ្តល់អាហារូបករណ៍ដល់សិស្សគំរូ។ (រូបថត៖ VNA)នាយប់ថ្ងៃទី ២០ ខែកញ្ញា នៅឃុំព្រំដែន មឿងឡាត ខេត្តថាញ់ហ័រ បញ្ជាការដ្ឋានកងការពារព្រំដែន សហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត ថាញ់ហ័រ បានរៀបចំកម្មវិធី "ព្រំដែន - រាត្រីពិធីបុណ្យសំពះព្រះខែ" ឆ្នាំ ២០២៦។ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ ទៀនចូវ បានអញ្ជើញចូលរួមកម្មវិធីនេះផងដែរ។កម្មវិធីនេះរួមមានការសម្តែង "ស្គរបុណ្យ - របាំម៉ុងសាយ" ដែលបង្កើតបរិយាកាសដ៏គគ្រឹកគគ្រែងនៅតំបន់ព្រំដែននៃមាតុភូមិ; បទចម្រៀងអំពីពិធីបុណ្យសំពះព្រះខែ កុមារ និងលោកប្រធានហូជីមិញ; រួមជាមួយនឹងការសម្តែងវេទមន្ត និងក្បួនដង្ហែចង្កៀងគោម ដែលនាំមកនូវបរិយាកាសពិធីបុណ្យសំពះព្រះខែដ៏រស់រវើក និងសប្បាយរីករាយដល់កុមារនៅតំបន់ខ្ពង់រាប។ ក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី ឡេ ទៀនចូវ បានប្រគល់អាហារូបករណ៍ដល់តំណាងសិស្សានុសិស្សដែលមានស្នាដៃខ្ពស់ក្នុងការសិក្សា។ ដោយទទួលបានអំណោយដ៏មានអត្ថន័យ ប្អូន យ៉ាង ង៉ុកញី ជាសិស្សនៃសាលាអន្តេវាសិកមធ្យមសិក្សា មឿងឡាត បានចែករំលែកថា៖“យើងចង់ចែករំលែកសេចក្តីរីករាយនេះជាមួយកុមារនៅតំបន់នានាដែលកំពុងរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ដែលមិនអាចទទួលអំណរបុណ្យសំពះព្រះខែយ៉ាងពេញលេញ។ យើងមានសេចក្តីសោមនស្សរីករាយ និងការរំជួលចិត្តជាអនេក ដែលកម្មវិធីនេះត្រូវបានធ្វើឡើងនៅមឿងឡាត ហើយការទទួលបានអំណោយដ៏មានអត្ថន័យបែបនេះ គឺជាកម្លាំងចលករ ដើម្បីឲ្យយើងបន្តខិតខំប្រឹងប្រែងក្នុងការសិក្សានិងហាត់ពត់លត់ដំ ដើម្បីក្រោយមកអាចចូលរួមចំណែកដល់មាតុប្រទេស”៕
អត្ថបទផ្សេងទៀត កាណាដាអះអាងពីការឱ្យតម្លៃចំពោះទំនាក់ទំនងជាមួយវៀតណាម21/09/2026ព័ត៌មាននៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីការិយាល័យអគ្គទេសាភិបាលកាណាដា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់កាណាដា លោកស្រីអគ្គទេសាភិបាល លូអ៊ីស អាប៊ួរ បានឱ្យដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម នឹងចូលរួមក្នុងសកម្មភាពនានានៅទីក្រុងអូតាវ៉ា ដើម្បីបន្តពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម មកដល់ទីក្រុងញូវយ៉ក ដើម្បីចូលរួមសម័យពិភាក្សាជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៨១21/09/2026ព័ត៌មានទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន20/09/2026ព័ត៌មានវៀតណាម - អង្គការសហប្រជាជាតិ៖ ជំរុញភាពជាដៃគូ “ទ្វេភាគី”20/09/2026ព័ត៌មានទីក្រុងក្វាងនិញទទួលនាវាទេសចរណ៍អន្តរជាតិជាច្រើនគ្រឿងក្នុងឆ្នាំ២០២៦20/09/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ចេញដំណើរទៅចូលរួមសម័យប្រជុំពិភាក្សាទូទៅជាន់ជាន់ខ្ពស់នៃមហាសន្និបាតអ.ស.ប លើកទី៨១ នៅសហរដ្ឋអាមេរិក និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកាណាដា20/09/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីប្រកាសបង្កើតទីក្រុងបាក់និញ19/09/2026ព័ត៌មាន អត្ថបទផ្សេងទៀត