នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ថ្លែងនៅកិច្ចប្រជុំធ្វើការជាមួយធនាគាររដ្ឋវៀតណាម និងប្រព័ន្ធអង្គការឥណទាន។ រូបថត៖ VNA
នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើតួនាទីជាសសៃឈាម និងជាមូលដ្ឋានគ្រឹះនៃប្រព័ន្ធរូបិយវត្ថុ ចំពោះគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ហើយបានស្នើឱ្យនាំប្រតិបត្តិការឥណទានធនាគារមកត្រឹមអត្តចរិតពិតវិញ ដែលជាការផ្គត់ផ្គង់ដើមទុនរយៈពេលខ្លី និងដើមទុនបង្វិលដល់សេដ្ឋកិច្ច។
“គោលដៅនាពេលអនាគតរបស់យើងគឺអភិវឌ្ឍន៍ទីផ្សារមូលធន និងទីផ្សារមូលបត្របំណុល ហើយពីនោះ នាំប្រតិបត្តិការឥណទានធនាគារត្រឡប់ទៅរកអត្តចរិតពិតវិញ ដែលជាការផ្តល់ដើមទុនរយៈពេលខ្លី និងដើមទុនបង្វិលសម្រាប់សេដ្ឋកិច្ច។ ដើមទុនវិនិយោគរយៈពេលមធ្យម និងរយៈពេលវែងនឹងត្រូវបានប្រមូលផ្តុំនៅក្នុងស្ថាប័ននិងទីផ្សារផ្សេងៗទៀត។ ការទទួលខុសត្រូវរបស់ប្រព័ន្ធធនាគារក្នុងការធ្វើសេនាធិការ និងរួមចំណែកដល់ការរក្សាភាពស្អាតស្អំនៃសកម្មភាពកៀរគរមូលធន ជាពិសេសការអភិវឌ្ឍទីផ្សារមូលបត្របំណុល ក៏បានដាក់ចេញនូវបញ្ហាស្ថាប័នដ៏សំខាន់ផងដែរ”។
ទិដ្ឋភាពនៅកិច្ចប្រជុំ។ រូបថត៖ VNA
ក្រៅពីតម្រូវការខាងលើ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យធនាគារ និងអង្គការឥណទានផ្តោតលើដំណោះស្រាយជាក់លាក់ ដើម្បីជំនះពុះពារលើបញ្ហាប្រឈម ធានាការផ្គត់ផ្គង់ដើមទុនគ្រប់គ្រាន់សម្រាប់សេដ្ឋកិច្ច រក្សាសុវត្ថិភាពប្រព័ន្ធ ហើយប្ដេជ្ញាចិត្តសម្រេចគោលដៅសេដ្ឋកិច្ច-សង្គមក្នុងឆ្នាំ ២០២៦ ប្រកបដោយជោគជ័យផងដែរ៕