នាព្រឹកថ្ងៃទី ១៧ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញបានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតរដ្ឋកាតាប្រចាំនៅវៀតណាម លោក Khalid Ali Abdullah Abel។
ទិដ្ឋភាពនៃជំនួប (រូបថត៖ Lai Hoa/VOV)
ក្នុងជំនួបនោះ នាយករដ្ឋមន្ត្រី
លោក ហ្វាម មិញជីញ បានលើកច្បាស់ថា វៀតណាមត្រៀមខ្លួនរួចជាស្រេច សហការជាមួយកាតា
ហើយនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីស្វែងរកដំណោះស្រាយ
ចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នានាំមកនូវសន្តិភាព
និងស្ថិរភាពដល់ប្រទេសនីមួយៗ និងតំបន់ ជាមួយស្មារតីសាមគ្គីភាព សម្រាប់បង្កើតកម្លាំង
កិច្ចសហប្រតិបត្តិការ ដើម្បីបង្កើតធនធាន និងការសន្ទនា ដើម្បីកសាងទំនុកចិត្ត។
វៀតណាមត្រៀមខ្លួនរួចជាស្រេចសហការ និងគាំទ្រកាតាក្នុងការធានាសន្តិសុខស្បៀងអាហារ។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យឯកអគ្គរដ្ឋទូតសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភាគីវៀតណាម
ដើម្បីអនុវត្តន៍កិច្ចព្រមព្រៀងទ្វេភាគីជាបន្ទាន់
ជាពិសេសធានាការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) តាមកិច្ចសន្យាដល់វៀត
ណាម។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យលោកឯកអគ្គរដ្ឋទូតបន្តលើកកម្ពស់
កិច្ច សហប្រតិបត្តិការទ្វេភាគីក្នុងវិស័យសំខាន់ៗដូចជា នយោបាយ សេដ្ឋកិច្ច ការអប់រំ
និងបណ្តុះបណ្តាល វប្បធម៌ ការងារ ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន។
ជាពិសេសផ្តោតលើវិស័យអាទិភាពដូចជា
ការសម្របសម្រួលយ៉ាងសកម្មជាមួយប្រទេសក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ការពន្លឿនការចាប់ផ្តើមចរចាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀត ណាម-GCC
(FTA)។ លើកកម្ពស់ការបើកទីផ្សាររបស់គ្នាទៅវិញទៅមក
លើកទឹកចិត្តអាជីវកម្មកាតាមកយវិនិយោគនៅវៀតណាម
ជាពិសេសនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅទីក្រុងហូជីមិញនិងដាណាំង ក៏ដូចជា
ឧបត្ថម្ភ វៀតណាមក្នុងការអភិវឌ្ឍឧស្សាហកម្មហាឡាល មានយន្តការសម្រាប់ទទួលស្គាល់វិញ្ញាបនបត្រហាឡាលរបស់គ្នាទៅវិញទៅមក។
លោកឯកអគ្គរដ្ឋទូត
Khalid Ali Abdullah Abel បានថ្លែងថា
លោកនឹងបន្តលើកកម្ពស់វិស័យសហប្រតិបត្តិការ ដោយលោកនាយករដ្ឋមន្ត្រីបានលើកឡើង
ដោយស្នើឱ្យភាគីទាំងពីរ
ពិចារណាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយនឹងផ្នត់គំនិតថ្មី និងបង្កើតផែនការអភិវឌ្ឍន៍ដែល
សមស្រប៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម