ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប៉ូឡូញ នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នៅវិមានប្រធានាធិបតី នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញជួបជាមួយប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ អញ្ជើញចូលជួបសម្តែងការគួរសមជាមួយប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda។ រូបថត៖ VOV
អញ្ជើញពិភាក្សាអំពីទិសដៅនិងវិធានការសំខាន់ៗ ដើម្បីនាំទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ មានប្រសិទ្ធភាព ហើយថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តបង្កើនទំនាក់ទំនង និងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ខ្ពស់ ដើម្បីបង្កើនទំនុកចិត្តនយោបាយនិងការយោគយល់គ្នាទៅវិញទៅមក។ លើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ភាគីទាំងពីរបានឯកភាពបន្តអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA) បង្កលក្ខណៈងាយស្រួលសម្រាប់ទំនិញរបស់ភាគីទាំងពីរមានវត្តមាននៅលើទីផ្សាររបស់គ្នាទៅវិញទៅមក; លើកទឹកចិត្តឱ្យអាជីវកម្មប៉ូឡូញបង្កើនការវិនិយោគនៅវៀតណាមក្នុងវិស័យដែលប៉ូឡូញមានប្រៀបខ្លាំងដូចជា ការផ្លាស់ប្តូរឌីជីថល ឱសថ ឧស្សាហកម្មម្ហូបអាហារ ឧស្សាហកម្មផលិតនិងកែច្នៃរ៉ែជាដើម។
លោកប្រធានាធិបតី Andrzej Duda បានស្នើថា ភាគីទាំងពីរឆ្លៀតយករាល់សក្តានុពល ដែលមានស្រាប់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀតលើវិស័យសំខាន់ៗ។ ប្រធានាធិបតី Andrzej Duda ក៏បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់សហគមន៍ជនវៀតណាមនៅប្រទេសប៉ូឡូញផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម