• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ស្នើឲ្យពន្លឿនថែម​ទៀតនូវ​វឌ្ឍនភាពនៃគម្រោងនិងសំណងសំខាន់ៗក្នុង​វិស័យ​​ផ្លូវដែក​

នាព្រឹកថ្ងៃទី៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំគម្រោង និងសំណងសំខាន់ៗ ថ្នាក់ជាតិក្នុងវិស័យផ្លូវដែក បានដឹកនាំកិច្ចប្រជុំលើកទី៧។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ថ្លែងនៅក្នុងកិច្ចប្រជុំ។ រូបថត៖ VNA

ថ្លែងនៅក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍវិស័យផ្លូវដែកនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ជំរុញកំណើនពីរខ្ទង់ តាមនោះ បង្កើតការងារធ្វើ បង្កើតសន្ទុះនិងកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិ; ទន្ទឹមនឹងនោះ ជួយកាត់បន្ថយថ្លៃដើមឡូជីស្ទិក បង្កើនសមត្ថភាពប្រកួតប្រជែងនៃទំនិញវៀតណាម; ជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងទីក្រុងធំៗ; បើកចេញបរិយាកាសអភិវឌ្ឍន៍ថ្មីសម្រាប់ទីក្រុង តំបន់ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ច បង្កើតការងារធ្វើ និងមុខរបរចិញ្ជឹមជីវិតសម្រាប់ប្រជាជន។

នាយករដ្ឋមន្ត្រីបានស្នើឱ្យសមាជិកគណៈកម្មាធិការដឹកនាំ ផ្តល់មតិយោបល់លើខ្សែរថភ្លើងឡាវកាយ-ហាណូយ-ហៃផុង ទាក់ទងនឹងការអនុវត្តការវិនិយោគសម្រាប់គម្រោងសមាសភាគទី ១ ការរៀបចំរបាយការណ៍ស្រាវជ្រាវលទ្ធភាពសម្រាប់គម្រោងសមាសភាគទី ២ វឌ្ឍនភាពនៃការអនុវត្ត កិច្ចព្រមព្រៀងស្តីពីការតភ្ជាប់ផ្លូវដែក និងការសាងសង់ស្ពានផ្លូវដែកឆ្លងកាត់ព្រំដែន ការផ្ដល់សំណងនិងគាំទ្រការតាំងទីលំនៅថ្មីសម្រាប់ប្រជាជន។

នាយករដ្ឋមន្ត្រីក៏បានស្នើឲ្យម្ចាស់ការអនុវត្តគម្រោងផ្លូវដែកទីក្រុងនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ; ខ្សែរថភ្លើងពីអាកាសយានដ្ឋានយ៉ាប៊ិញទៅខេត្តក្វាងនិញ; ខ្សែរថភ្លើងហាណូយ-ឡាងសឺន... បន្តដោះស្រាយឧបសគ្គ និងពន្លឿនវឌ្ឍនភាពនៃគម្រោងនិងសំណងសំខាន់ៗក្នុងវិស័យផ្លូវដែក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នារសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំលើកទី ៣២ នៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានថ្លែងថា តាមគម្រោង ក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) គ្រោងនឹងមកធ្វើការនៅវៀតណាមក្នុងខែមីនានេះ។

Top