• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ជួបសវនការជាមួយប្រធានាធិបតីអាល់ហ្សេរី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅអាល់ហ្សេរី នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ (ម៉ោងក្នុងស្រុក) នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានជួបសវនាការជាមួយប្រធានាធិបតីអាល់ហ្សេរី លោក Abdelmadjid Tebboune។
  នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ត្រួតពលកងកិត្តិយស មុនពេលចូលជួបសវនាការជាមួយប្រធានាធិបតីអាល់ហ្សេរី លោក Abdelmadjid Tebboune។ រូបថត៖ Lai Hoa/VOV  
  នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានាធិបតី Abdelmadjid Tebboune និងរដ្ឋអាល់ហ្សេរី ដែលបានស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលចំពោះគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋាភិបាលវៀតណាម។ រូបថត៖ Lai Hoa/VOV  
  នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ជួបពិភាក្សាជាមួយប្រធានាធិបតីអាល់ហ្សេរី លោក Abdelmadjid Tebboune។ រូបថត៖ Lai Hoa/VOV  

នៅក្នុងជំនួបនេះ ប្រធានាធិបតីអាល់ហ្សេរី លោក Abdelmadjid Tebboune. និងនាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានវាយតម្លៃថា ចំណងមិត្តភាពប្រពៃណីរវាងវៀតណាមនិងអាល់ហ្សេរី គឺជាទ្រព្យសម្បត្តិរួមដ៏មានតម្លៃ ដែលត្រូវការថែរក្សា ពង្រីក និងអភិវឌ្ឍន៍ឡើងដល់កម្ពស់ថ្មី ស្របតាមបំណងប្រាថ្នានិងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។

ជាមួយនឹងភាពជាដៃគូយុទ្ធសាស្ត្រដែលទើបបានបង្កើតឡើង នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានចាត់ទុកថា ភាគីទាំងពីរត្រូវបង្កើតផែនការសកម្មភាពជាក់ស្តែងក្នុងពេលឆាប់ៗនេះ។ ទាក់ទងនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ នាយករដ្ឋមន្ត្រីសង្ឃឹមថា លោកប្រធានាធិបតី Abdelmadjid Tebboune នឹងដឹកនាំរដ្ឋសភាអាល់ហ្សេរី ឱ្យអនុម័តលើកិច្ចព្រមព្រៀង និងគាំទ្រការពង្រីកគម្រោងធ្វើអាជីវកម្មប្រេងរ៉ែ។ នាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់លើសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខស្បៀងអាហារ ផលិតកម្មកសិកម្ម ការកែច្នៃជលផល; ពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ-សន្តិសុខ សុខាភិបាល ការអប់រំ និងបណ្តុះបណ្តាល; ជំរុញការផ្លាស់ប្តូរវប្បធម៌ ការផ្លាស់ប្តូរប្រជាជន និងទេសចរណ៍។

ប្រធានាធិបតី អាល់ហ្សេរី លោក Abdelmadjid Tebboune បានបញ្ជាក់ថា លោកនឹងគាំទ្រយ៉ាងខ្លាំង និងដឹកនាំអាជ្ញាធរអាល់ហ្សេរីឱ្យសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បីអនុវត្តការសន្យា កិច្ចព្រមព្រៀង និងកម្មវិធីសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងឆាប់អនុវត្តន៍ក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រ តាមរយៈគម្រោង និងសកម្មភាពជាក់ស្តែង៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាម - អាល់ហ្សេរីលើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រ

វៀតណាម - អាល់ហ្សេរីលើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសអាល់ហ្សេរី នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមម៉ោងក្នុងស្រុក នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិក្នុងរដ្ឋធានី Algiers នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបពិភាក្សាការងារ ជាមួយនាយករដ្ឋមន្ត្រីអាល់ហ្សេរី លោក Sifi Ghrieb។

Top