• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម ជួបសំណេះសំណាលជាមួយសហគមន៍ និងភ្នាក់ងារតំណាងនៅកម្ពុជា

នាព្រឹកថ្ងៃទី ១០ តុលា នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញ ហ៊ឹង បានជួបសំណេះសំណាលជាមួយតំណាងសហគមន៍ជនវៀតណាមនៅកម្ពុជា និងកម្មាភិបាលនៃភ្នាក់ងារតំណាងនៅកម្ពុជា។

នាយករដ្ឋមន្ត្រីវៀតណាម ជួបសំណេះសំណាលជាមួយសហគមន៍ និងភ្នាក់ងារតំណាងនៅកម្ពុជា។ រូបថត៖VNA

នៅក្នុងកិច្ចប្រជុំ ដោយសង្កត់ធ្ងន់លើសេចក្តីណែនាំថ្មីរបស់ការិយាល័យនយោបាយស្តីពីកិច្ចការជនវៀតណាមនៅក្រៅប្រទេស លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង បានថ្លែងថា អាណិកជនវៀតណាម មិនត្រឹមតែជាផ្នែកមួយដែលមិនអាចកាត់ផ្តាចចេញពីប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំងជាធនធានយុទ្ធសាស្ត្រដែលរួមចំណែកដល់ការបង្កើនកម្លាំងជាតិទាំងមូលផងដែរ។ ដោយចែករំលែកពីការលំបាកដែលប្រជាជនដើមកំណើតវៀតណាមកំពុងជួបប្រទះនៅកម្ពុជា លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមតែងតែស្នើឱ្យភាគីកម្ពុជាយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់បងប្អូនក្នុងការតាំងទីលំនៅ និងស្ថិរភាពជីវភាពរស់នៅ។ លោកបានស្នើឱ្យក្រសួងការបរទេស និងស្ថានទូតវៀតណាមសម្របសម្រួលជាមួយក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីផ្តោតលើការដោះស្រាយការលំបាកទាក់ទងនឹងនីតិវិធីរដ្ឋបាល ការស្នាក់នៅ ការចូលសញ្ជាតិ ជីវភាពរស់នៅ ការតាំងទីលំនៅថ្មី និងធានាថា កុមារដើមកំណើតវៀតណាមអាចសិក្សានៅសាលារដ្ឋកម្ពុជា។ ក្រសួងការបរទេស និងក្រសួងអប់រំ និងបណ្តុះបណ្តាល គួរសិក្សាពង្រីកកម្មវិធីអាហារូបករណ៍សាកលវិទ្យាល័យ និងក្រោយឧត្តមសិក្សា ជាពិសេសសម្រាប់កុមារ ដើម្បីបណ្តុះបណ្តាលធនធានមនុស្សនាពេលអនាគត។

នាយករដ្ឋមន្ត្រីសង្ឃឹមថា បងប្អូនអណិកជនបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ចំណង​មិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។ សមាគមដូចជា សមាគមខ្មែរ-វៀតណាម និងសមាគមពាណិជ្ជកម្មវៀតណាមនៅកម្ពុជា ត្រូវពង្រឹងតួនាទីបង្រួបបង្រួម ដោយទាក់ទាញយុវជន និងបុគ្គលដែលមានឥទ្ធិពល ដើម្បីកសាងសហគមន៍ដ៏រឹងមាំ និងមាននិរន្តរភាពជាង៕

តាម​ vovworld.vn/km-KH

នាយករដ្ឋមន្ត្រីលោក ឡេ មិញហ៊ឹង អញ្ជើញទទួលជួបឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា

នាយករដ្ឋមន្ត្រីលោក ឡេ មិញហ៊ឹង អញ្ជើញទទួលជួបឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា

ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជា នាព្រឹកថ្ងៃទី១០ ខែតុលា នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង បានអញ្ជើញទទួលឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងតំណាងយុវជនឆ្នើមៗ ជាច្រើនរូប។

Top