ក្នុងដំណើរទស្សនកិច្ចការងារលើកនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានជួបពិភាក្សាការងារ ជួបប្រាស្រ័យ និងផ្លាស់ប្តូរជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរដ្ឋ រដ្ឋាភិបាល រដ្ឋសភាប៉ូឡូញ និងឆែក ហើយបានជួបពិភាក្សាការងារជាមួយ ប្រធានាធិបតីស្វីស។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងលោកជំទាវ បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចការងារទៅកាន់ប្រទេសប៉ូឡូញ ឆែក និងស្វីស។ (រូបថត៖ VNA)
នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមបានមក ដល់ទីក្រុងហាណូយ វិញបញ្ចប់ប្រកបដោយជោគជ័យនូវដំណើរបំពេញទស្សនកិច្ចការងារ និងទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប៉ូឡូញ និងសាធារណរដ្ឋឆែក ចូលរួមកិច្ច ប្រជុំជាប្រចាំលើកទី ៥៥ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) និងបំពេញការងារ ទ្វេភាគីនៅប្រទេសស្វីស។
ក្នុងដំណើរទស្សនកិច្ចការងារលើកនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានជួបពិភាក្សាការងារ ជួបប្រាស្រ័យ និងផ្លាស់ប្តូរជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរដ្ឋ រដ្ឋាភិបាល រដ្ឋសភាប៉ូឡូញ និងឆែក ហើយបានជួបពិភាក្សាការងារជាមួយ ប្រធានាធិបតីស្វីស។ លទ្ធផលលេចធ្លោគឺ ប្រទេសទាំងបីមានបំណង និងឯកភាព លើកកំពស់ និងឆ្ពោះទៅលើកកំពស់ទំនាក់ទំនងជាមួយវៀតណាម។ ក្នុងនោះ វៀត ណាម - ប៉ូឡូញ ជំរុញការលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រ; វៀតណាម - ឆែក បានលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រ; វៀតណាម-ស្វីស បានលើក កំពស់ទំនាក់ទំនងទៅជាដៃគូគ្រប់ជ្រុងជ្រោយ។
ក្នុងកម្មវិធីចូលរួមសន្និសីទជាប្រចាំលើកទី ៥៥ នៃវេទិកាសេដ្ឋកិច្ចពិភពលោក លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចូលរួម និងថ្លែងសុន្ទរកថាក្នុងសម័យ ប្រជុំពិភាក្សាចំនួន ៤ នៃសន្និសីទ ក្នុងនោះមាន សម័យប្រជុំចំនួន ៣ ដែល WEF រៀបចំឡើងដោយឡែកសម្រាប់វៀតណាម ជាពិសេសសម័យសន្ទនា។ លោកនាយករដ្ឋមន្ត្រីក៏បានជួបជាមួយថ្នាក់ដឹកនាំប្រទេស និងអង្គការអន្តរជាតិជិត២០; រួមជាមួយ ថ្នាក់ដឹកនាំក្រសួង ផ្នែក និងមូលដ្ឋាន ចូលរួមការផ្លាស់ប្តូរ និងការសន្ទនាជាមួយ សាជីវកម្មឈានមុខគេជិត ២៥០ ក្នុងឱកាសចូលរួមសន្និសីទផងដែរ។
ដំណើរទស្សនកិច្ចការងាររបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅកាន់ប្រទេសប៉ូឡូញ សាធារណរដ្ឋឆែក និងស្វីសបានបញ្ចប់ដោយជោគជ័យ តាមនោះ បន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព និងអះអាងនូវគោលមាគ៌ាការបរទេសរបស់វៀត ណាម; រួមចំណែកធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងរវាងវៀតណាមជាមួយដៃគូ; លើកកំពស់ថែមទៀតនូវឋានៈ តួនាទី និងការរួមចំណែកប្រកបដោយការទទួល ខុសត្រូវរបស់វៀតណាម; ផ្ញើសារស្ដីពីការប្តេជ្ញាចិត្ត សេចក្តីប្រាថ្នា និងការទាក់ទាញ ធនធានអន្តរជាតិ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិក្នុងយុគសម័យថ្មី៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម