នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ យន្តហោះដឹកនាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប៉ូឡូញនិងសាធារណរដ្ឋឆែក ដើម្បីចូលរួមសន្និសីទប្រចាំឆ្នាំលើកទី៥៥ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវ៉ូស (ស្វីស) និងជួបធ្វើការទ្វេភាគីនៅប្រទេសស្វីស។
លោកនាយករដ្ឋមន្ត្រី និងលោកជំទាវភរិយាចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ប្រទេសប៉ូឡូញ និងសាធារណរដ្ឋឆែក ដើម្បីចូលរួមសន្និសីទ WEF (រូបថត៖ VOV)
ដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី
១៦ ដល់ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៥
តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប៉ូឡូញ លោក Donald
Tusk នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឆែក Petr Fiala និងស្ថាបនិកនិងជាប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) Klaus
Schwab។
ដំណើរបំពេញទស្សនកិច្ចនេះបានអះអាងនូវគោលនយោបាយការបរទេសឯករាជ្យ
ភាពខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម ធ្វើពិពិធកម្ម
និងចូលរួមសមាហរណកម្មអន្តរជាតិលើគ្រប់ជ្រុងជ្រោយ
ស៊ីជម្រៅនិងមានប្រសិទ្ធភាពរបស់វៀតណាម
រួមចំណែកធ្វើឱ្យទំនាក់ទំនងរវាងវៀតណាមនិងប្រទេសនានាកាន់តែស៊ីជម្រៅថែមទៀត បង្កើននូវតួនាទី ឋានៈនិងការរួមចំណែកប្រកបដោយការទទួលខុសត្រូវរបស់វៀតណាម
ផ្សព្វផ្សាយសារអំពីការប្ដេជ្ញាចិត្តរបស់ប្រទេសជាតិ និងសេចក្តីប្រាថ្នាក្នុងការអភិវឌ្ឍ
ទាក់ទាញធនធានអន្តរជាតិជាអតិបរមាសម្រាប់គោលដៅអភិវឌ្ឍន៍ប្រទេសជាតិ។
ក្នុងដំណើរទស្សនកិច្ចនេះ
លោកនាយករដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសនានានឹងពិភាក្សា
និងឯកភាពលើវិធានការសំខាន់ៗ ដើម្បីបន្តពង្រឹងទំនុកចិត្តនយោបាយ
និងលើកកំពស់លក្ខណៈយុទ្ធសាស្ត្រនៃខ្លឹមសារនៃកិច្ចសហប្រតិបត្តិការឡើងវិញលើវិស័យសហប្រតិបត្តិការប្រពៃណី; បង្កើតការលើកទឹកចិត្ត បង្កើតរបកគំហើញនៅក្នុងវិស័យសក្តានុពល និងសំខាន់ៗ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម