• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក ហ្វាម មីញ ជីញអញ្ជើញទទួលជួបជាមួយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី

ក្នុងក្របខ័ណ្ឌចូលរួមកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមហាអនុតំបន់ទន្លេមេគង្គ (GMS) លើកទី៨ នៅទីក្រុងគុនមីង នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មីញ ជីញបានអញ្ជើញទទួលជួបជាមួយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លោក Masatsugu Asakawa។

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីហ្វាម មីញជីញ បានថ្លែងអំណរគុណដល់ ADB ដែលបានផ្តល់ដើមទុនសំខាន់ៗសម្រាប់គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ខណៈដែលបានរួមចំណែកយ៉ាងសកម្មដល់ការកាត់បន្ថយភាពក្រីក្រនៅវៀតណាម។ លោកនាយករដ្ឋមន្ត្រីបានស្នើថា ADB បន្តផ្តល់ហិរញ្ញប្បទានដល់វៀតណាមជាមួយនឹងអត្រាការប្រាក់អនុគ្រោះក្នុងវិស័យដែលទើបនឹងលេចចេញដូចជា ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង ការគណនាលើពពក និងគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រទ្រង់ទ្រាយធំ មានលក្ខណៈបង្វែរស្ថានការណ៍ និង ផ្លាស់ប្តូរស្ថានភាព។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា ADB នឹងបន្តយកចិត្តទុកដាក់ ផ្តល់ ហិរញ្ញប្បទានដល់គម្រោងថាមពលខ្យល់នៅឆ្នេរសមុទ្រ គម្រោងផ្លូវដែកស្តង់ដារ   គម្រោងការពារការរអិលបាក់ដី... ជាពិសេសការផ្តល់មូលនិធិជាមួយនឹងអត្រាការប្រាក់អនុគ្រោះសម្រាប់គម្រោងធំៗដែលមានលក្ខណៈបង្វែរស្ថានការណ៍និងផ្លាស់ប្តូរស្ថានភាព។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ និងប្រធានធនាគារអភិវឌ្ឍន៍អាស៊ីលោក Masatsugu Asakawa (រូបថត៖ VOV)

រីឯខ្លួនវិញ ប្រធាន ADB លោក Masatsugu Asakawa បានឲ្យដឹងថា ADB ត្រៀមខ្លួនជាស្រេចដើម្បីជួយឧបត្ថម្ភវៀតណាមក្នុងការសម្រេចបាននូវការបំភាយឧស្ម័នសូន្យនៅឆ្នាំ ២០៥០។ ជាពិសេស ADB និងរូបលោកប្រធាន ADB ផ្ទាល់ បន្តរួមដំណើរជាមួយវៀតណាម ចែករំលែកបទពិសោធន៍ និងគាំទ្រវៀតណាមក្នុងការប្រឹក្សាគោលនយោបាយ ជាពិសេសម៉ាក្រូ គោលនយោបាយរូបិយវត្ថុ និងសារពើពន្ធ ធានាសមតុល្យសំខាន់ៗ ការគ្រប់គ្រងអតិផរណា ជំរុញកំណើន គាំទ្រវៀតណាមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ច ឌីជីថល សេដ្ឋកិច្ចវិលជុំ; ជួយសហគ្រាស វៀតណាមចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបអគ្គនាយករងអចិន្ត្រៃយ៍នៃសាជីវកម្ម​យន្តហោះពាណិជ្ជកម្មចិន

នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបអគ្គនាយករងអចិន្ត្រៃយ៍នៃសាជីវកម្ម​យន្តហោះពាណិជ្ជកម្មចិន

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមហាអនុតំបន់ទន្លេមេគង្គ(GMS) លើកទី៨ និងដំណើរទស្សនកិច្ចការងារនៅប្រទេសចិន កាលពីថ្ងៃទី ៦ វិច្ឆិកា នៅទីក្រុងគុនមីង ប្រទេសចិន នាយករដ្ឋមន្រ្តីវៀតណាម លោក ហ្វាម មិញជីញ បានទទួលជួបជាមួយអគ្គនាយករងអចិន្ត្រៃយ៍នៃសាជីវកម្មយន្តហោះពាណិជ្ជកម្មចិន (COMAC) លោក Wei Yingbiao។

Top