• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីប្តេជ្ញា “៣ធានា” ជាមួយសហគមន៍ធុរកិច្ចនិងវិនិយោគិនជប៉ុន

នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ និងនាយករដ្ឋមន្ត្រីជប៉ុន លោក Ishiba Shigeru បានចូលរួមវេទិកាវៀតណាម-ជប៉ុន ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាយុទ្ធសាស្ត្រ បច្ចេកវិទ្យាខ្ពស់ ការផ្លាស់ប្តូរបៃតង និង semiconductor ។
នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ និងនាយករដ្ឋមន្ត្រីជប៉ុន លោក Ishiba Shigeru បានចូលរួមវេទិកាវៀតណាម-ជប៉ុន ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាយុទ្ធសាស្ត្រ បច្ចេកវិទ្យាខ្ពស់ ការផ្លាស់ប្តូរបៃតង និង semiconductor ។ រូបថត៖ Lại Hoa/ VOV

ក្នុងវេទិកានេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានវាយតំលៃខ្ពស់ចំពោះការរួមចំណែកជាក់ស្តែង និងមានប្រសិទ្ធភាពរបស់សហគ្រាសជប៉ុនក្នុងការអភិវឌ្ឍរបស់វៀតណាម។ ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន លោកនាយករដ្ឋមន្ត្រីបាrនចាត់ទុកថា វិស័យជាច្រើនដូចជា ឧស្សាហកម្ម semiconductor បច្ចេកវិទ្យាខ្ពស់ នវានុវត្តន៍ ថាមពលស្អាត និងសេដ្ឋកិច្ចបៃតង គឺជាគន្លឹះនៃការអភិវឌ្ឍយ៉ាងឆាប់រហ័សប្រកបដោយនិរន្តរភាព ហើយក៏ជាសសរស្តម្ភថ្មីនៃកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ជប៉ុនផងដែរ។

ដោយសង្កត់ធ្ងន់លើដំណោះស្រាយកែលម្អបរិយាកាសវិនិយោគធុរកិច្ច លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានឲ្យដឹងថា វៀតណាមកំពុងផ្តោតការយកចិត្តទុកដាក់លើការសុក្រឹត្យហេដ្ឋារចនាសម្ព័ន្ធរលូន ជាមួយប្រព័ន្ធផ្លូវគោក ផ្លូវរថភ្លើងល្បឿនលឿន អាកាសយានដ្ឋាន និងកំពង់ផែសមុទ្រអន្តរជាតិ;  ផ្លាស់ប្តូរថ្មីការត្រិះរិះ អភិបាលកិច្ចឆ្លាតវៃ និងប្តេជ្ញាអនុវត្ត “៣ធានា” ជាមួយសហគមន៍ធុរកិច្ចនិងវិនិយោគិនជប៉ុន រួមមាន៖ ធានាវិស័យសេដ្ឋកិច្ចដែលមានទុនវិនិយោគពីបរទេសគឺជាផ្នែកសំខាន់នៃសេដ្ឋកិច្ចវៀតណាម; ធានាសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិន; ធានាស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គមនិងសន្តិសុខ; ស្ថាប័ន យន្តការ គោលនយោបាយទាក់ទាញការវិនិយោគ។

លើសពីនេះ លោកនាយករដ្ឋមន្ត្រីក៏បានសន្យាថា រដ្ឋាភិបាលវៀតណាមនឹងអនុវត្ត “៣ រួមគ្នា” ជាមួយសហគមន៍ធុរកិច្ចនិងវិនិយោគិនជប៉ុន រួមមាន៖ រួមគ្នាផ្ទៀងស្តាប់ និងយល់ដឹងរវាងធុរកិច្ច រដ្ឋ និងប្រជាជន; រួមគ្នាចែករំលែកចក្ខុវិស័យនិងសកម្មភាព សហការនិងគាំទ្រគ្នាទៅវិញទៅមក ដើម្បីអភិវឌ្ឍយ៉ាងឆាប់រហ័សប្រកបដោយនិរន្តរភាព; រួមគ្នាធ្វើ រួមគ្នាឈ្នះ រួមគ្នាទទួលផលនិងរួមគ្នាអភិវឌ្ឍន៍៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

កម្មវិធីទូរទស្សន៍ផ្សាយបន្តផ្ទាល់ លាន់លឺរន្ទឺជារៀងរហូតចម្រៀងជ័យជំនះ - រីកសាយភាយសារសំខាន់និងអត្ថន័យជាប្រវត្តិសាស្ត្រនៃមហាជ័យជំនះនិទាឃរដូវឆ្នាំ ១៩៧៥

កម្មវិធីទូរទស្សន៍ផ្សាយបន្តផ្ទាល់ "លាន់លឺរន្ទឺជារៀងរហូតចម្រៀងជ័យជំនះ" - រីកសាយភាយសារសំខាន់និងអត្ថន័យជាប្រវត្តិសាស្ត្រនៃមហាជ័យជំនះនិទាឃរដូវឆ្នាំ ១៩៧៥

កម្មវិធីទូរទស្សន៍ផ្សាយបន្តផ្ទាល់ "លាន់លឺរន្ទឺជារៀងរហូតចម្រៀងជ័យជំនះ" មាន ការចូលរួមពីសិល្បករសិល្បការិនីជាង ១២០០ នាក់ នៅទីតាំងទាំង ៣ នៅភាគខាង ជើង កណ្តាល និងខាងត្បូង។

Top