• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីថៃលោកស្រី Paetongtarn Shinawatra បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នាយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ លោកស្រី Paetongtarn Shinawatra បានចាកចេញពីទីក្រុងហាណូយ បញ្ចប់ដោយជោគជ័យ នូវដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម និងធ្វើជាសហប្រធាននៃកិច្ចប្រជុំគណៈ រដ្ឋមន្ត្រីចម្រុះវៀតណាម-ថៃ លើកទី៤ ចាប់ពីថ្ងៃទី ១៥-១៦ ឧសភា តាមការអញ្ជើញ របស់នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ។
(រូបថត៖ VOV)

ក្នុងដំណើរបំពេញទស្សនកិច្ចនៅវៀតណាម លោកស្រីនាយករដ្ឋមន្ត្រី Paetongtarn Shinawatra បានចូលវិមានតម្កល់សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធាន ហូជីមិញ; ទៅដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខន្ធវីរៈយុទ្ធជនពលីនៅទីក្រុង ហាណូយ។ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម ប្រធានរដ្ឋវៀតណាម លោក លឿង គឿង បានទទួលជួប និងប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន បានជួបសវនាការជាមួយនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra។

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលបដិសណ្ឋារកិច្ច ជួបពិភាក្សាការងារ; ធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី៤ នៃគណៈរដ្ឋមន្ត្រីចម្រុះ វៀតណាម-ថៃ; ធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា និងផ្លាស់ប្តូរឯកសារសហប្រតិបត្តិ ការចំនួន៨។ នាយករដ្ឋមន្ត្រីទាំងពីរក៏បានធ្វើជាសហប្រធាននៃវេទិកាធុរកិច្ចវៀត ណាម-ថៃផងដែរ។ ក្នុងឱកាសនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានអនុម័តលើ សេចក្តីថ្លែងការណ៍រួម អំពីការលើកកំពស់ជាផ្លូវការនូវទំនាក់ទំនងវៀតណាម-ថៃ ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ”៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

អ្នកប្រាជ្ញនិងមិត្តភក្តិអន្តរជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីរបស់លោកប្រធានហូជីមិញ

អ្នកប្រាជ្ញនិងមិត្តភក្តិអន្តរជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីរបស់លោកប្រធានហូជីមិញ

ក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃថ្ងៃកំណើតរបស់លោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ២០២៥) អ្នកប្រវត្តិសាស្ត្រ អ្នកនយោបាយ និងមិត្តភក្តិអន្តរជាតិជាច្រើនបានចែករំលែក និងវាយតម្លៃយ៉ាងស៊ីជម្រៅអំពីតួនាទី និងឥទ្ធិពលរបស់លោកប្រធានហូជីមិញ ចំពោះប្រវត្តិសាស្ត្រវៀត ណាមនិងពិភពលោក។

Top