ព័ត៌មាន ធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងអូស្ត្រាលី 11/08/2026 តបតាមការអញ្ជើញរបស់អគ្គទេសាភិបាលអូស្ត្រាលី លោក Sam Mostyn អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមបានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសអូស្ត្រាលីចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែសីហា។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ជួបជាមួយសារព័ត៌មាន (រូបថត៖ ថុងញ៉ិត/TTXVN)បន្ទាប់ពីកិច្ចពិភាក្សារវាងអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមនិងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នៅទីក្រុង Canberra ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម ដោយបញ្ជាក់ពីមូលដ្ឋានគ្រឹះដ៏រឹងមាំនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងអូស្ត្រាលី។ សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យការពារជាតិ និងសន្តិសុខ។ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានព្រមព្រៀងគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ។ ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សស្របតាមច្បាប់អន្តរជាតិ ពង្រឹងនិងចូលរួមចំណែកដល់ការងាររបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងយន្តការរបស់ក្រុមប្រឹក្សា។ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពន្លឿនកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរថាមពល ការការពារបរិស្ថាន ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ; ជំរុញការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាព; ធ្វើឲ្យស៊ីជម្រៅថែមទៀតកិច្ចសហប្រតិបត្តិការក្នុងវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងបរិយាប័ន្នឌីជីថល។ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលមានសន្តិភាព ស្ថិរភាព វិបុលភាព និងបរិយាប័ន្ន; បញ្ជាក់ពីតួនាទីស្នូលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសារៈសំខាន់របស់អាស៊ានក៏ដូចជាយន្តការតំបន់ដែលដឹកនាំដោយអាស៊ាន។ ថ្នាក់ដឹកនាំទាំងពីររូបបានបញ្ជាក់ជាថ្មីនូវសារៈសំខាន់នៃការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត; ដំណោះស្រាយដោយរាល់ជម្លោះលើសមុទ្រស្របតាមច្បាប់អន្តរជាតិ ។អូស្ត្រាលីបានបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងមុតមាំរបស់ខ្លួនចំពោះតួនាទីស្នូល សាមគ្គីភាព និងឯកភាពរបស់អាស៊ាន ក៏ដូចជាភាពជាអ្នកដឹកនាំក្នុងការលើកកម្ពស់ការសន្ទនា កិច្ចសហប្រតិបត្តិការ និងការកសាងទំនុកចិត្តនៅក្នុងតំបន់៕ តាម /vovworld.vn/km-KH Tags:អូស្ត្រាលី ការផ្លាស់ប្តូរឌីជីថល បរិយាប័ន្នឌីជីថល

តបតាមការអញ្ជើញរបស់អគ្គទេសាភិបាលអូស្ត្រាលី លោក Sam Mostyn អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមបានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសអូស្ត្រាលីចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែសីហា។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ជួបជាមួយសារព័ត៌មាន (រូបថត៖ ថុងញ៉ិត/TTXVN)បន្ទាប់ពីកិច្ចពិភាក្សារវាងអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមនិងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នៅទីក្រុង Canberra ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម ដោយបញ្ជាក់ពីមូលដ្ឋានគ្រឹះដ៏រឹងមាំនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងអូស្ត្រាលី។ សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យការពារជាតិ និងសន្តិសុខ។ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានព្រមព្រៀងគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ។ ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សស្របតាមច្បាប់អន្តរជាតិ ពង្រឹងនិងចូលរួមចំណែកដល់ការងាររបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងយន្តការរបស់ក្រុមប្រឹក្សា។ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពន្លឿនកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរថាមពល ការការពារបរិស្ថាន ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ; ជំរុញការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាព; ធ្វើឲ្យស៊ីជម្រៅថែមទៀតកិច្ចសហប្រតិបត្តិការក្នុងវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងបរិយាប័ន្នឌីជីថល។ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលមានសន្តិភាព ស្ថិរភាព វិបុលភាព និងបរិយាប័ន្ន; បញ្ជាក់ពីតួនាទីស្នូលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសារៈសំខាន់របស់អាស៊ានក៏ដូចជាយន្តការតំបន់ដែលដឹកនាំដោយអាស៊ាន។ ថ្នាក់ដឹកនាំទាំងពីររូបបានបញ្ជាក់ជាថ្មីនូវសារៈសំខាន់នៃការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត; ដំណោះស្រាយដោយរាល់ជម្លោះលើសមុទ្រស្របតាមច្បាប់អន្តរជាតិ ។អូស្ត្រាលីបានបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងមុតមាំរបស់ខ្លួនចំពោះតួនាទីស្នូល សាមគ្គីភាព និងឯកភាពរបស់អាស៊ាន ក៏ដូចជាភាពជាអ្នកដឹកនាំក្នុងការលើកកម្ពស់ការសន្ទនា កិច្ចសហប្រតិបត្តិការ និងការកសាងទំនុកចិត្តនៅក្នុងតំបន់៕
អត្ថបទផ្សេងទៀត វៀតណាមនិងអូស្ត្រាលីរួមគ្នាបង្កើតកម្លាំងជំរុញកំណើនថ្មី11/08/2026ព័ត៌មានវៀតណាមចាត់ទុកអូស្ត្រាលីជាដៃគូសំខាន់មួយរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងនៅចំពោះមុខឱកាសថ្មីៗ ជាច្រើន ហើយភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយត្រូវការលើកកម្ពស់បន្ថែមទៀត ដើម្បីឱ្យកាន់តែមានខ្លឹមសារ និងមានប្រសិទ្ធភាព។ បន្តធ្វើឲ្យស៊ីជម្រៅថែមទៀតកិច្ចសហប្រតិបត្តិការរវាងរដ្ឋ New South Wales និងតំបន់នានារបស់វៀតណាម11/08/2026ព័ត៌មានអដ្ឋិធាតុយុទ្ធជនពលីចំនួន ២៥៦ ឈុតត្រូវបានរកឃើញនិងប្រមូលនៅឧទ្យាន ឡេធីរៀង11/08/2026ព័ត៌មានវៀតណាមនិងអូស្ត្រាលីឆ្ពោះទៅគោលដៅសម្រេចបាននូវទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ២០ ពាន់លានដុល្លារអាមេរិក11/08/2026ព័ត៌មាននាំវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលក្លាយជាកម្លាំងចលករថ្មីនៃទំនាក់ទំនងវៀតណាម-អូស្ត្រាលី11/08/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញជួបពិភាក្សាជាមួយប្រធានព្រឹទ្ធសភា និងប្រធានសភាជាន់ទាបអូស្ត្រាលី11/08/2026ព័ត៌មានអូស្ត្រាលីចង់រួមដំណើរក្នុងដំណើរការអភិវឌ្ឍន៍របស់វៀតណាម11/08/2026ព័ត៌មាន អត្ថបទផ្សេងទៀត