អញ្ជើញចូលរួមពិធីនេះរួមមាន អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម; នាយករដ្ឋមន្ត្រី លោក ឡេ មិញ ហ៊ឹង; ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន; សមាជិកប្រចាំការគណៈលេខាធិការមជ្ឈិមបក្ស លោកត្រឹន កឹម ទូ… និងថ្នាក់ដឹកនាំនៃគណៈកម្មាធិការមជ្ឈិម ក្រសួង ស្ថាប័ន និងអង្គការនានា។
គណៈប្រតិភូថ្នាក់ដឹកនាំបក្ស រដ្ឋ អតីតថ្នាក់ដឹកនាំ ដឹកនាំដោយអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញដាក់កម្រងផ្កា និងចូលគោរពវិញ្ញាណក្ខន្ធលោកប្រធាន ហូ ជីមិញ (រូបថត៖ VGP/Nhat Bac)
ក្នុងឱកាសខួបលើកទី ១៣៦ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ (១៩ ឧសភា
១៨៩០ - ១៩ ឧសភា ២០២៦) នៅព្រឹកថ្ងៃទី ១៩ ឧសភា គណៈប្រតិភូ គណៈកម្មាធិការមជ្ឈិមបក្ស
ប្រធានរដ្ឋ រដ្ឋសភា និងរដ្ឋាភិបាល បានអញ្ជើញដាក់កម្រងផ្កា និងចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ
ហើយទៅអុជធូបរំលឹកវិញ្ញាណក្ខន្ធវីរៈយុទ្ធជនពលីនៅវិមានវីរៈយុទ្ធជនពលី (ផ្លូវបាក់សឺន
ទីក្រុងហាណូយ)។
អញ្ជើញចូលរួមពិធីនេះរួមមាន អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម; នាយករដ្ឋមន្ត្រី លោក ឡេ មិញ ហ៊ឹង; ប្រធានរដ្ឋសភា
លោក ត្រឹន ថាញ់ មិន; សមាជិកប្រចាំការគណៈលេខាធិការមជ្ឈិមបក្ស
លោកត្រឹន កឹម ទូ… និងថ្នាក់ដឹកនាំនៃគណៈកម្មាធិការមជ្ឈិម
ក្រសួង ស្ថាប័ន និងអង្គការនានា។
នាព្រឹកនេះ នៅទីក្រុងហូជីមិញ
គណៈប្រតិភូទីក្រុងហូជីមិញបានដាក់កម្រោងផ្កានៅឧទ្យានវិមានហូជីមិញ
(ផ្លូវថ្មើរជើងង្វៀនហ្វឿ សង្កាត់សៃហ្គន) ផងដែរ៕
តាម vovworld.vn/km-KH