• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម-ឡាវ៖ ទំនាក់ទំនងនៃប្រទេសទាំងពីរជាអាទិភាពចម្បងនៅក្នុងគោលនយោបាយការបរទេស

នៅរសៀលថ្ងៃទី ២ ខែធ្នូ នៅរដ្ឋធានីវៀងច័ន្ទ លោកអគ្គលេខាបក្ស តូ ឡឹម និងលោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ ថងលូន ស៊ីស៊ូលីត បានធ្វើជាសហប្រធាននៃកិច្ចប្រជុំកម្រិតខ្ពស់រវាងបក្សកុម្មុយនិស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ។

លោកអគ្គលេខាបក្ស លោកតូ ឡឹមនិងលោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ ថងលូន ស៊ីស៊ូលីត បានធ្វើជាសហប្រធាននៃកិច្ចប្រជុំកម្រិតខ្ពស់រវាងបក្សកុម្មុយនិស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ (រូបថត៖ TTXVN)

នៅក្នុងកិច្ចប្រជុំនេះ លោកអគ្គលេខាបក្ស តូ ឡឹម និងលោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ ថងលូន ស៊ីស៊ូលីត បានអះអាងថា នឹងបន្តពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ និងការផ្សាភ្ជាប់ជាយុទ្ធសាស្ត្ររវាងវៀតណាមនិងឡាវ តាមរយៈយន្តការសហប្រតិបត្តិការជាក់ស្តែង និងមានប្រសិទ្ធភាពដែលមានស្រាប់ ព្រមទាំងបង្កើត និងរៀបចំយន្តការថ្មីៗដែលត្រូវបានថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរឯកភាពជាឯកច័ន្ទ។ ភាគីទាំងពីរបានអះអាងថា នឹងបន្តធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ។ ដោយកំណត់ថា ទំនាក់ទំនងវៀតណាម-ឡាវ ឡាវ-វៀតណាម តែងតែជាអាទិភាពចម្បងនៅក្នុងគោលនយោបាយការបរទេសរបស់ប្រទេសនីមួយៗ។

ភាគីទាំងពីរបានបញ្ជាក់ថា  នឹងសម្របសម្រួលយ៉ាងជិតស្និទ្ធលើបញ្ហាយុទ្ធសាស្ត្រទាក់ទងនឹងសន្តិសុខនិងការអភិវឌ្ឍ ហើយក្នុងពេលជាមួយគ្នានេះ ក៏ត្រៀមខ្លួនរៀបចំប្រកបដោយជោគជ័យមហាសន្និបាតរបស់បក្សនីមួយៗ។ ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់ និងបញ្ជាក់ពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃការពង្រឹងបន្ថែមទៀតនូវសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការការពារជាតិ សន្តិសុខ និងការបរទេស ដើម្បីរក្សាស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។

នៅក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម  មិញជីញ និងនាយករដ្ឋមន្ត្រីឡាវលោក សុនសៃ ស៊ីផាន់ដុន បានឯកភាពគ្នាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ពង្រឹងការតភ្ជាប់ និងការបំពេញបន្ថែមរវាងសេដ្ឋកិច្ចទាំងពីរ និងលុបបំបាត់ការលំបាក និងឧបសគ្គក្នុងដំណើរការអនុវត្ត។ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការជំរុញកំណើននៃចំណូលពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបានគោលដៅ ៥ ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗនេះ និងកំណត់គោលដៅ ១០ ពាន់លានដុល្លារអាមេរិកនៅពេលខាងមុខ។

លើសពីនេះ វៀតណាម និងឡាវនឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងបក្ស រដ្ឋ រណសិរ្ស អង្គការមហាជន និងអង្គការប្រជាជន ពង្រឹងការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក៏ដូចជាធានាសន្តិសុខ និងស្ថិរភាពនៅតំបន់ព្រំដែន ដែលរួមចំណែកដល់ការពង្រឹងទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរយ៉ាងរឹងមាំ៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

ស្តេចស៊ុលតង់នៃប្រទេសប្រ៊ុយណេដារូសាឡឹម ហាជី ហាសាណាល់ បូលគីយ៉ាហ៍ បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

ស្តេចស៊ុលតង់នៃប្រទេសប្រ៊ុយណេដារូសាឡឹម ហាជី ហាសាណាល់ បូលគីយ៉ាហ៍ បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

នៅរសៀលថ្ងៃទី ២ ខែធ្នូ ស្តេចស៊ុលតង់នៃប្រទេសប្រ៊ុយណេដារូសាឡឹម ហាជី ហាសាណាល់ បូលគីយ៉ាហ៍ បានចាកចេញពីទីក្រុងហាណូយ ដោយបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅ វៀតណាម ចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ថ្ងៃទី ២ ខែធ្នូ តាមការអញ្ជើញរបស់ប្រធានរដ្ឋ លោក លឿង គឿង។

Top