• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដំណាក់កាល ២០២៦-២០៣០៖ បង្កើនកំណើនពីរខ្ទង់/ឆ្នាំផងនិងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចផង

បន្តកម្មវិធីនៃសម័យប្រជុំលើកទី១ នៃរដ្ឋសភានីតិកាលទី ១៦ នាថ្ងៃទី២១ ខែមេសា នៅទីក្រុងហាណូយ រដ្ឋសភាបានពិភាក្សាអំពីការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម; គម្រោងកម្មវិធីឃ្លាំមើលរបស់រដ្ឋសភាឆ្នាំ ២០២៧។
គណៈអធិបតីនៅក្នុងសម័យប្រជុំពេលព្រឹក ថ្ងៃទី ២១ ខែមេសា (រូបថត៖ រដ្ឋសភា)

ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ៥ឆ្នាំ ដំណាក់កាល ២០២៦-២០៣០ គឺជាប្រធានបទស្នូលដែលត្រូវបានសមាជិករដ្ឋសភាលើកមកពិភាក្សានៅក្នុងសាលប្រជុំនាព្រឹកថ្ងៃទី២១ ខែមេសា។ ទាក់ទងនឹងគោលដៅនៃកំណើនពីរខ្ទង់ពី ១០% ឡើងទៅ ក្នុងដំណាក់កាល ២០២៦-២០៣០ សមាជិករដ្ឋសភាបានចាត់ទុកថា នេះជាបញ្ហាប្រឈមដ៏ធំមួយ ប៉ុន្តែជាផ្លូវដែលជៀសមិនរួច។ ក្នុងពេលជាមួយគ្នានេះ ការអភិវឌ្ឍសេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចកាបូនទាបគឺមានសារៈសំខាន់ ដោយធានាថា ដោយមិនដោះដូរបរិស្ថានយកកំណើនសេដ្ឋកិច្ចឡើយ។ ទាក់ទងនឹងគោលនយោបាយសម្រាប់គំរូពិសេស និងប្លែកនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ រដ្ឋាភិបាលវៀតណាមបានដាក់ឱ្យដំណើរការមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅទីក្រុងដាណាំង (បើកនៅថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៦) និងទីក្រុងហូជីមិញ (បង្ហាញមុខនៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៦)។ ទោះជាយ៉ាងណាក៏ដោយ នេះគឺជាវិស័យថ្មីមួយ ដែលត្រូវការអត្ថប្រយោជន៍ប្រកួតប្រជែងប្រៀបនឹងមជ្ឈមណ្ឌលហិរញ្ញវត្ថុផ្សេងទៀតនៅទូទាំងពិភពលោក។ លោក ផាន់ យី អាញ់ សមាជិកសភាមកពីទីក្រុងដាណាំង បានថ្លែងថា៖ “ខ្ញុំស្នើឱ្យរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ និងដឹកនាំការដោះស្រាយទាន់ពេលវេលា ដើម្បីឱ្យមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាមអាចដំណើរការប្រកបដោយប្រសិទ្ធភាព។ ជាពិសេស ចាំបាច់ត្រូវចេញផ្សាយបទបញ្ញត្តិប្រតិបត្តិការរបស់ក្រុមប្រឹក្សាភិបាលជាបន្ទាន់។ បង្កើតស្ថាប័នឃ្លាំមើល អនុវត្តគោលនយោបាយកម្រិតខ្ពស់ ដើម្បីបង្កើតអត្ថប្រយោជន៍ប្រកួតប្រជែងក្នុងការទាក់ទាញដើមទុន បច្ចេកវិទ្យា និងស្ថាប័នហិរញ្ញវត្ថុសំខាន់ៗលើជុំវិញពិភពលោក"។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក ង៉ូ​ វ៉ាន់ ទួន បានថ្លែងថា រដ្ឋាភិបាលប្តេជ្ញាចិត្តក្នុងការសម្រេចបានកំណើនពីរខ្ទង់ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចជារៀងរាល់ឆ្នាំក្នុងដំណាក់កាល ២០២៦-២០៣០។ ទាក់ទងនឹងដំណោះស្រាយដើម្បីសម្រេចបាននូវគោលដៅនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក ង៉ូ វ៉ាន់ ទួន បានថ្លែងថា៖ “ដំណោះស្រាយជាក់ស្តែងរួមមាន ការច្នៃប្រឌិតគំរូកំណើនដោយផ្អែកលើការផ្លាស់ប្តូរឌីជីថល; លើកកំពស់គុណភាពធនធានមនុស្ស; ធ្វើឱ្យសុក្រិតស្ថាប័ន; បង្រឹងនិងពង្រីកប្រសិទ្ធភាពនៃការតភ្ជាប់តំបន់; ផលិតតាមខ្សែសង្វាក់តម្លៃ។ ជាពិសេស ការកៀរគរដើមទុន និងការកែលម្អប្រសិទ្ធភាពនៃការវិនិយោគសាធារណៈ។ ការវិនិយោគសាធារណៈដើរតួនាទីដឹកនាំក្នុងការវិនិយោគ និងលើកកម្ពស់កំណើនក្នុងរយៈពេលឆ្នាំ ២០២៦-២០៣០។ ការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុគឺមានសារៈសំខាន់ដើម្បីធានាការផ្គត់ផ្គង់ដើមទុនគ្រប់គ្រាន់សម្រាប់សេដ្ឋកិច្ច និងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច"។

នៅព្រឹកថ្ងៃទី ២១ ខែមេសា រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន លោក ទ្រីញ វៀត ហ៊ុងនិងឧបនាយករដ្ឋមន្ត្រី លោក ង្វៀន វ៉ាន់ ថាំង បានបកស្រាយបញ្ហាដែលសមាជិកសភាផ្តោតការយកចិត្តទុកដាក់៕

តាម​ vovworld.vn/km-KH

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

នាព្រឹកថ្ងៃទី ២១ ខែមេសា នៅខេត្តហាទីញ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីរំលឹកខួបលើកទី ១២០ នៃទិវាកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប (២៤ មេសា ១៩០៦ - ២៤ មេសា ២០២៦)។

Top