ព័ត៌មាន ជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហរដ្ឋអាមេរិក ឲ្យមានការអភិវឌ្ឍប្រកបដោយស្ថិរភាព ជាក់ស្តែង និងមានប្រសិទ្ធភាព 14/07/2026 នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានសង្កត់ធ្ងន់យ៉ាងដូច្នេះ ក្នុងជំនួបកាលពីរសៀលថ្ងៃទី១៣ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល ជាមួយលោកស្រី Jennifer Wicks ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម ដែលមកជួបសម្តែងការគួរសម ក្នុងឱកាសចាប់ផ្តើមអាណត្តិបេសកកម្មនៅវៀតណាម។ នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង និងលោកស្រី Jennifer Wicks ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម។ (រូបថត៖ VNA)លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកសហរដ្ឋអាមេរិកជាដៃគូមួយក្នុងចំណោមដៃគូសំខាន់ឈានមុខគេ ហើយបានស្នើឱ្យលោកស្រី Jennifer Wicks និងស្ថានទូតពង្រីកតួនាទីជាស្ពានតភ្ជាប់ និងជំរុញការផ្លាស់ប្តូរគណៈប្រតិភូកម្រិតខ្ពស់ ហើយសម្របសម្រួលជាមួយក្រសួង វិស័យ និងមូលដ្ឋានរបស់វៀតណាម ដើម្បីជំរុញវិស័យសហប្រតិបត្តិការជាក់ស្តែងនានា។ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា ភាគីទាំងពីរគួរតែជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មតាមទិសដៅសុខដុមរមនា ប្រកបដោយចីរភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក; ដោះស្រាយឧបសគ្គជាបន្ទាន់ ហើយបញ្ចប់ការចរចា និងចុះហត្ថលេខាឲ្យបានឆាប់លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ យុត្តិធម៌ និងមានតុល្យភាព តាមនោះបង្កើតក្របខ័ណ្ឌស្ថិរភាពសម្រាប់សហគ្រាសនៃប្រទេសទាំងពីរពង្រីកការវិនិយោគ ផលិតកម្ម និងអាជីវកម្ម។ទាក់ទងនឹងវិស័យការពារជាតិ-សន្តិសុខ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តច្បាប់ ការជួយឧបត្ថម្ភមនុស្សធម៌ សន្តិសុខតាមអ៊ីនធឺណិត និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន; ស្នើឱ្យសហរដ្ឋអាមេរិកបន្តជួយឧបត្ថម្ភការដោះស្រាយការបំពុលឌីអុកស៊ីន ការរុករកដោះមីន ជួយឧបត្ថម្ភជនពិការ ចែករំលែកទិន្នន័យ ឯកសារ និងបច្ចេកវិទ្យាធ្វើតេស្ត DNA ដើម្បីបម្រើការងារស្វែងរក និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី; បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការស្វែងរកទាហានអាមេរិកដែលបាត់ខ្លួនក្នុងអំឡុងសង្គ្រាម។ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ក៏បានស្នើឱ្យពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការអភិវឌ្ឍធនធានមនុស្ស ការផ្លាស់ប្តូរឌីជីថល ការអប់រំ និងបណ្តុះបណ្តាល ក៏ដូចជាការជួបប្រាស្រ័យប្រជាជនរវាងប្រទេសទាំងពីរផងដែរ។ទិដ្ឋភាពនៅជំនួបនេះ។ (រូបថត៖ Lai Hoa/VOV)រីឯខ្លួនវិញ លោកស្រីឯកអគ្គរដ្ឋទូត Jennifer Wicks បានសម្តែងបំណងចង់ឲ្យភាគីទាំងពីររក្សាការផ្លាស់ប្តូរយ៉ាងសកម្ម ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានស្តង់ដារខ្ពស់ មានលក្ខណៈបដិការ យុត្តិធម៌ និងមានតុល្យភាពក្នុងពេលឆាប់ៗនេះ។ លោកស្រីឯកអគ្គរដ្ឋទូត Jennifer Wicks បានចាត់ទុកថា ភាគីទាំងពីរនៅតែមានសក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការទាក់ទងនឹងសន្តិសុខនាវាចរណ៍ និងការអនុវត្តច្បាប់ ការដោះស្រាយបញ្ហាប្រឈមសន្តិសុខឆ្លងដែន; សន្យាបន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយផលវិបាកនៃសង្គ្រាម; សម្តែងបំណងចង់ពង្រីកកម្មវិធីដោះស្រាយការបំពុលឌីអុកស៊ីន ការរុករកដោះមីន ការជួយឧបត្ថម្ភជនពិការ ការស្វែងរក និងកំណត់អត្តសញ្ញាណយុទ្ធជនពលីវៀតណាម ក៏ដូចជាការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុទាហានអាមេរិកផងដែរ៕ តាម vovworld.vn/km-KH

នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានសង្កត់ធ្ងន់យ៉ាងដូច្នេះ ក្នុងជំនួបកាលពីរសៀលថ្ងៃទី១៣ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល ជាមួយលោកស្រី Jennifer Wicks ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម ដែលមកជួបសម្តែងការគួរសម ក្នុងឱកាសចាប់ផ្តើមអាណត្តិបេសកកម្មនៅវៀតណាម។ នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង និងលោកស្រី Jennifer Wicks ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម។ (រូបថត៖ VNA)លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកសហរដ្ឋអាមេរិកជាដៃគូមួយក្នុងចំណោមដៃគូសំខាន់ឈានមុខគេ ហើយបានស្នើឱ្យលោកស្រី Jennifer Wicks និងស្ថានទូតពង្រីកតួនាទីជាស្ពានតភ្ជាប់ និងជំរុញការផ្លាស់ប្តូរគណៈប្រតិភូកម្រិតខ្ពស់ ហើយសម្របសម្រួលជាមួយក្រសួង វិស័យ និងមូលដ្ឋានរបស់វៀតណាម ដើម្បីជំរុញវិស័យសហប្រតិបត្តិការជាក់ស្តែងនានា។ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា ភាគីទាំងពីរគួរតែជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មតាមទិសដៅសុខដុមរមនា ប្រកបដោយចីរភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក; ដោះស្រាយឧបសគ្គជាបន្ទាន់ ហើយបញ្ចប់ការចរចា និងចុះហត្ថលេខាឲ្យបានឆាប់លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ យុត្តិធម៌ និងមានតុល្យភាព តាមនោះបង្កើតក្របខ័ណ្ឌស្ថិរភាពសម្រាប់សហគ្រាសនៃប្រទេសទាំងពីរពង្រីកការវិនិយោគ ផលិតកម្ម និងអាជីវកម្ម។ទាក់ទងនឹងវិស័យការពារជាតិ-សន្តិសុខ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តច្បាប់ ការជួយឧបត្ថម្ភមនុស្សធម៌ សន្តិសុខតាមអ៊ីនធឺណិត និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន; ស្នើឱ្យសហរដ្ឋអាមេរិកបន្តជួយឧបត្ថម្ភការដោះស្រាយការបំពុលឌីអុកស៊ីន ការរុករកដោះមីន ជួយឧបត្ថម្ភជនពិការ ចែករំលែកទិន្នន័យ ឯកសារ និងបច្ចេកវិទ្យាធ្វើតេស្ត DNA ដើម្បីបម្រើការងារស្វែងរក និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី; បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការស្វែងរកទាហានអាមេរិកដែលបាត់ខ្លួនក្នុងអំឡុងសង្គ្រាម។ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ក៏បានស្នើឱ្យពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការអភិវឌ្ឍធនធានមនុស្ស ការផ្លាស់ប្តូរឌីជីថល ការអប់រំ និងបណ្តុះបណ្តាល ក៏ដូចជាការជួបប្រាស្រ័យប្រជាជនរវាងប្រទេសទាំងពីរផងដែរ។ទិដ្ឋភាពនៅជំនួបនេះ។ (រូបថត៖ Lai Hoa/VOV)រីឯខ្លួនវិញ លោកស្រីឯកអគ្គរដ្ឋទូត Jennifer Wicks បានសម្តែងបំណងចង់ឲ្យភាគីទាំងពីររក្សាការផ្លាស់ប្តូរយ៉ាងសកម្ម ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានស្តង់ដារខ្ពស់ មានលក្ខណៈបដិការ យុត្តិធម៌ និងមានតុល្យភាពក្នុងពេលឆាប់ៗនេះ។ លោកស្រីឯកអគ្គរដ្ឋទូត Jennifer Wicks បានចាត់ទុកថា ភាគីទាំងពីរនៅតែមានសក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការទាក់ទងនឹងសន្តិសុខនាវាចរណ៍ និងការអនុវត្តច្បាប់ ការដោះស្រាយបញ្ហាប្រឈមសន្តិសុខឆ្លងដែន; សន្យាបន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយផលវិបាកនៃសង្គ្រាម; សម្តែងបំណងចង់ពង្រីកកម្មវិធីដោះស្រាយការបំពុលឌីអុកស៊ីន ការរុករកដោះមីន ការជួយឧបត្ថម្ភជនពិការ ការស្វែងរក និងកំណត់អត្តសញ្ញាណយុទ្ធជនពលីវៀតណាម ក៏ដូចជាការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុទាហានអាមេរិកផងដែរ៕
អត្ថបទផ្សេងទៀត វៀតណាមស្ថិតក្នុងក្រុមប្រទេសទាំង ៥ ដែលនាំមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មី របស់អាស៊ាន15/07/2026ព័ត៌មានវដ្តកំណើនសេដ្ឋកិច្ចបន្ទាប់នៅអាស៊ីអាគ្នេយ៍ នឹងមិនពឹងផ្អែកលើខឿនសេដ្ឋកិច្ចតែមួយ ឬវដ្តទំនិញតែមួយទៀតហើយ ប៉ុន្តែនឹងត្រូវបានបង្កើតឡើងដោយក្រុមប្រទេសចំនួន ៥ នៅក្នុងតំបន់៖ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ និងហ្វីលីពីន។ នេះគឺជាការវាយតម្លៃរបស់លោក Shan Saeed ប្រធានសេដ្ឋវិទូសកលនៃក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យអន្តរជាតិ Juwai IQI។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ទៅសួរសុខទុក្ខនិងប្រគល់អំណោយដល់យុទ្ធជនពិការ យុទ្ធជនជំងឺនៅខេត្តបាក់និញ15/07/2026ព័ត៌មានអដ្ឋិធាតុយុទ្ធជនពលីចំនួន ១.៣៨៤ នាក់ត្រូវបានប្រមូលក្រោយរយៈពេល ៤ ខែអនុវត្តន៍យុទ្ធនាការ ៥០០ ថ្ងៃទាំងយប់15/07/2026ព័ត៌មានលោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ប្រែក្លាយគុណសម្បត្តិនៃច្រកទ្វារព្រំដែនទៅជាកម្លាំងចលករកំណើនរបស់ខេត្តឡាងសឺន15/07/2026ព័ត៌មានសុក្រឹតក្របខ័ណ្ឌច្បាប់សម្រាប់សកម្មភាពបោះពុម្ពផ្សាយឌីជីថល15/07/2026ព័ត៌មានបច្ចេកវិទ្យា DNA និងទិន្នន័យឌីជីថល៖ ពន្លឿនដំណើរការប្រគល់ឈ្មោះជូនយុទ្ធជនពលីវិញ15/07/2026ព័ត៌មានមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងអភិវឌ្ឍន៍សឺម៉ីកុងឌុចទ័រដែលមានតម្លៃ ៣០ លានអឺរ៉ូ គ្រោងនឹងត្រូវបានបង្កើតឡើងនៅវៀតណាម15/07/2026ព័ត៌មាន អត្ថបទផ្សេងទៀត