• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគរវាងវៀតណាមនិងអ៊ីតាលីឱ្យឡើងកំពស់ថ្មី

នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងហិរញ្ញវត្ថុបានរៀបចំវេទិកាការតភ្ជាប់ការវិនិយោគឆ្នាំ ២០២៥ នៅទីក្រុង Milan នៃតំបន់ Lombardy ប្រទេសអ៊ីតាលី។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Nguyen Van Thang ចែករំលែកព័ត៌មានអំពីបរិយាកាសធុរកិច្ចល្អប្រសើរនៅវៀតណាម។ រូបថត៖ MOF

ថ្លែងមតិក្នុងវេទិកា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Nguyen Van Thang បានឲ្យដឹងថា ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកជួបប្រទះនឹងភាពប្រែប្រួលជាច្រើន សេដ្ឋកិច្ចវៀតណាមបន្តបង្ហាញពីការស្តារឡើងវិញជាវិជ្ជមាន និងក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញនៅក្នុងតំបន់អាស៊ី។ បច្ចុប្បន្នវិនិយោគិនអ៊ីតាលីមានគម្រោងចំនួន ១៦២ នៅក្នុងប្រទេស វៀតណាម ជាមួយនឹងដើមទុនចុះបញ្ជីសរុបជាង ៦២៤ លានដុល្លារអាមេរិក ដោយជាប់ចំណាត់ថ្នាក់ទី ៣២ ក្នុងចំណោមប្រទេស និងតំបន់ចំនួន ១៥១ ដែលវិនិយោគនៅវៀតណាម។ ផ្ទុយទៅវិញ វៀតណាមបានវិនិយោគក្នុងគម្រោងចំនួន ១១ នៅអ៊ីតាលី ដោយមានទុនវិនិយោគសរុបជិត ៧០០ ពាន់ដុល្លារ។ លោករដ្ឋមន្ត្រីបានអះអាងថា សក្ដានុពលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគរវាងវៀតណាមនិងអ៊ីតាលី នៅតែមានឱកាសច្រើនសម្រាប់ការអភិវឌ្ឍបន្ថែមទៀត។

នៅក្នុងវេទិកានេះ លោក Raffaele Cattaneo រដ្ឋលេខាធិការតំបន់ Lombardy បានចែករំលែកអំពីកាលានុវត្តភាព និងសក្តានុភាពក្នុងការតភ្ជាប់ការវិនិយោគនៅវៀតណាមសម្រាប់អាជីវកម្មអ៊ីតាលី។ លោកបានបន្តថា ពាណិជ្ជកម្មវៀតណាម-អ៊ីតាលីពេលនេះកាន់តែមានភាពងាយស្រួលដោយមានជើងហោះហើរត្រង់ទៅ Milan។ រដ្ឋលេខាធិការ តំបន់ Lombardy បានសម្តែងនូវបំណងចង់សហការជាមួយតំបន់មួយចំនួននៅវៀតណាម ដើម្បីបង្កើនការផ្លាស់ប្តូរ និងការវិនិយោគប្រកបដោយប្រសិទ្ធភាព៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រធានរដ្ឋសភាលោក Tran Thanh Man ជួបពិភាក្សាជាមួយប្រធានព្រឹទ្ធសភានិងប្រធានសភាជាន់ទាបម៉ាឡេស៊ី

ប្រធានរដ្ឋសភាលោក Tran Thanh Man ជួបពិភាក្សាជាមួយប្រធានព្រឹទ្ធសភានិងប្រធានសភាជាន់ទាបម៉ាឡេស៊ី

នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការសភាជាន់ទាបម៉ាឡេស៊ីក្នុងរដ្ឋធានី Kuala Lumpur ប្រធានសភាជាន់ទាបម៉ាឡេស៊ី លោក Tan Sri Dato’ Johari bin Abdul ជាអធិបតីពិធីទទួលស្វាគមន៍ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី។

Top