• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំនឿជាក់ផ្ញើរជូនបក្ស

មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្ត វៀតណាម ព្រឹត្តិការណ៍នយោបាយដ៏សំខាន់ ទាក់ទាញការយកចិត្តទុកដាក់ពិសេសរបស់ប្រជាជនវៀតណាម និងសហគមន៍អន្តរជាតិ។ មតិសាធារណៈដាក់ទំនុកចិត្ត និងការរំពឹងទុកយ៉ាងខ្លាំងចំពោះភាពជោគជ័យនៃមហាសន្និបាត។
ទីក្រុងហាណូយត្រូវបានតុបតែងលម្អដោយទង់ជាតិ បដា និងពាក្យស្លោកចម្រុះពណ៌ ដើម្បីស្វាគមន៍មហាសន្និបាតទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម។ (រូបថត៖ VOV)

ប្រជាជនវៀតណាមរំពឹងថា មហាសន្និបាតលើកទី ១៤ នឹងដាក់ចេញគោលនយោបាយយុទ្ធសាស្ត្រ និងជាក់ស្តែង ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន រក្សាឯករាជ្យ អធិបតេយ្យភាព និងបរិយាកាសសន្តិភាពនិងស្ថិរភាព។

 “សហគមន៍ធុរកិច្ចវៀតណាមនៅប្រទេសជប៉ុនរំពឹងថា មហាសន្និបាតលើកទី ១៤នឹងចេញសេចក្តីសម្រេចចិត្តដ៏សំខាន់ដើម្បីបង្កើនតួនាទីរបស់អាណិកជនវៀតណាម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ យើងសង្ឃឹមថា នឹងមានយន្តការបើកចំហរបន្ថែមទៀតសម្រាប់អាណិក
ជនវៀតណាមធ្វើការវិនិយោគ ផ្ទេរបច្ចេកវិទ្យា និងតភ្ជាប់ទំនាក់ទំនងជាមួយទីផ្សារ”។

នៅលើឆាកអន្តរជាតិ មហាសន្និបាតលើកទី ១៤ ត្រូវបានតាមដានយ៉ាងដិតដល់ ពីព្រោះវៀតណាមកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងតំបន់ និងពិភពលោក ក្នុងនាមជាសេដ្ឋកិច្ចស្វាហាប់ ជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកដែលមានទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិ។

“ខ្ញុំជឿជាក់ថា ជាមួយនឹងស្មារតីសាមគ្គីភាព ប្រជាធិបតេយ្យ វិន័យ នវានុវត្តន៍ និងការអភិវឌ្ឍ មហាសន្និបាតលើកទី១៤ នឹងកំណត់ទិសដៅយុទ្ធសាស្ត្រត្រឹមត្រូវ ដោយបង្កើតមូលដ្ឋានគ្រឹះរឹងមាំ ដើម្បីវៀតណាមចូលដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មី ដែលលឿនជាង និងប្រកបដោយចីរភាពជាង ដោយមានគោលបំណងឆ្ពោះទៅរកចក្ខុវិស័យនៃការក្លាយជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥។ ខ្ញុំជឿជាក់ និងរំពឹងថា ដោយផ្អែកលើទិសដៅយុទ្ធសាស្ត្រដែលបានកំណត់នៅក្នុងមហាសន្និបាតលើកទី១៤ ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងការតភ្ជាប់យុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ នឹងបន្តបានពង្រឹង និងអភិវឌ្ឍកាន់តែខ្លាំងក្លាជាង”។

វៀតណាមកំពុងស្ថិតនៅចំណុចប្រសព្វប្រវត្តិសាស្ត្រមួយ។ រាល់ការសម្រេចចិត្តដែលបានអនុម័តនៅក្នុងមហាសន្និបាតលើកទី ១៤ នឹងបើកចេញជំពូកថ្មីមួយដ៏រុងរឿងជាង ក្នុងដំណើរអភិវឌ្ឍន៍ប្រទេសជាតិ គឺប្រទេសវៀតណាមដ៏រឹងមាំ វិបុលភាព មនុស្សធម៌ និងប្រកបដោយចីរភាព៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម៖ សញ្ញាសម្គាល់ពិសេស សេចក្តីប្រាថ្នាសម្រាប់ការអភិវឌ្ឍ

មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម៖ សញ្ញាសម្គាល់ពិសេស សេចក្តីប្រាថ្នាសម្រាប់ការអភិវឌ្ឍ

មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្ត វៀតណាម គឺជាមហាសន្និបាតគូសសញ្ញាសម្គាល់សំខាន់ពិសេស នៅលើមាគ៌ាអភិវឌ្ឍន៍របស់ប្រទេសជាតិ។ មហាសន្និបាតបើកចេញយុគសម័យថ្មីមួយ - យុគសម័យដែលវៀតណាមប្តេជ្ញាសម្រេចគោលដៅពីរគឺ៖ ខួបលើកទី១០០ នៃការបង្កើតបក្ស និងខួបលើកទី១០០ នៃការបង្កើតប្រទេសជាតិ ដោយខិតខំក្លាយជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៤៥។

Top