លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការអភិវឌ្ឍវិទ្យា សាស្ត្រ និងបច្ចេកវិទ្យាឱ្យមានល្បឿនលឿន រឹងមាំ ប៉ុន្តែមាននិរន្តរភាព ហើយអភិវឌ្ឍន៍យ៉ាងទូលំទូលាយ ប៉ុន្តែមានសុវត្ថិភាព។
លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ អញ្ជើញថ្លែងមតិបិទកិច្ចប្រជុំលើកទី ៥ នៃគណៈកម្មាធិការដឹកនាំរដ្ឋាភិបាលស្តីពីការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងគម្រោងការលេខ ០៦ (រូបថត៖ VGP/Nhat Bac)
អញ្ជើញថ្លែងមតិសន្និដ្ឋានបញ្ចប់កិច្ចប្រជុំលើកទី
៥ នៃគណៈកម្មាធិការដឹកនាំរដ្ឋាភិបាលស្តីពីការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍
ការផ្លាស់ប្តូរឌីជីថល និងគម្រោងទី ៦ ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកា
នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ បានមានប្រសាសន៍ថា
រដ្ឋាភិបាលនឹងចំណាយថវិកាប្រហែល ៩៥ ពាន់ពាន់លានដុង (ប្រហែល ៣,៧ ពាន់លានដុល្លារអាមេរិក) នៃថវិកាឆ្នាំ ២០២៦ សម្រាប់ភារកិច្ចនេះ។
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការអភិវឌ្ឍវិទ្យាសាស្ត្រ
និងបច្ចេកវិទ្យាឱ្យមានល្បឿន លឿន រឹងមាំ ប៉ុន្តែមាននិរន្តរភាព
ហើយអភិវឌ្ឍន៍យ៉ាងទូលំទូលាយ ប៉ុន្តែមានសុវត្ថិភាព។
ក្នុងរយៈពេលថ្មីៗនេះ
ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា
និងនវានុវត្តន៍របស់ប្រទេសវៀតណាមមានការផ្លាស់ប្តូរវិជ្ជមានជាច្រើន។
វៀតណាមរក្សាតំណែងរបស់ខ្លួននៅចំណាត់ថ្នាក់លេខ ៤៤/១៣៩ ប្រទេស
នៅក្នុងសន្ទស្សន៍នវានុវត្តន៍សកលក្នុងឆ្នាំ ២០២៥។ ប្រទេសវៀតណាមបានឈានដល់កំពូលលេខ ១៣នៅលើពិភពលោក
ទាក់ទងនឹងល្បឿនអ៊ីនធឺណិត។ នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួង
មូលដ្ឋាន ទីភ្នាក់ងារ និងអង្គភាពនានាផ្តោតលើការបញ្ចប់មូលដ្ឋានទិន្នន័យនៅឆ្នាំ
២០២៥។ លើកកម្ពស់តួនាទីរបស់ក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍; កសាងសេចក្តីសម្រេចរបស់រដ្ឋាភិបាលស្តីពីពលរដ្ឋឌីជីថល សង្គមឌីជីថល
រដ្ឋាភិបាលឌីជីថល។
"ជាពិសេសការកសាងមូលដ្ឋានទិន្នន័យសម្រាប់ក្រសួង
សាខា និងមូលដ្ឋាន។ យើងត្រូវតែម្ចាស់ការក្នុងការបង្កើត
និងបំពេញមូលដ្ឋានទិន្នន័យផ្ទាល់ខ្លួន ទើបប្រទេសទាំងមូលនឹងមានមូលដ្ឋានទិន្នន័យ
និងមានភាពវៃឆ្លាតរបស់ក្រសួង សាខា ទីភ្នាក់ងារ និងអង្គភាព។
យើងត្រូវតែប្តេជ្ញាចិត្តធ្វើ កុំរង់ចាំអ្វីទៀត"។ នេះបើយោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី
ហ្វាម មិញជីញ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម