• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ច្បាប់បញ្ញាសិប្បនិម្មិត ពង្រីកនវានុវត្តន៍

នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី១០ រដ្ឋសភាវៀតណាម នីតិកាលទី១៥ សេចក្តីព្រាងច្បាប់ស្តីពីបញ្ញាសិប្បនិម្មិតត្រូវបានរដ្ឋាភិបាលដាក់ជូន រដ្ឋសភាជាលើកដំបូង ដោយបើកផ្លូវសម្រាប់បរិយាកាសនវានុវត្តន៍ប្រកបដោយ សុវត្ថិភាព និងបើកចំហ ដែលនាំបញ្ញាសិប្បនិម្មិត (AI) ក្លាយជាបច្ចេកវិទ្យាយុទ្ធសាស្ត្រ ចម្បងរបស់ប្រទេសវៀតណាម។

ព័ត៌មាននេះត្រូវបានសហគមន៍សហគ្រាសបច្ចេកវិទ្យាទទួលស្វាគមន៍និងកោតសរសើរយ៉ាងខ្លាំង។ លោកបណ្ឌិត Cao Anh Tuan នាយកប្រតិបត្តិក្រុមហ៊ុន Genetica បានចាត់ទុកថា៖

“ការដែលវៀតណាមបង្កើតច្រករបៀងផ្លូវច្បាប់សម្រាប់ការអភិវឌ្ឍ AI នឹងបើក ឱកាសសម្រាប់វៀតណាម មិនត្រឹមតែអភិវឌ្ឍន៍ផលិតផលដែលអនុវត្តន៍ក្នុងជីវភាព ប៉ុណ្ណោះទេ ថែមទាំងទាក់ទាញវិនិយោគិនទៀតផង។ ពីព្រោះនៅពេលដែលមានច្រក របៀងផ្លូវច្បាប់ហើយ វិនិយោគិននឹងឃើញពីផលិតផលរបស់វៀតណាម ហើយត្រៀម ខ្លួនជាស្រេចបណ្ដាក់ទុន ដើម្បីនាំយកផលិតផលវៀតណាមទៅក្រៅប្រទេស។ ច្រករបៀងផ្លូវច្បាប់គឺជាជើងទម្រដើម្បីជួយផលិតផល AI របស់វៀតណាម ឈានទៅដល់ពិភពលោក”។

សេចក្តីព្រាងច្បាប់នេះគ្រោងនឹងត្រូវបានអនុម័តនៅក្នុងសម័យប្រជុំរដ្ឋសភា លើកនេះ។ ហើយនៅពេលដែលត្រូវបានអនុម័ត វៀតណាមនឹងក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសដំបូងគេនៅលើពិភពលោកដែលមានច្បាប់ឯកទេសស្តីពីបញ្ញាសិប្បនិម្មិត៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

លើកកំពស់មនសិការបស់អ្នកនេសាទក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ IUU

លើកកំពស់មនសិការបស់អ្នកនេសាទក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ IUU

ចាប់បីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្ត Lam Dong អង្គភាពនានារួម មាន៖ តុលាការប្រជាជនខេត្ត ឆ្មាំព្រំដែនខេត្ត បញ្ជាការដ្ឋានតំបន់ប៉ូលីសសមុទ្រលេខ ៣ កម្លាំងត្រួតពិនិត្យការនេសាទ និងស្ថាប័នពាក់ព័ន្ធបានរៀបចំអង្គជំនុំជម្រះសម្មតិ កម្មដើម្បីឃោសនាច្បាប់ស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានបទប្បញ្ញត្តិ (IUU) នៅតាមឃុំសង្កាត់នានាក្នុងខេត្ត។

Top