• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ បន្ទាប់ពីព្យុះទីហ្វុងយ៉ាហ្គី ក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងយ៉ាងខ្លាំង

កាសែត Global New Light របស់មីយ៉ាន់ម៉ានាថ្ងៃទី ១៥ ខៃកញ្ញា បានរាយការណ៍ថា គិតត្រឹមយប់ថ្ងៃទី ១៣ ខែកញ្ញា ទឹកជំនន់បន្ទាប់ពីព្យុះទីហ្វុង យ៉ាហ្គី បានឆក់យកជីវិតមនុស្សចំនួន ៧៤ នាក់ហើយមនុស្ស ៨៩ នាក់នៅតែបាត់ខ្លួន។
កម្លាំងជួយសង្គ្រោះ បានជម្លៀសប្រជាជនចេញពីតំបន់ជន់លិចក្នុងទីក្រុង Nay Pyi Taw ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។ រូបថត៖ THX/TTXVN

តួលេខនេះ ច្រើនជាងសេចក្តីប្រកាសកាលពីមុនរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដែលថាមនុស្ស៣៣នាក់បានស្លាប់ដោយសារព្យុះទីហ្វុង យ៉ាហ្គី។ លើសពីនេះ មនុស្សជាង ២៣៥.០០០ នាក់បានបាត់បង់ផ្ទះសម្បែង ដោយសារព្យុះទីហ្វុងយ៉ាហ្គី។

ទឹកជំនន់ និងការបាក់ដីដែលបង្កឡើងដោយព្យុះទីហ្វុងយ៉ាហ្គី បានបណ្តាលឲ្យមនុស្សរាប់រយនាក់បានស្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា វៀតណាម ឡាវ និងថៃ បន្ទាប់ពីព្យុះទីហ្វុងនេះបានបោកបក់លើតំបន់នេះ កាលពីចុងសប្តាហ៍មុន។ បច្ចុប្បន្ននេះ ការងាររុករក និងជួយសង្គ្រោះនៅតែបន្តធ្វើឡើងជាបន្ទាន់៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយកដ្ឋានរក្សាសន្តិភាពបំផុសចលនាប្រឡងប្រណាំង

នាយកដ្ឋានរក្សាសន្តិភាពបំផុសចលនាប្រឡងប្រណាំង

នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ នាយកដ្ឋានរក្សាសន្តិភាពវៀត ណាម (ក្រសួងការពារប្រទេស) បានរៀបចំពិធី អុជធូបនៅវិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលី និងវីរជន (វិថី Bac Son ទីក្រុងហាណូយ) និងចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅប្រាង្គ តម្កល់សពនិងបំផុសចលនាប្រឡងប្រណាំង។

Top