សក្តានុពលមូលដ្ឋាន ចំការឈើហូបផ្លែជនបទឡាយធីវ 24/09/2015 កន្លងទៅរាប់សតវត្សរ៍ តំបន់ចំការឈើហូបផ្លែឡាយធីវល្បីឈ្មោះ នៅទីរួមស្រុកធ្វឹនអាន ខេត្តប៊ិញយឿង បានល្បីរន្ទឺទូទាំងតំបន់ណាមប៊ូ អំពីតំបន់ដែលមានឈើហូបផ្លែច្រើនអនេក ស្ថិតនៅជាប់មាត់ព្រែកសាយហ្គន ដោយមានដីនិងអាកាសធាតុអំណោយផល។ ក្រៅពីការនាំមកប្រាក់ចំណូលជូនប្រជាជន ទីនេះនៅជាទីកន្លែងអេកូទេសចរណ៍ទាក់ទាញភ្លៀវទេសចរណ៍ក្នុងស្រុកនិងបរទេសមកទស្សនា សម្រាកលំហែកាយទៀតផង។ ដូចជាភូមិស្រុកនានានៅតំបន់ណាមប៊ូ ចំការឈើហូបផ្លែឡាយធីវ បានកកើតតាំងពីសម័យដើម តាមជំហាននៃអ្នកកាប់ឆ្ការព្រៃពង្រីកដីធ្លី។ ក្បែរព្រែកប្រឡាយដេរដាស់ ដីសម្បូរជីជាតិ ទេសភាពស្រស់ត្រកាល រាប់ម៉ឺនប្រភេទ ផ្កាក្រអូប ផ្លែឈើផ្អែមត្រជាក់ បានបណ្ដុះកូនពូជនៅទីនេះ។ ចំការឈើហូបផ្លែឡាយធីវ ជាកោះមួយបានកកើតឡើងដោយខ្សែទឹកនៃព្រែកសាយហ្គន ហូរចាក់ពីទីក្រុងហូជីមីញ មកទីរួមស្រុកធ្វឹនអាន ហើយញែកបែកចេញជាពីរច្រកទ្វារ។ ដោយសារខ្សែទឹកនៃព្រែកទាំងគូដែលហូមិនចេះឈប់នេះ បានផ្គត់ផ្គង់និងស្រោចស្រប់ឲ្យដី នៃចំការឈើហូបផ្លែនៅទីនេះខៀវស្រស់ពេញមួយឆ្នាំ។ ចំការឈើហូបផ្លែឡាយធីវមានអាយុកាលពី១០០ដល់២០០ឆ្នាំ ចំការក្រូចពោរពេញទៅដោយផ្លែដែលមានរស់ជាតិផ្អែមឆ្ងាញ់នៅឡាយធីវ។ សង្គមគ្រួសារមួយនៅឡាយធីវកំពុងប្រមូលផលខ្នុរនៅក្នុងចំការរបស់ខ្លួន។ ប្រមូលផលក្រូចក្នុងចំការឈើហូបផ្លែឡាយធីវ។ តាមដងផ្លូវកៅស៊ូពីសង្កាត់ឡាយធីវ ឆ្ពោះទៅឃុំ ធូយូវម៉ូក យើងនឹងងាយស្រួលមើលឃើញនូវចំការឈើហូបផ្លែ ស្ថិតនៅជិតកៀកតៗគ្នាលាតសន្ធឹងរាប់រយគីឡូម៉ែត្រ ឆ្លងកាត់បណ្តាតំបន់ដូចជា៖ សង្កាត់ឡាយធីវ អានថាញ វីញភូ និងបណ្តាឃុំ ប៊ីញញ៉ឺម ហ៊ឹងធិញ អានសើន ចំណុះទីរួមស្រុកធ្វឹនអាន។ ចំការឈើហូបផ្លែឡាយធីវ ជាឈ្មោះសម្រាប់ហៅទូទាំងតំបន់នេះ ដោយមានផ្ទៃដីចំនួន១២៣៨ហិកតា បានផ្គត់ផ្គង់ទឹកស្រោចស្រប់ដោយប្រព័ន្ធព្រែកប្រឡាយ ដែលមានចម្ងាយជាង៥៦០០០ម៉ែត្រ។ ចំការឈើហូបផ្លែជាច្រើនដែលមានអាយុកាលពី១០០ដល់២០០ឆ្នាំ។ ប្រភេទឈើហូបផ្លែនៅទីនេះសម្បូរបែបណាស់ដូចជា៖ ធូរ៉េន ម្ឃុត ឡុងកុង ចំប៉ាដក់ សាវម៉ាវ ផ្ញៀវ។ល។ ជាពិសេសម្ឃុតឡាយធីវ បានបញ្ជីឯកទគ្គកម្មខាងផ្លែឈើទទួលស្គាល់ ជាផ្លែឈើមួយប្រភេទក្នុងចំណោម៥០ប្រភេទ ផ្លែឈើពិសេសប្រចាំតំបន់របស់វៀតណាម។ លក្ខណៈពិសេសនៃចំការឈើហូបផ្លែឡាយធីវ គឺក្រុមគ្រួសារនីមួយៗតែងរស់នៅផ្ទាល់ក្នុងចំការ ដើម្បីងាយថែទាំចំការ។ ថ្នាលដាំឈើហូបផ្លែនីមួយៗមានប្រវែង១៥ម៉ែត្រ ចន្លោះនៃថ្នាលគឺមានប្រឡាយមួយ ដែលមានទទឹង១ម៉ែត្រ សម្រាប់យកទឹកពីព្រែកមកស្រោចស្រប់ចំការ។ បងត្រឹងវ៉ាន់ហ៊ី ជាម្ចាស់ចំការ ម្ឃុតមួយហិកតានៅឃុំប៊ីញញ៉ឹមឲ្យដឹងថា៖ រៀងរាល់ឆ្នាំផ្លែឈើនៅទីនេះ តែងតែប្រមូលផលផ្លែឈើហូបផ្លែ ក្នុងអំឡុង៣ខែ គឺតាំងពីខែ៣ដល់ខែ៥តាមខែចន្ទគតិ។ ប្រាក់ចំណូលមធ្យមប្រមាណជា៥០លានដុងក្នុងមួយហិកតា។ ក្រោយពីប្រមូលផលរួច អ្នកស្រុកប្រមូលសន្លឹក(សម្អាតចំការ) ហើយរាយជី។ ក្នុងអំឡុងពេលសំរាកការងារ អ្នកស្រុកអាចទៅប្រកបមុខរបរផ្សេងបន្ថែម។ អាចនិយាយបានថា ក្រុមគ្រួសារនិមួយៗ នៅក្នុងតំបន់ចំការឈើហូបផ្លែឡាយធីវនេះ គឺគ្រាន់តែមានចំការតូច១ឬ២ចំការ ក៏អាចធានាជីវភាពរស់របស់ខ្លួនបាននឹងនរដែរ។ ក្រៅពីតម្លៃសេដ្ឋកិច្ច ចំការឈើហូបផ្លែឡាយធីវ នៅមានសក្តានុភាពខាងវិស័យទេសចរណ៍យ៉ាងធំ នាំមកនៅប្រភពចំណូលមិនតិចទេជូនដល់គ្រួសារនិងមូលដ្ឋាន។ នៅរដូវប្រមូលផលផ្លែឈើ គឺជារដូវដែលអ្នកស្រុកនិងភ្លៀវទេសចរណ៍ ពីគ្រប់ទីកន្លែងមកឡាយធីវ ដើម្បីទេសចរណ៍និងបោះជុំរុំ នៅក្នុងចំការឈើខៀវស្រស់ ពោរពេញដោយផ្លែផល្លាផ្អែមឆ្ងាញ់។ ភ្ញៀវទេសចរណ៍ មកទីនេះអាចដើរលេងកំសាន្តក្រោមម្លប់ ដើមឈើត្រឈឹងត្រឈៃដែលផ្លែពាសពេញ ចងអង្រឹងសំរាកស្រូបយកអាកាសធាតុដ៏បរិសិទ្ធ និងភក្សរសជាតិផ្អែមឆ្ងាញ់នៃប្រភេទផ្លែឈើស្រស់ៗ ដែលបេះផ្ទាល់នៅនឹងដើម។ កញ្ចុំផ្លែផ្លៀវទុំនៅក្នុងចំការឈើហូផ្លែនៅឡាយធីវ។ ចំប៉ាដក់គឺជាផ្លែឈើ ពិសេសប្រចាំតំបន់ឡាយធីវ ផ្លែតូចៗប៉ុន្តែមានរស់ជាតិផ្អែមឆ្ងាញ់ក្រអូប។ ដើមផ្ញៀវពាសពេញទៅដោយផ្លែ។ ផ្លែធូរ៉េនឡាយធីវមានគ្រាប់តូចក្រអូបឆ្ងាញ់ មានរសជាតិពិសេស។ ម្ឃុតជាប្រភេទផ្លែឈើ សព្វថ្ងៃជាពាណិជ្ជសញ្ញាល្បីឈ្មោះរបស់តំបន់ឈើហូបផ្លែឡាយធីវ។ ផ្លែឈើបានដាក់លក់គ្រប់ទីកន្លែងនៅក្នុងតំបន់ឡាយធីវ។ ផ្លែម្ឃុតឡាយធីវសព្វថ្ងៃបានជាប់ឯតទគ្គកម្មផ្លែឈើទទួលស្គាល់ជាផ្លែឈើពិសេសប្រចាំតំបន់ ជាប្រភេទផ្លែឈើមួយក្នុងចំណោម៥០ប្រភេទផ្លែនៅប្រទេសវៀតណាម។ ជាយូរលុងណាស់មកហើយ ចំការឈើហូបផ្លែឡាយធីវ បានក្លាយជាពាណិជ្ជសញ្ញាពិសេស ទេសចរណ៍ល្បីឈ្មោះនៅខេត្តប៊ិញយឿង។ យ៉ាងណាមិញ អាកាសធាតុ ធម្មជាតិប្រែប្រួលមិនឈប់ បានជះឥទ្ធិពលដល់សក្តានុពលរបស់ចំការឈើហូបផ្លែ។ ច្រើនឆ្នាំកន្លង ខេត្តប៊ិញយឿង បានអនុម័តឲ្យគម្រោងការជាច្រើន រៀបចំបណ្តាលើកស្រាវជ្រាវ សិក្ខាសាលា ពិភាក្សា ដើម្បីស្វែងរកវិធានការស្តាឡើងវិញនូវពាណិជ្ជសញ្ញាផ្លែឈើឡាយធីវ។ ការរៀបចំសកម្មភាពជាក់ស្តែង ក្នុងនោះគឺរៀបចំពិធីបុណ្យផ្លែឈើឡាយធីវ រដូវផ្លែឈើទុំឆ្នាំ២០១៣ រួមជាមួយនឹងកម្មវិធីឧបត្ថម្ភឲ្យម្ចាស់ចំការពីមុននោះ បានរួមចំណែកជាក់ស្តែង ក្នុងការងារស្តាឡើងវិញនូវទំនុកចិត្តរបស់ផ្លែឈើ ពិសេសប្រចាំតំបន់ឡាយធីវ។ ទន្ទឹមនោះ ម្ចាស់ចំការទាំងឡាយ បានម្ចាស់ការបណ្តាក់ទុនដាំថ្មី ជួសជុលផ្លូវដើរ ស្តាប្រឡាយ ព្រែក បង្កើតភាពស្អាតបាតនៅក្នុងចំការចាស់របស់ខ្លួន ដើម្បីអភិវឌ្ឍន៍ពាណិជ្ជកម្មទេសចរណ៍ ទៅតាមគោលដៅ រឹងមាំ មានទំនុកចិត្ត និងគុណភាពនាំមុខ។ល។ តាមលោកស្រីហ្វិញធីថាញផឿង ជានាយករងនៃគណៈកម្មការទីរួមស្រុកធ្វឹនអាន ដោយលក្ខណៈធម្មជាតិ ផលិតផលទេសចរណ៍របស់ធ្វឹនអាន ដូចជា៖ ចំការឈើហូបផ្លែឡាយធីវ គឺមុនអាចបំបែកចេញពីការអភិវឌ្ឍន៍ទេសចរណ៍របស់ជំរុំខាងកើតនៃតំបន់ណាមប៊ូ។ ដូច្នេះហើយ ការសហការអភិវឌ្ឍន៍និងទីក្រុងហូជីមិញ និងបណ្តាខេត្តជិតខាងក្នុងតំបន់ គឺជាយុទ្ធសាស្រ្តសំខាន់។ ការជម្រុញសហការជាមួយបណ្តាខេត្ត ក្រុង នឹងអាចកសាងបានយន្តការសហការ អភិវឌ្ឍន៍ផលិតផលទេសចរណ៍ពិសេស សមស្របនឹងធនធានអេកូទេសចរណ៍ ប្រវត្តិសាស្រ្ត-វប្បធម៌របស់មូលដ្ឋាន៕ អត្ថបទ៖ ង្វៀនវូថាញដាក រូបថត៖ ថុងហាយ thachdicon

កន្លងទៅរាប់សតវត្សរ៍ តំបន់ចំការឈើហូបផ្លែឡាយធីវល្បីឈ្មោះ នៅទីរួមស្រុកធ្វឹនអាន ខេត្តប៊ិញយឿង បានល្បីរន្ទឺទូទាំងតំបន់ណាមប៊ូ អំពីតំបន់ដែលមានឈើហូបផ្លែច្រើនអនេក ស្ថិតនៅជាប់មាត់ព្រែកសាយហ្គន ដោយមានដីនិងអាកាសធាតុអំណោយផល។ ក្រៅពីការនាំមកប្រាក់ចំណូលជូនប្រជាជន ទីនេះនៅជាទីកន្លែងអេកូទេសចរណ៍ទាក់ទាញភ្លៀវទេសចរណ៍ក្នុងស្រុកនិងបរទេសមកទស្សនា សម្រាកលំហែកាយទៀតផង។ ដូចជាភូមិស្រុកនានានៅតំបន់ណាមប៊ូ ចំការឈើហូបផ្លែឡាយធីវ បានកកើតតាំងពីសម័យដើម តាមជំហាននៃអ្នកកាប់ឆ្ការព្រៃពង្រីកដីធ្លី។ ក្បែរព្រែកប្រឡាយដេរដាស់ ដីសម្បូរជីជាតិ ទេសភាពស្រស់ត្រកាល រាប់ម៉ឺនប្រភេទ ផ្កាក្រអូប ផ្លែឈើផ្អែមត្រជាក់ បានបណ្ដុះកូនពូជនៅទីនេះ។ ចំការឈើហូបផ្លែឡាយធីវ ជាកោះមួយបានកកើតឡើងដោយខ្សែទឹកនៃព្រែកសាយហ្គន ហូរចាក់ពីទីក្រុងហូជីមីញ មកទីរួមស្រុកធ្វឹនអាន ហើយញែកបែកចេញជាពីរច្រកទ្វារ។ ដោយសារខ្សែទឹកនៃព្រែកទាំងគូដែលហូមិនចេះឈប់នេះ បានផ្គត់ផ្គង់និងស្រោចស្រប់ឲ្យដី នៃចំការឈើហូបផ្លែនៅទីនេះខៀវស្រស់ពេញមួយឆ្នាំ។ ចំការឈើហូបផ្លែឡាយធីវមានអាយុកាលពី១០០ដល់២០០ឆ្នាំ ចំការក្រូចពោរពេញទៅដោយផ្លែដែលមានរស់ជាតិផ្អែមឆ្ងាញ់នៅឡាយធីវ។ សង្គមគ្រួសារមួយនៅឡាយធីវកំពុងប្រមូលផលខ្នុរនៅក្នុងចំការរបស់ខ្លួន។ ប្រមូលផលក្រូចក្នុងចំការឈើហូបផ្លែឡាយធីវ។ តាមដងផ្លូវកៅស៊ូពីសង្កាត់ឡាយធីវ ឆ្ពោះទៅឃុំ ធូយូវម៉ូក យើងនឹងងាយស្រួលមើលឃើញនូវចំការឈើហូបផ្លែ ស្ថិតនៅជិតកៀកតៗគ្នាលាតសន្ធឹងរាប់រយគីឡូម៉ែត្រ ឆ្លងកាត់បណ្តាតំបន់ដូចជា៖ សង្កាត់ឡាយធីវ អានថាញ វីញភូ និងបណ្តាឃុំ ប៊ីញញ៉ឺម ហ៊ឹងធិញ អានសើន ចំណុះទីរួមស្រុកធ្វឹនអាន។ ចំការឈើហូបផ្លែឡាយធីវ ជាឈ្មោះសម្រាប់ហៅទូទាំងតំបន់នេះ ដោយមានផ្ទៃដីចំនួន១២៣៨ហិកតា បានផ្គត់ផ្គង់ទឹកស្រោចស្រប់ដោយប្រព័ន្ធព្រែកប្រឡាយ ដែលមានចម្ងាយជាង៥៦០០០ម៉ែត្រ។ ចំការឈើហូបផ្លែជាច្រើនដែលមានអាយុកាលពី១០០ដល់២០០ឆ្នាំ។ ប្រភេទឈើហូបផ្លែនៅទីនេះសម្បូរបែបណាស់ដូចជា៖ ធូរ៉េន ម្ឃុត ឡុងកុង ចំប៉ាដក់ សាវម៉ាវ ផ្ញៀវ។ល។ ជាពិសេសម្ឃុតឡាយធីវ បានបញ្ជីឯកទគ្គកម្មខាងផ្លែឈើទទួលស្គាល់ ជាផ្លែឈើមួយប្រភេទក្នុងចំណោម៥០ប្រភេទ ផ្លែឈើពិសេសប្រចាំតំបន់របស់វៀតណាម។ លក្ខណៈពិសេសនៃចំការឈើហូបផ្លែឡាយធីវ គឺក្រុមគ្រួសារនីមួយៗតែងរស់នៅផ្ទាល់ក្នុងចំការ ដើម្បីងាយថែទាំចំការ។ ថ្នាលដាំឈើហូបផ្លែនីមួយៗមានប្រវែង១៥ម៉ែត្រ ចន្លោះនៃថ្នាលគឺមានប្រឡាយមួយ ដែលមានទទឹង១ម៉ែត្រ សម្រាប់យកទឹកពីព្រែកមកស្រោចស្រប់ចំការ។ បងត្រឹងវ៉ាន់ហ៊ី ជាម្ចាស់ចំការ ម្ឃុតមួយហិកតានៅឃុំប៊ីញញ៉ឹមឲ្យដឹងថា៖ រៀងរាល់ឆ្នាំផ្លែឈើនៅទីនេះ តែងតែប្រមូលផលផ្លែឈើហូបផ្លែ ក្នុងអំឡុង៣ខែ គឺតាំងពីខែ៣ដល់ខែ៥តាមខែចន្ទគតិ។ ប្រាក់ចំណូលមធ្យមប្រមាណជា៥០លានដុងក្នុងមួយហិកតា។ ក្រោយពីប្រមូលផលរួច អ្នកស្រុកប្រមូលសន្លឹក(សម្អាតចំការ) ហើយរាយជី។ ក្នុងអំឡុងពេលសំរាកការងារ អ្នកស្រុកអាចទៅប្រកបមុខរបរផ្សេងបន្ថែម។ អាចនិយាយបានថា ក្រុមគ្រួសារនិមួយៗ នៅក្នុងតំបន់ចំការឈើហូបផ្លែឡាយធីវនេះ គឺគ្រាន់តែមានចំការតូច១ឬ២ចំការ ក៏អាចធានាជីវភាពរស់របស់ខ្លួនបាននឹងនរដែរ។ ក្រៅពីតម្លៃសេដ្ឋកិច្ច ចំការឈើហូបផ្លែឡាយធីវ នៅមានសក្តានុភាពខាងវិស័យទេសចរណ៍យ៉ាងធំ នាំមកនៅប្រភពចំណូលមិនតិចទេជូនដល់គ្រួសារនិងមូលដ្ឋាន។ នៅរដូវប្រមូលផលផ្លែឈើ គឺជារដូវដែលអ្នកស្រុកនិងភ្លៀវទេសចរណ៍ ពីគ្រប់ទីកន្លែងមកឡាយធីវ ដើម្បីទេសចរណ៍និងបោះជុំរុំ នៅក្នុងចំការឈើខៀវស្រស់ ពោរពេញដោយផ្លែផល្លាផ្អែមឆ្ងាញ់។ ភ្ញៀវទេសចរណ៍ មកទីនេះអាចដើរលេងកំសាន្តក្រោមម្លប់ ដើមឈើត្រឈឹងត្រឈៃដែលផ្លែពាសពេញ ចងអង្រឹងសំរាកស្រូបយកអាកាសធាតុដ៏បរិសិទ្ធ និងភក្សរសជាតិផ្អែមឆ្ងាញ់នៃប្រភេទផ្លែឈើស្រស់ៗ ដែលបេះផ្ទាល់នៅនឹងដើម។ កញ្ចុំផ្លែផ្លៀវទុំនៅក្នុងចំការឈើហូផ្លែនៅឡាយធីវ។ ចំប៉ាដក់គឺជាផ្លែឈើ ពិសេសប្រចាំតំបន់ឡាយធីវ ផ្លែតូចៗប៉ុន្តែមានរស់ជាតិផ្អែមឆ្ងាញ់ក្រអូប។ ដើមផ្ញៀវពាសពេញទៅដោយផ្លែ។ ផ្លែធូរ៉េនឡាយធីវមានគ្រាប់តូចក្រអូបឆ្ងាញ់ មានរសជាតិពិសេស។ ម្ឃុតជាប្រភេទផ្លែឈើ សព្វថ្ងៃជាពាណិជ្ជសញ្ញាល្បីឈ្មោះរបស់តំបន់ឈើហូបផ្លែឡាយធីវ។ ផ្លែឈើបានដាក់លក់គ្រប់ទីកន្លែងនៅក្នុងតំបន់ឡាយធីវ។ ផ្លែម្ឃុតឡាយធីវសព្វថ្ងៃបានជាប់ឯតទគ្គកម្មផ្លែឈើទទួលស្គាល់ជាផ្លែឈើពិសេសប្រចាំតំបន់ ជាប្រភេទផ្លែឈើមួយក្នុងចំណោម៥០ប្រភេទផ្លែនៅប្រទេសវៀតណាម។ ជាយូរលុងណាស់មកហើយ ចំការឈើហូបផ្លែឡាយធីវ បានក្លាយជាពាណិជ្ជសញ្ញាពិសេស ទេសចរណ៍ល្បីឈ្មោះនៅខេត្តប៊ិញយឿង។ យ៉ាងណាមិញ អាកាសធាតុ ធម្មជាតិប្រែប្រួលមិនឈប់ បានជះឥទ្ធិពលដល់សក្តានុពលរបស់ចំការឈើហូបផ្លែ។ ច្រើនឆ្នាំកន្លង ខេត្តប៊ិញយឿង បានអនុម័តឲ្យគម្រោងការជាច្រើន រៀបចំបណ្តាលើកស្រាវជ្រាវ សិក្ខាសាលា ពិភាក្សា ដើម្បីស្វែងរកវិធានការស្តាឡើងវិញនូវពាណិជ្ជសញ្ញាផ្លែឈើឡាយធីវ។ ការរៀបចំសកម្មភាពជាក់ស្តែង ក្នុងនោះគឺរៀបចំពិធីបុណ្យផ្លែឈើឡាយធីវ រដូវផ្លែឈើទុំឆ្នាំ២០១៣ រួមជាមួយនឹងកម្មវិធីឧបត្ថម្ភឲ្យម្ចាស់ចំការពីមុននោះ បានរួមចំណែកជាក់ស្តែង ក្នុងការងារស្តាឡើងវិញនូវទំនុកចិត្តរបស់ផ្លែឈើ ពិសេសប្រចាំតំបន់ឡាយធីវ។ ទន្ទឹមនោះ ម្ចាស់ចំការទាំងឡាយ បានម្ចាស់ការបណ្តាក់ទុនដាំថ្មី ជួសជុលផ្លូវដើរ ស្តាប្រឡាយ ព្រែក បង្កើតភាពស្អាតបាតនៅក្នុងចំការចាស់របស់ខ្លួន ដើម្បីអភិវឌ្ឍន៍ពាណិជ្ជកម្មទេសចរណ៍ ទៅតាមគោលដៅ រឹងមាំ មានទំនុកចិត្ត និងគុណភាពនាំមុខ។ល។ តាមលោកស្រីហ្វិញធីថាញផឿង ជានាយករងនៃគណៈកម្មការទីរួមស្រុកធ្វឹនអាន ដោយលក្ខណៈធម្មជាតិ ផលិតផលទេសចរណ៍របស់ធ្វឹនអាន ដូចជា៖ ចំការឈើហូបផ្លែឡាយធីវ គឺមុនអាចបំបែកចេញពីការអភិវឌ្ឍន៍ទេសចរណ៍របស់ជំរុំខាងកើតនៃតំបន់ណាមប៊ូ។ ដូច្នេះហើយ ការសហការអភិវឌ្ឍន៍និងទីក្រុងហូជីមិញ និងបណ្តាខេត្តជិតខាងក្នុងតំបន់ គឺជាយុទ្ធសាស្រ្តសំខាន់។ ការជម្រុញសហការជាមួយបណ្តាខេត្ត ក្រុង នឹងអាចកសាងបានយន្តការសហការ អភិវឌ្ឍន៍ផលិតផលទេសចរណ៍ពិសេស សមស្របនឹងធនធានអេកូទេសចរណ៍ ប្រវត្តិសាស្រ្ត-វប្បធម៌របស់មូលដ្ឋាន៕ អត្ថបទ៖ ង្វៀនវូថាញដាក រូបថត៖ ថុងហាយ
អត្ថបទផ្សេងទៀត របរផលិតស្ករត្នោតដ៏ផ្អែមត្រជាក់របស់បងប្អូនជនជាតិ ខ្មែរ តំបន់ បៃនូយ19/03/2026សក្តានុពលមូលដ្ឋានឆ្លងកាត់ភាពមិនទៀងទាត់ក្នុងដំណើរវិវត្តនៃពេលវេលា របរផលិតស្ករត្នោតរបស់បងប្អូនជនជាតិ ខ្មែរ តំបន់ បៃនូយ ខេត្ត អានយ៉ាង មិនត្រឹមតែជាមធ្យោបាយចិញ្ចឹមជីវិតប្រកបដោយចីរភាពតែមួយមុខប៉ុននោះទេ ថែមទាំងបាននិម្មិតខ្លួនទៅជានិមិត្តរូបវប្បធម៌ដ៏វិសេសវិសាលមួយទៀតផង។ សេចក្តីសម្រេចលេខ 57-NQ/TW និងកសិកម្មបៃតងនៃការផ្លាស់ប្តូរយ៉ាងច្បាស់លាស់ពីសសរស្តម្ភទាំងឡាយ14/03/2026សក្តានុពលមូលដ្ឋានក្វាងនិញ៖ អភិវឌ្ឍន៍សេដ្ឋកិច្ចនាពេលរាត្រីជាមួយនឹងសក្តានុពលដ៏ធំធេង10/02/2026សក្តានុពលមូលដ្ឋានអញ្ជើញមកដល់ Da Lat ខេត្ត Lam Dong ដើម្បីទទួលបទពិសោធន៍បេះផ្លែ ស្ត្របឺរី04/02/2026សក្តានុពលមូលដ្ឋានជំនឿជាក់ និងការរំពឹងទុករបស់បក្ខជនជាជនជាតិភាគតិច18/01/2026សក្តានុពលមូលដ្ឋានប្តូរមុខមាត់ថ្មីនៃសង្កាត់ សៃហ្គន លេចធ្លោស្វាគមន៍មហាសន្និបាតបក្ស14/01/2026សក្តានុពលមូលដ្ឋានធ្វើជាអ្នកមានពីការដាំបន្លែខ្លូតព្រៃ13/01/2026សក្តានុពលមូលដ្ឋាន អត្ថបទផ្សេងទៀត