នាយករដ្ឋមន្ត្រីរដ្ឋាភិបាលទើបបានប្រកាសសេចក្តីសម្រេចចិត្ត ចេញផ្សាយក្រុមលក្ខណៈវិនិច្ឆ័យវាយតម្លៃប្រសិទ្ធភាពនៃការវិនិយោគពីបរទេសនៅវៀតណាម។
ក្រុមលក្ខណៈវិនិច្ឆ័យដែលបានអនុវត្តចំពោះសកម្មភាពវិនិយោគផ្ទាល់ពីបរទេសក្នុងទម្រង់វិនិយោគដែលមានចែងក្នុងមាត្រា ២១ នៃច្បាប់ស្តីពីការវិនិយោគ រួមមានសូចនាករចំនួន ៤២ ក្នុងនោះ មានសូចនាករសេដ្ឋកិច្ចចំនួន ២៩ សូចនាករសង្គមចំនួន ៨ និងសូចនាករបរិស្ថានចំនួន ៥។ ដោយផ្អែកលើឥទ្ធិពលនៃការវិនិយោគពីបរទេសលើការអភិវឌ្ឍន៍សេដ្ឋកិច្ច និងកត្តាជិះឥទ្ធិពលដូចជា ដើមទុន កំណើន ប្រសិទ្ធភាពប្រតិបត្តិការ បច្ចេកវិទ្យា ការរួមចំណែកថវិកា ឥទ្ធិពលរីកសាយភាយ និងការតភ្ជាប់ជាមួយសហគ្រាសក្នុងស្រុក សូចនាករសេដ្ឋកិច្ចចំនួន ២៩ ត្រូវបានចែកជា ៦ ក្រុម រួមមាន៖ ក្រុមលក្ខណៈវិនិច្ឆ័យលើមាត្រដ្ឋាន និងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃវិស័យវិនិយោគពីបរទេស; ក្រុមលក្ខណៈវិនិច្ឆ័យបច្ចេកវិទ្យានៃវិស័យវិនិយោគបរទេស; ក្រុមលក្ខណៈវិនិច្ឆ័យស្ដីពីការរួមចំណែកនៃការវិនិយោគពីបរទេសក្នុងការលើកកម្ពស់សមត្ថភាពនវានុវត្តន៍របស់វៀតណាម ។
សូចនាករសង្គមចំនួន ៨ ដើម្បីវាយតម្លៃការបង្កើតការងារធ្វើ ប្រាក់ចំណូលសម្រាប់កម្មករ សមភាពយេនឌ័រ និងការអនុលោមតាមច្បាប់ រួមទាំងសូចនាករចំនួន ៨ ដែលបែងចែកជា ៣ ក្រុម។ សូចនាករបរិស្ថានរួមមានសូចនាករចំនួន ៥ ដើម្បីវាយតម្លៃផលប៉ះពាល់នៃគម្រោងវិនិយោគបរទេសលើបរិស្ថាន និងវិធានការនានាដែលធ្វើឡើងដោយសហគ្រាសដើម្បីការពារបរិស្ថាន៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម