លោកសាស្ត្រាចារ្យ Shimizu Masaaki មកពីសាកលវិទ្យាល័យអូសាកា ប្រទេសជប៉ុន។ រូបថត៖ VNAយោងតាមលោកសាស្ត្រាចារ្យ Shimizu Masaaki ពេញមួយប្រវត្តិសាស្ត្រ ប្រទេសវៀតណាមបានធ្វើ
អន្តរកម្មជាមួយមហាអំណាច និងខឿនវប្បធម៌ផ្សេងៗគ្នាជាច្រើន ប៉ុន្តែនៅតែរក្សាបាននូវឯករាជ្យភាព និងអត្តសញ្ញាណវប្បធម៌របស់ខ្លួន។ វៀតណាមមិនបដិសេធកត្តាពីខាងក្រៅទេ ប៉ុន្តែទទួលយកដោយមានការជ្រើសរើស ប្រកបដោយភាពបត់បែន ព្រមទាំងប្រែក្លាយវាទៅជាផ្នែកមួយដែលសមស្របនឹងលក្ខខណ្ឌ និងអត្តសញ្ញាណរបស់វៀតណាម។ ដោយវាយតម្លៃពីតួនាទីនៃគោលនយោបាយកិច្ចការបរទេសរបស់វៀតណាមក្នុងបរិបទដែលតំបន់ និងពិភពលោកមានការប្រែប្រួលជាច្រើន លោកសាស្ត្រាចារ្យ Shimizu Masaaki បានចាត់ទុកថា ដោយផ្អែកលើការប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ជាមូលដ្ឋានដូចជា ឯករាជ្យ ភាពខ្លួនទីពឹងខ្លួន និងការធានាផលប្រយោជន៍ជាតិ វៀតណាមមានភាពបត់បែនក្នុងការសន្ទនាជាមួយដៃគូនីមួយៗ ខណៈពេលដែលកសាងទំនាក់ទំនងសហប្រតិបត្តិការជាមួយប្រទេសយ៉ាងច្រើនបំផុតតាមដែលអាចធ្វើទៅបាន។
លោកសាស្ត្រាចារ្យ Shimizu Masaaki បានសង្កត់ធ្ងន់ថា វប្បធម៌វៀតណាមមានវិធីប្រព្រឹត្តិតែមួយគត់៖ ឲ្យតម្លៃដល់ទំនាក់ទំនងជាមួយអ្នកដទៃ មានភាពបត់បែនក្នុងការទំនាក់ទំនងជាមួយភាគីម្ខាងទៀត ប៉ុន្តែក្នុងពេលជាមួយគ្នានេះ មិនបាត់បង់ជំហរនិងអត្តសញ្ញាណរបស់ខ្លួនឡើយ។ នេះគឺជាលក្ខណៈពិសេសមួយនៃវប្បធម៌វៀតណាម៖ មានភាពបត់បែនក្នុងការប្រព្រឹត្តិ ប៉ុន្តែនៅតែមានភាពខ្ជាប់ខ្ជួនចំពោះតម្លៃស្នូលៗ។ លោកសាស្ត្រាចារ្យ Shimizu Masaaki បានបញ្ជាក់ថា ស្មារតីនេះក៏មានលក្ខណៈស្រដៀងគ្នាជាច្រើនជាមួយនឹងគោលការណ៍ និងវិធីសាស្រ្តអនុវត្តន៍គោលនយោបាយកិច្ចការបរទេសរបស់វៀតណាម៕