ព័ត៌មាន គម្រោងនិងសំណង់សំខាន់ៗនឹងបង្កើត លំហអភិវឌ្ឍន៍ថ្មី សម្រួលដល់ការធ្វើដំណើររបស់ប្រជាជន 10/12/2025 នាព្រឹកថ្ងៃទី៩ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកទី២២ នៃគណៈកម្មាធិការដឹកនាំរដ្ឋសម្រាប់គម្រោង និងសំណង់ជាតិសំខាន់ៗ ដែលជាគន្លឹះនៃវិស័យដឹកជញ្ជូន។ លោកនាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី២២ នៃគណៈកម្មាធិការដឹកនាំរដ្ឋសម្រាប់គម្រោង និងសំណង់ជាតិសំខាន់ៗ ដែលជាគន្លឹះនៃវិស័យដឹកជញ្ជូន។ រូបថត៖ VNAនៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីក្រសួងសំណង់លោក ត្រឹន ហុងមីញ បានឲ្យដឹងថា យោងតាមផែនការ នៅចុងឆ្នាំនេះ ផ្លូវល្បឿនលឿនជាង ៣.៨០០គីឡូម៉ែត្រ នឹងត្រូវបានបង្ហើយ។ តាមគម្រោង នៅថ្ងៃទី១៩ ខែធ្នូ ផ្លូវល្បឿនលឿនសំខាន់ៗជិត ៣.២០០គីឡូម៉ែត្រ និងផ្លូវឆ្នេរសមុទ្រចំនួន ១.៧០០គីឡូម៉ែត្រ នឹងត្រូវបានបង្ហើយ។ សម្រាប់អាកាសយានដ្ឋានអន្តរជាតិឡុងថាញ់ គម្រោងសមាសភាគនឹងត្រូវបង្ហើយដើម្បីដាក់ពង្រាយជើងហោះហើរបច្ចេកទេស។ទិដ្ឋភាពទូទៅនៃសម័យប្រជុំ (រូបថត៖ Lai Hoa/VOV)ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា៖ “សំណង់ទាំងនេះ ជាពិសេសសំណង់ដែលត្រូវបានបង្ហើយ នឹងបង្កើតតម្លៃបន្ថែមថ្មីសម្រាប់ដីធ្លី បង្កើតលំហអភិវឌ្ឍន៍ថ្មី និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាជន។ ក្នុងពេលជាមួយគ្នានេះ សន្សំសំចៃការចំណាយទាក់ទងនឹងពេលវេលា ថ្លៃធ្វើដំណើរ ថ្លៃប្រេងឥន្ធនៈ ថ្លៃដើមសម្រាប់ផលិតផល និងបង្កើនភាពប្រកួតប្រជែង" ។ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ១៩ ខែធ្នូ ដែលជាពេលវេលាសម្រាប់រៀបចំពិធីសម្ពោធ និងចាប់ផ្តើមសាងសង់គម្រោងទូទាំងប្រទេស លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យអង្គភាពនានាពន្លឿនវឌ្ឍនភាព និងកែលម្អគុណភាព៕ តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាព្រឹកថ្ងៃទី៩ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកទី២២ នៃគណៈកម្មាធិការដឹកនាំរដ្ឋសម្រាប់គម្រោង និងសំណង់ជាតិសំខាន់ៗ ដែលជាគន្លឹះនៃវិស័យដឹកជញ្ជូន។ លោកនាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី២២ នៃគណៈកម្មាធិការដឹកនាំរដ្ឋសម្រាប់គម្រោង និងសំណង់ជាតិសំខាន់ៗ ដែលជាគន្លឹះនៃវិស័យដឹកជញ្ជូន។ រូបថត៖ VNAនៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីក្រសួងសំណង់លោក ត្រឹន ហុងមីញ បានឲ្យដឹងថា យោងតាមផែនការ នៅចុងឆ្នាំនេះ ផ្លូវល្បឿនលឿនជាង ៣.៨០០គីឡូម៉ែត្រ នឹងត្រូវបានបង្ហើយ។ តាមគម្រោង នៅថ្ងៃទី១៩ ខែធ្នូ ផ្លូវល្បឿនលឿនសំខាន់ៗជិត ៣.២០០គីឡូម៉ែត្រ និងផ្លូវឆ្នេរសមុទ្រចំនួន ១.៧០០គីឡូម៉ែត្រ នឹងត្រូវបានបង្ហើយ។ សម្រាប់អាកាសយានដ្ឋានអន្តរជាតិឡុងថាញ់ គម្រោងសមាសភាគនឹងត្រូវបង្ហើយដើម្បីដាក់ពង្រាយជើងហោះហើរបច្ចេកទេស។ទិដ្ឋភាពទូទៅនៃសម័យប្រជុំ (រូបថត៖ Lai Hoa/VOV)ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា៖ “សំណង់ទាំងនេះ ជាពិសេសសំណង់ដែលត្រូវបានបង្ហើយ នឹងបង្កើតតម្លៃបន្ថែមថ្មីសម្រាប់ដីធ្លី បង្កើតលំហអភិវឌ្ឍន៍ថ្មី និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាជន។ ក្នុងពេលជាមួយគ្នានេះ សន្សំសំចៃការចំណាយទាក់ទងនឹងពេលវេលា ថ្លៃធ្វើដំណើរ ថ្លៃប្រេងឥន្ធនៈ ថ្លៃដើមសម្រាប់ផលិតផល និងបង្កើនភាពប្រកួតប្រជែង" ។ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ១៩ ខែធ្នូ ដែលជាពេលវេលាសម្រាប់រៀបចំពិធីសម្ពោធ និងចាប់ផ្តើមសាងសង់គម្រោងទូទាំងប្រទេស លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យអង្គភាពនានាពន្លឿនវឌ្ឍនភាព និងកែលម្អគុណភាព៕
អត្ថបទផ្សេងទៀត លោកអគ្គលេខាបក្សតូ ឡឹម៖ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស02/03/2026ព័ត៌មានអញ្ជើញថ្លែងសេចក្ដីសន្និដ្ឋាននៅជំនួបធ្វើការ លោកអគ្គលេខាបក្សតូ ឡឹម បានសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស ជាប្រចាំ និងយូរអង្វែង ក្នុងការងារកសាង ពង្រឹងបក្ស និងប្រព័ន្ធនយោបាយ។ វៀតណាមមានបំណងចង់ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការពហុវិស័យជាមួយក្រិក02/03/2026ព័ត៌មាននាយករដ្ឋមន្ត្រី៖ ពន្លឿនការធ្វើអាជីវកម្មគម្រោងផ្លូវល្បឿនលឿនដោយសមកាលកម្ម02/03/2026ព័ត៌មានបើកពិធីបុណ្យវិហារ Tran ឆ្នាំ២០២៦02/03/2026ព័ត៌មានលោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន៖ គុណភាពច្បាប់គឺជាកត្តាគន្លឹះ02/03/2026ព័ត៌មានប្រកាសបញ្ជីបេក្ខជនចំនួន ១៩ រូបសម្រាប់ពានរង្វាន់ “គំរូយុវជនវៀតណាមឆ្នើម” ឆ្នាំ ២០២៥02/03/2026ព័ត៌មានជម្លោះនៅមជ្ឈិមបូព៌ា៖ ចិន និងរុស្ស៊ីអំពាវនាវឱ្យមានបទឈប់បាញ់02/03/2026ព័ត៌មាន អត្ថបទផ្សេងទៀត