• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

Tin tức

គណៈកម្មការអឺរ៉ុបប្រកាសព័ត៌មានលម្អិតអំពីកញ្ចប់ប្រាក់កម្ចីចំនួន ៩០ ពាន់លានអឺរ៉ូ ដើម្បីឧបត្ថម្ភអ៊ុយក្រែន

នាថ្ងៃទី ១៤ ខែមករា គណៈកម្មការអឺរ៉ុប (EC) បានប្រកាសជាផ្លូវការអំពីវិធីសាស្រ្តនិងលក្ខខណ្ឌសម្រាប់ដាក់ពង្រាយ កញ្ចប់ជំនួយហិរញ្ញវត្ថុចំនួន ៩០ ពាន់លាន អឺរ៉ូ (១០៥ ពាន់លានដុល្លារអាមេរិក) សម្រាប់ប្រទេសអ៊ុយក្រែន។

លោកស្រី Ursula von der Leyen ប្រធាន EC បានធ្វើសន្និសីទសារព័ត៌មាន អំពីកញ្ចប់ប្រាក់កម្ចី ដើម្បីឧបត្ថម្ភដល់តម្រូវការហិរញ្ញវត្ថុរបស់អ៊ុយក្រែន សម្រាប់ឆ្នាំ២០២៦ និង២០២៧ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦។ រូបថត៖ REUTERS/Omar Havana
 

នេះគឺជាកិច្ចខិតខំប្រឹងប្រែងផ្នែកហិរញ្ញវត្ថុដ៏ធំបំផុតមួយរបស់សហភាពអឺរ៉ុប (EU) ដើម្បីរក្សាស្ថិរភាពនៅក្នុងប្រទេសអ៊ុយក្រែន ក្នុងបរិបទដែលជម្លោះនៅតែអូសបន្លាយ និងសម្ពាធសេដ្ឋកិច្ចកាន់តែកើនឡើង។

ក្រៅពីការជួយឧបត្ថម្ភផ្នែកថវិកា កញ្ចប់ជំនួយនេះនឹងអនុញ្ញាតឱ្យទីក្រុងគៀវជួសជុលហេដ្ឋារចនាសម្ព័ន្ធថាមពល និងគមនាគមន៍ដឹកជញ្ជូនដែលរងការខូចខាត និងរួមចំណែកដល់ការធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចសម្រាប់ប្រទេសអ៊ុយក្រែន ជាពិសេសនៅពេលដែលប្រទេសនេះកំពុងរៀបចំសម្រាប់ជំហានបន្ទាប់ ឆ្ពោះទៅរកការចូលរួមជាសមាជិកសហភាពអឺរ៉ុប៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បង្កើនប្រសិទ្ធភាពនៃការចុះហត្ថលេខា ការអនុវត្តការសន្យានិងកិច្ចព្រមព្រៀងអន្តរជាតិរបស់វៀតណាម

បង្កើនប្រសិទ្ធភាពនៃការចុះហត្ថលេខា ការអនុវត្តការសន្យានិងកិច្ចព្រមព្រៀងអន្តរជាតិរបស់វៀតណាម

នាព្រឹកថ្ងៃទី១៤ ខែមករា នៅទីក្រុងហាណូយ អញ្ជើញធ្វើជាអធិបតីក្នុងសន្និសីទបូកសរុបការអនុវត្តកិច្ចព្រមព្រៀងនិងការសន្យាអន្តរជាតិក្នុងសកម្មភាពកិច្ចការបរទេសជាន់ខ្ពស់ក្នុងអាណត្តិ ២០២១-២០២៥ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសំខាន់ៗក្នុងការចុះហត្ថលេខា ការអនុវត្តការសន្យា និងកិច្ចព្រមព្រៀងអន្តរជាតិក្នុងរយៈពេលកន្លងមក។

Top