ខេត្ត Khanh Hoa ចាប់ផ្តើមសាងសង់ផ្ទះដែលរងការបំផ្លាញទាំងស្រុងដោយគ្រោះមហន្តរាយធម្មជាតិ។ រូបថត៖ nhandan.vn
នៅក្នុងពិធីបើកការដ្ឋានសាងសង់ លោក Tran Phong ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានចេញបទបញ្ជាឱ្យដាក់ពង្រាយ "ប្រតិបត្តិការ Quang Trung" និងបានចាប់ផ្តើមសាងសង់ផ្ទះសម្រាប់គ្រួសារមួយនៅក្នុងភូមិ Tay 2 ឃុំ Dien Dien ដែលត្រូវបានដួលរលំក្នុងអំឡុងពេលទឹកជំនន់នាពេលថ្មីៗនេះ។
លោក Tran Phong បានស្នើឱ្យបណ្តាមន្ទីរ ផ្នែក និងអាជ្ញាធរមូលដ្ឋាន រៀបចំផែនការជាបន្ទាន់ ដើម្បីគាំទ្រដល់ការសាងសង់ថ្មី នូវផ្ទះដែលត្រូវបានដួលរលំ និងជួសជុលផ្ទះដែលរងការខូចខាតធ្ងន់ធ្ងរ ព្រមទាំងផ្តោតធនធានទាំងអស់ដើម្បីបញ្ចប់ការសាងសង់គម្រោងឲ្យទាន់ពេលវេលា ធានាគុណភាព និងប្រគល់ជូនឲ្យប្រជាជនមុនឱកាសបុណ្យតេតប្រពៃណី។
យោងតាមខេត្ត Khanh Hoa ទឹកជំនន់នាពេលថ្មីៗនេះ បានបណ្តាលឲ្យមនុស្ស ២២ នាក់ស្លាប់ ២០ នាក់រងរបួស ផ្ទះសម្បែងចំនួន ៨៩ ខ្នងត្រូវបានដួលរលំទាំងស្រុង និងផ្ទះ ២៩៤ខ្នងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ យុទ្ធនាការ "Quang Trung" ដែលខេត្ត Khanh Hoa បានដាក់ពង្រាយចាប់ពីថ្ងៃទី ៤ ខែធ្នូ គឺជាសកម្មភាពដ៏មានអត្ថន័យមួយ ដើម្បីលើកកម្ពស់ស្មារតីសាមគ្គីភាព និងសេចក្តីស្រឡាញ់គ្នាទៅវិញទៅមក ដោយបន្ថែមការលើកទឹកចិត្តដល់ប្រជាជនឱ្យជំនះលើការលំបាក ស្ថេរភាពលំនៅដ្ឋាន និងឈានឡើងក្នុងជីវភាពរស់នៅរបស់ខ្លួន៕