• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្ត Dong Thap កត់ត្រាលទ្ធផលវិជ្ជមានក្នុងការទប់ស្កាត់ការនេសាទ IUU

ខេត្ត Dong Thap បច្ចុប្បន្នមានកំពង់ផែនេសាទកម្រិត ២ ចំនួន ២កន្លែង (កំពង់ផែនេសាទទ្រង់ទ្រាយ ហេដ្ឋារចនាសម្ព័ន្ធ និងទិន្នផលធំ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលទូកនេសាទប្រវែង ១៥ ម៉ែត្រឡើងទៅ) នោះគឺ៖ កំពង់ផែនេសាទ My Tho និងកំពង់ផែនេសាទ Vam Lang។
កងកម្លាំងការពារព្រំដែនខេត្តដុងថាបត្រួតពិនិត្យប្រព័ន្ធត្រួតពិនិត្យដំណើរការនាវានេសាទ។ រូបថត៖ កុងទ្រី - VNA

ចាប់ពីឆ្នាំ ២០២៤ រហូតមកដល់ពេលនេះ កំពង់ផែនេសាទទាំង ២ នេះបានដំណើរការបំពេញបែបបទសម្រាប់ទូកនេសាទជាង ៩.១៨០ គ្រឿងចូលចត ជាមួយនឹងបរិមាណផលជលផលដែលបានលើកដាក់ចំនួន ៧៨.៦១០ តោន។ ជលផលទាំងអស់ដែលឆ្លងកាត់កំពង់ផែ ត្រូវបានធ្វើបច្ចុប្បន្នយ៉ាងពេញលេញ ទាន់ពេលវេលា និងស្របតាមបទប្បញ្ញត្តិ។ ទូកនេសាទទាំង ១០០% ដែលចូលកំពង់ផែមានការចុះបញ្ជី អាជ្ញាប័ណ្ណប្រតិបត្តិការ ឧបករណ៍ត្រួតពិនិត្យការធ្វើដំណើរដែលបានដំឡើងនិងបើកសញ្ញា ២៤/២៤ម៉ោង ចាប់ពីពេលចាកចេញពីកំពង់ផែរហូតដល់ពេលត្រឡប់មកវិញ។ ករណីទាំងអស់ដែលមិនបំពេញលក្ខខណ្ឌសម្រាប់ប្រតិបត្តិការនេសាទត្រូវបានទប់ស្កាត់ និងមិនអនុញ្ញាតឱ្យចាកចេញពីកំពង់ផែឡើយ។ លោក Huynh Thanh Phong នាយកក្រុមប្រឹក្សាភិបាលគ្រប់គ្រងកំពង់ផែនេសាទ Dong Thap បានឲ្យដឹងថា៖ “មិនមានការរំលោភបំពាននៅកំពង់ផែទេ ពីព្រោះនៅពេលទូកនេសាទចូលកំពង់ផែ ប្រសិនបើយើងពិនិត្យ ហើយឃើញថាឧបករណ៍ត្រួតពិនិត្យត្រូវបានកាត់ផ្តាច់ទំនាក់ទំនង យើងនឹងផ្ទេរវាទៅការិយាល័យតំណាងដើម្បីដាក់ពិន័យ។ ទាក់ទងនឹងកំណត់ហេតុនេសាទ ទូកទាំងអស់បានអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ ប្រកបដោយវិជ្ជាជីវៈ”។

ដោយមានវិធានការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ផ្នែកជលផលនៃខេត្ត Dong Thap បន្តរក្សាបានលទ្ធផលវិជ្ជមានក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU។ ចាប់ពីឆ្នាំ ២០២៤ រហូតមកដល់ពេលនេះ ខេត្តមិនមានទូកនេសាទណាមួយដែលរំលោភលើការនេសាទនៅក្នុងដែនទឹកបរទេសឡើយ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ចំណូលថវិការបស់ខេត្តក្វាងនិញនៅឆ្នាំ២០២៥ គ្រោងនឹងលើសពី ៤៣%

ចំណូលថវិការបស់ខេត្តក្វាងនិញនៅឆ្នាំ២០២៥ គ្រោងនឹងលើសពី ៤៣%

នៅឆ្នាំ២០២៥ ខេត្តក្វាងនិញបានដាក់ចេញគោលដៅកំណើនពីរខ្ទង់ ដោយមាន ចំណូលថវិកាជាង ៥៧,៣ ទ្រីលានដុង។ ទោះជាយ៉ាងណាក៏ដោយ លើសពីផែនការ ឆ្ងាយណាស់ ខេត្តក្វាងនិញគ្រោងនឹងសម្រេចបានកំណើនសេដ្ឋកិច្ចពេញមួយឆ្នាំចំនួន ១៤% និងចំណូលថវិកាត្រូវបានប៉ាន់ប្រមាណថា មានចំនួន ៨២,២ ទ្រីលានដុង ពោល គឺកើនឡើង ៤៣% បើប្រៀបធៀបទៅនឹងគោលដៅ។

Top