និទាឃរដូវឈានមកដល់តំបន់ជាប់ខ្សែព្រំដែន
យើងខ្ញុំត្រឡប់មកតំបន់ជាប់ខ្សែព្រំដែនខេត្តអានយ៉ាង (An Giang) វិញ នៅពេលពន្លឺព្រះអាទិត្យក្នុងនិទាឃរដូវ ឆ្នាំ២០១៧ គ្របដណ្តប់ពោរពេញគ្រប់ផ្លូវនិងច្រក។ តាមដងផ្លូវទៅកាន់បណ្តាច្រកទ្វាព្រំដែនជាប់នឹងព្រះរាជាណាចក្រកម្ពុជា ក្រោមពន្លឺព្រះអាទិត្យរៀបអស្តង្គត បណ្តាឃុំ បណ្តាភូមិស្ថិតនៅក្បែរវាលស្រែនិងជួរដើមត្នោតដែលគឺប្រភេទដើមឈើពិសេសក្នុងតំបន់ខាងលិចនៃភាគខាងត្បូង។
ទីក្រុងចូវដុក (Chau Doc) ចំងាយពីខ្សែព្រំដែននៃព្រះរាជាណាចក្រកម្ពុជាប្រហែល ២៥ គីឡូម៉ែត្រ។ នៅទីនេះបានចាត់ទុកដូចជាមជ្ឈមណ្ឌលនៃតំបន់ជាប់ខ្សែព្រំដែនរបស់ខេត្តអានយ៉ាង (An Giang) ។ ទីក្រុងចូវដុក (Chau Doc) មានតួនាទីសំខាន់ៗ ក្នុងវិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម និងវិស័យទេសចរណ៍ ដូច្នេះបរិមាណភ្ញៀវទេសចរណ៍ក្នុងស្រុកនិងបរទេសមកទស្សនា លំហែកាយនិងទិញទំនិញក្នុងមួយឆ្នាំទទួលបាន ៤ លាននាក់។
ចាប់ពីទីក្រុងចូវដុក (Chau Doc) តាមផ្លូវជាតិ ៩១ C យើងខ្ញុំចេញដំណើរទៅកាន់ស្រុកជាប់ខ្សែព្រំដែន - ស្រុកអានភូ (An Phu)។ ក្នុងភូមិសាស្ត្ររបស់ស្រុកអានភូ (An Phu) មានច្រកទ្វារព្រំដែនខាញ់ប៊ិញ (Khanh Binh) បានតភ្ជាប់ទាំងផ្លូវទឹកនិងទាំងផ្លូវគោកទៅកាន់ព្រះរាជាណាចក្រកម្ពុជា។ យើងខ្ញុំឈរនៅត្រើយម្ខាងទន្លេប៊ិញយី (Binh Di) សម្លឹងមើលត្រើយ ទន្លេម្ខាងនោះទៀតគឺចក្រទ្វាព្រំដែនជ្រៃធំ ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា។ ពីយូរលង់មកនេះហើយ ទីរួមស្រុកឡុងប៊ិញ (Long Binh) នៃស្រុកអានភូ (An Phu) បានចាក់ទុកដូចជាតំបន់ប្រមូលនិងផ្ទេរទំនិញគ្រប់មុខ តាំងពីកសិផលទៅដល់សម្លៀកបំពាក់ គ្រឿងសំអាង ម្ហូបអាហរផងដែរ… រវាងប្រទេសវៀតណាមនិងព្រះរាជាណាចក្រកម្ពុជា។
![]() ជ្រុងមួយនៃទីក្រុងចូវដុក (Chau Doc) ខេត្តអានយ៉ាង (An Giang) គយគន់ពីភ្នំសាម (Sam)។ រូបថត៖ ថុងហាយ ![]() ភ្ញៀវទេសចរណ៍ពីព្រះរាជាណាចក្រកម្ពុជាទៅប្រទេសវៀតណាមតាមច្រកទ្វារព្រំដែនអន្តរជាតិទិញបៀន (Tinh Bien) ខេត្តអានយ៉ាង (An Giang)។ រូបថត៖ ថុងហាយ ![]() ភ្ញៀវទេសចរណ៍បរទេសមកទស្សនាព្រះរាជាណាចក្រកម្ពុជាទៅទេសចរណ៍ប្រទេសវៀតណាម តាមផ្លូវទឹកនិងឆ្លងកាត់ច្រកទ្វារអន្តរជាតិស៊ុងទៀន (Song Tien)។ រូបថត៖ ថុងហាយ កម្មាភិបាល យុទ្ធជនធ្វើការនៅប៉ុស្តការពារព្រំដែនស្ថិតនៅច្រកទ្វារព្រំដែនឡុងប៊ិញ (Long Binh) (កងទ័ពការពារព្រំដែនខេត្តអានយ៉ាង (An Giang) និងកងកម្លាំងការពារព្រំដែនកម្ពុជា បានចូលរួមក្នុងការដើរយាមល្បាតខ្សែព្រំដែននៃប្រទេសទាំងពីរ (លើទន្លេហៅ (Hau) កំណាត់ឆ្លងកាត់ទីស្រុកឡុងប៊ិញ (Long Binh) និងឃុំខាញ់អាន (Khanh An) ស្រុកអានភូ (An Phu)។ រូបថត៖ ង្វៀនឌឹកថាំង |
ខេត្តអានយ៉ាង (An Giang) មានច្រកទ្វារព្រំដែនតភ្ជាប់នឹងប្រទេសមិត្ត - ព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះមានច្រកទ្វារអន្តរជាតិចំ នួនពីរ៖ ច្រកទ្វារព្រំដែនទិញបៀន (Tinh Bien) តាមផ្លូវទឹក (ស្ថិតនៅទីរួមស្រុកទិញបៀន (Tinh Bien)) និងច្រកទ្វារព្រំដែនសុងទៀន (Song Tien) តាមផ្លូវទឹក (ស្ថិតក្នុងឃុំវិញសឿង (Vinh Xuong) ទីរួមស្រុកតឹនចូវ (Tan Chau))។ |
ចាប់ពីបង្គោលព្រំដែនលេខ ២៤៦ នៅពាមបីទន្លេប៊ិញយី (Binh Di) នៃទីរួមស្រុកឡុងប៊ិញ (Long Binh) សម្លឹងមើល ពីមួយថ្ងៃទៅមួយថ្ងៃ បណ្តាទូកបានដឹកជញ្ជូនភ្ញៀវទៅមកទៅវិញ ឆ្លងកាត់ខ្សែព្រំដែន។ នាពេលខាងមុខឆាប់ៗនេះ នៅពេលស្ពានតភ្ជាប់ឡុងប៊ិញ (Long Binh) - ជ្រៃធំ ត្រូវបានកសាងជាសម្រេច សង្ឃឹមថានឹងបង្កើតកម្លាំងថ្មី ដើម្បី(ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់ព្រំដែននិងប្រជាជនរស់នៅបណ្តោយខ្សែព្រំដែនកាន់តែជិតស្និទ្ធជាមួយគ្នា។
ទីរួមស្រុកទិញបៀន (Tinh Bien) នៃស្រុកទិញបៀន (Tinh Bien) ត្រូវបានចាត់ទុកដូចជាមជ្ឈមណ្ឌលពាណិជ្ជកម្ម សេវកម្ម នៅតំបន់ព្រំដែននៃខេត្តអានយ៉ាង (An Giang)។ ជាពិសេស ច្រកទ្វារព្រំដែនអន្តរជាតិទិញបៀន (Tinh Bien) តភ្ជាប់នឹងច្រកទ្វារព្រំដែនភ្នំដិន (ខេត្តតាកែវនៃព្រះរាជាណាចក្រកម្ពុជា) មានការទីតាំងតភ្ជាប់រវាងផ្លូវជាតិ ៩១ នៃប្រទេសវៀតណាមនិងផ្លូវជាតិលេខពីរនៃព្រះរាជាណាចក្រកម្ពុជា។
ចាប់ពីនៅទីនេះ កសិផលនិងទំនិញ ត្រូវបានដឹកជញ្ជូនទៅកាន់រាជធានីភ្នំពេញ ឬ ឆ្លងកាត់ខេត្តកំពត ហើយតាមផ្លូវជាតិលេខ ៣ ទៅដល់ខេត្តពោធិ៍សាត ខេត្តឧត្តរមានជ័យ ខេត្តកំពង់ស្ពឺ…ប្រកបដោយងាយស្រួល។
ក្នុងមួយឆ្នាំ តំលៃពាណិជ្ជកម្មនាំចូល តាមច្រកទ្វារព្រំដែនអន្តរជាតិទិញបៀន (Tinh Bien) ទទួលបាន ១០០ លានដុល្លារអាមេរិក។ នេះគឺជាឧត្តមភាពសំខាន់ ដើម្បីខេត្តអានយ៉ាង (An Giang) ឆ្ពោះទៅកាន់កសាងស្រុកទិញបៀន (Tinh Bien) ក្លាយទៅជាតំបន់សេដ្ឋកិច្ចព្រំដែន រួមចំណែកជំរុញយ៉ាងខ្លាំង ថែមទៀតនូវការអភិវឌ្ឍន៍តំបន់ខ្សែព្រំដែននៅខាងលិចនៃភាគខាងត្បូងរបស់ប្រទេសជាតិ។
ឃុំខាញអាន (Khanh An) ស្រុកអានភូ (An Phu) ក៏គឺជាទីកន្លែងគំរូនៃតំបន់ព្រំដែន ពីព្រោះឃុំនេះបានសម្រេចគោលដៅអំពីការកសាងជនបទថ្មី រួមមាន៖ ប្រព័ន្ធគមនាគមន៍នៅជនបទ បណ្តាញអគ្គីសនី សាលារៀន គិលានដ្ឋាន ប្រកបដោយស្អាតស្អំនិងព្រមៗគ្នា។ ឃុំនេះក៏គឺឃុំជនបទថ្មីដំបូងនៅស្រុកព្រំដែនអានភូ (An Phu) ផងដែរ។
លោកហ្វ៊ីញទៀនឡឹន (Huynh Tien Luan) អនុប្រធានគណៈកម្មាការប្រជាជនឃុំខាញអាន (Khanh An) បាននិយាយឲ្យដឹងថា៖ តំបន់គ្មានចំណុចចាប់ផ្តើមមិនខ្ពស់ប៉ុន្មានទេ ប៉ុន្តែការខិតខំប្រឹងប្រែងដោយឥតឈប់ឈររបស់អជ្ញាធរនិងប្រជាជន បន្ទាប់ពីរយៈពេល ៥ ឆ្នាំ ឃុំខាញអាន (Khanh An) បានសម្រេចគោលដៅជនបទថ្មី ដូច្នេះជីវភាពសេដ្ឋកិច្ច វប្បធម៌របស់ប្រជាជនកាន់តែលើកកំពស់យ៉ាងច្បាស់លាស់។
![]() នារីជនជាតិចាមរស់នៅភូមិស្វាយ (Xoai) (ឃុំចូវផង (Chau Phong) ស្រុកតឹនចូវ (Tan Chau)) អភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ ដោយការតម្បាញក្រណាត់ចរបាប់ប្រពៃណី។ រូបថត៖ មីញក្វឹក ![]() ឃុំវ៉ាន់យ៉ាវ (Van Giao) ស្រុកទិញបៀន (Tinh Bien) នៅពេលឈានចូលរដូវប្រមូលផលស្រូវ។ រូបថត៖ គីមសើន ![]() បងស្រី លេធីឡាន (Le Thi Lan) រស់នៅភូមិ ៣ ឃុំវិញសឿង (Vinh Xuong) ស្រុកតឹនចូវ (Tan Chau) ចេញផុតពីភាពក្រីក្រ ដោយសារទម្រង់រូបភាពចិញ្ចឹមសត្វពពែយកសាច់។ រូបថត៖ ថុងហាយ ប្រជាជនរស់នៅឃុំឡុងយ៉ាង (Long Giang) ស្រុកចើមើយ (Cho Moi) ប្រកបមុខរបរតម្បាញទូកល្អី ។ រូបថត៖ គីមភឿង ![]() ប្រជាជននៃប្រទេសវៀតណាមនិងព្រះរាជាណាចក្រកម្ពុជាផ្លាស់ប្តូរនិងលក់ដូរត្រីនៅឃុំ អានខាញ (An Khanh) ស្រុកអានភូ (An Phu)។ រូបថត៖ ថុងហាយ ![]() ភូមិចិញ្ចឹមត្រីដោយទ្រុងលើទន្លេចូវដុក (Chau Doc) និងក៏ជាទីកន្លែងទេសចរណ៍ដ៏ចាប់ចិត្ត នៅទីក្រុងចូវដុក (Chau Doc) ។ រូបថត៖ ថុងហាយ |
ដើម្បីស្វែងយល់នូវជីវភាពរស់នៅរបស់ប្រជាជនរស់នៅតំបន់ព្រំដែនអានយ៉ាង (An Giang) យើងខ្ញុំបានមកទស្សនាឃុំវិញសឿង (Vinh Xuong) ស្រុកតឹនចូវ (Tan Chau)។ យើងខ្ញុំបានមកលេងផ្ទះគ្រួសារបងស្រី ឡេធីឡាន (Le Thi Lan) រស់នៅភូមិ ៣ ដែលគឺមួយក្នុងបណ្តាគ្រួសារមានជីវភាពរស់នៅធូរធា ដោយសារគ្រួសារគាត់បានហ៊ានវិនិយោគក្នុងការចិញ្ចឹមពពែយកសាច់ រួមផ្សំនឹងការដាំដំណាំត្របែក។ ចង្អុលហ្វូងពពែខ្លាំងនិងធំៗ បងស្រី ឡាន (Lan) សប្បាយរីករាយ និងនិយាយឲ្យដឹងថា៖ “ខ្ញុំទើបលក់ពពែចំនួន ៥ ក្បាលនិងទទួលបានប្រហែល ២០ លានដុង (ស្មើនឹង ៩១០ ដុល្លារអាមេរិក) ដូច្នេះបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំនេះ គ្រួសារខ្ញុំនឹងរៀបចំយ៉ាងគ្រប់គ្រាន់ជាងបណ្តាឆ្នាំមុន”។
រីឯ នៅភូមិ ៥ មានគ្រួសារបងប្រុស ង្វៀនវ៉ាន់មិញ (Nguyen Van Minh) ដោយការដាំផ្សិតចំបើង ក្នុងមួយខែគ្រួសារគាត់ទទួលចំណូលប្រាក់សុទ្ធ ៣០ លានដុង ( ប្រហែលជិត ១.៣៦៤ ដុល្លារអាមេរិក)។ ឃើញគ្រួសារបងរកស៊ីឲ្យបានល្អ សមាគមន៍កសិករឃុំកំពុងជួយគាត់បំពេញបែបបទខ្ចីដើមទុនពីធនាគារ ដើម្បីបើកទូលាយកសិដ្ឋាន។
តំបន់ជាប់ខ្សែព្រំដែននៃខេត្តអានយ៉ាង (An Giang) បានផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។ នាសព្វថ្ងៃនេះ ឃុំជាច្រើនបានក្លាយទៅជា“ឃុំជនបទថ្មី” ជា“ចំណុចបន្លឺវប្បធម៌នៅតំបន់ព្រំដែន” ...នៅទីកន្លែងមួយៗក៏មានប្រៀបខ្លាំងខុសគ្នា ប៉ុន្តែក៏បង្ហាញកម្លាំងថ្មីរបស់និទាឃរដូវកំពុងភ្លឺយ៉ាងចែងចាំងនៅតំបន់ជាប់ព្រំដែនឆ្ងាយ
ៗ។
មនោសញ្ចេតនារបស់មនុស្សដែលរស់នៅតំបន់ព្រំដែន
តំបន់ជាប់ព្រំដែននៅខេត្តអានយ៉ាង (An Giang) គឺទីកន្លែងរស់នៅរបស់បណ្តាជនជាតិដូចជា៖ ជនជាតិគីញ (Kinh) ជនជាតិចាម ជនជាតិខ្មែរ ជនជាតិចិន និងប្រជាជនកាន់សាសនាផ្សេងៗ ដូចជា៖ សាសនាព្រះពុទ្ធ សាសនាហ័រហាវ (Hoa Hao) សាសនាកាវដាយ (Cao Dai) សាសនាកាតូលិក សាសនាប្រថឺសថឹន សាសនាឥស្លាម…តំបន់ទាំងនោះសុទ្ធតែជាប់នឹងខ្សែព្រំដែននៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះស្ថានភាពសន្តិភាព សណ្តាប់ធ្នាប់ពិតជាស្មុគស្មាញបង្គួរ ជាពិសេសគឺអបាយមុខសង្គម បទល្មើសជួញដូរមនុស្ស ការរត់ពន្ធ ប៉ុន្តែដោយការប្តេជ្ញាចិត្ត កងទ័ពការពារព្រំដែនខេត្តអានយ៉ាង (An Giang) សហការជាមួយកងកម្លាំងការពារសន្តិសុខ ដើម្បីបំ ពេញឲ្យល្អប្រសើរភារកិច្ចការធានាសន្តិសុខនៅខ្សែព្រំដែន ជួយប្រជាជននៃប្រទេសទាំងពីរមានលក្ខណៈងាយស្រួស ដើម្បីរកស៊ីនិងរស់នៅ។
ខេត្តអានយ៉ាង (An Giang) មានប៉ុស្តការពារព្រំដែនចំនួន ១២ ទីកន្លែង ក្នុងនោះមានប៉ុស្តការពារច្រកទ្វារព្រំដែនអន្តរជាតិចំនួន ២ និងប៉ុស្តការពារច្រកទ្វារព្រំដែនជាតិចំនួន ២។ លោកអនុសេនីយ៍ឯក ង្វៀនឌឹកថាំង (Nguyen Duc Thang) នាយទាហានទទួលបន្ទុកខាងនយោបាយវរៈសេនាតូចហ្វឹកហ្វឺន - ចល័តរបស់កងទ័ពការពារព្រំដែនខេត្តអានយ៉ាង ចែករំលែកថា៖ “បងប្អូនប្រជាជនរស់នៅទីនេះស្រឡាញ់កងទ័ពការពារព្រំដែនខ្លាំងណាស់ ពីព្រោះកងទ័ពជួយប្រជាជន ទាំងរការងារតូចដល់ការងារធំ ទាំងការការពារសន្តិសុខដល់ការបង្រៀន ធ្វើផ្លូវថ្នូល ត្រួតពិនិត្យសុខភាព ចែកថ្នាំ ដាំបន្លែ...”
![]() វត្តស្វាយតាសំស្ថិតក្នុងស្រុកទិញបៀន (Tinh Bien) ខេត្តអានយ៉ាង (An Giang)។ រូបថត៖ ង្វៀនញ៉ឹម ![]() ពិធីអាពាហ៍ពិពាហ៍មួយរបស់ជនជាតិខ្មែរនៅស្រុកទិញបៀន(Tinh Bien) ។ រូបថត៖ ង្វៀនញ៉ឹម ![]() បងប្អូនជនជាតិចាម កាន់សាសនាឥស្លាម រស់នៅឃុំចូវផុង (Chau Phong) (ស្រុកតឹនចូវ) (Tan Chau) បន្ទប់ពីពិធីបុណ្យបួងសួងនៅវិហារ។ រូបថត៖ មីញក្វឹក ព្រលឹត បន្លែពិសេសរបស់ប្រជាជនខេត្តអានយ៉ាង (An Giang) តែងតែមាននៅរដូវទឹកឡើង ។ រូបថត៖ មីញក្វឹក ![]() បងប្អូនជនជាតិខ្មែរស្ងោនំអន្សំ ដើម្បីរៀបចំទទួលបុណ្យចូលឆ្នាំថ្មីខ្មែរ។ រូបថត៖ ង្វៀនញ៉ឹម ![]() ពិធីបុណ្យប្រកួតប្រណាំងគោបៃណុយ (Bay Nui) របស់ជនជាតិខ្មែររស់នៅស្រុកទិញបៀន (Tinh Bien)។ រូបថត៖ គីមសើន ព្រៃ cajuput ត្រាសឹ (Tra Su) ស្ថិតនៅស្រុកទិញបៀន គឺព្រៃលិចទឹកដ៏គំរូនៅភាគខាងត្បូងនិងក៏ទីកន្លែងទេសចរណ៍ល្បីឈ្មោះក្នុងការទេសចរណ៍ខេត្តអានយ៉ាង (An Giang)។ រូបថត៖ ង្វៀនថាំង |
ឃុំញ៉ឹនហុយ (Nhon Hoi) ស្រុកអានភូ (An Phu) ក្នុងប៉ុន្មានថ្ងៃដើមនិទាឃរដូវឆ្នាំ២០១៧ ពិតជាពោរពេញដោយមនោសញ្ចេតនារបស់កងទ័ពនិងប្រជាជន។ បងប្អូនកងទ័ពការពារព្រំដែន អ្នកណាក៏សប្បាយចិត្តចំពោះការបង្រៀនកូនក្មេង ឬឆ្លៀតឳកាសព្យាបាលនិងចែកថ្នាំដល់ប្រជាជន។
ខេត្តអានយ៉ាង (An Giang) មានការទីតាំងសំខាន់ៗ ក្នុងតំបន់ខាងលិចនៃភាគខាងត្បូង មានខ្សែព្រំដែនប្រវែងជិត ១០០ គីឡូម៉ែត្រ ជាប់នឹងខេត្តតាកែវនិងខេត្តកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា។ ខេត្តនេះគឺជាទីកន្លែងរស់នៅរបស់ជនជាតិខ្មែរ ជនជាតិចាម ជនជាតិចិននិងប្រជាជនកាន់សាសនាខុសគ្នាដូចជា៖ សាសនាព្រះពុទ្ធ សាសនាហ័រហាវ (Hoa Hao) សាសនាកាវដាយ (Cao Dai) សាសនាកាតូលិក សាសនាប្រថឺសថឹន សាសនាឥស្លាម… |
រីឯនៅឃុំវ៉ាន់យ៉ាវ (Van Giao) ស្រុកទិញបៀន (Tinh Bien) គឺទីកន្លែងរស់នៅរបស់ជនជាតិខ្មែរ មុននេះឃុំ វ៉ាន់យ៉ាវ (Van Giao) គឺជាឃុំក្រីក្របំផុតរបស់ខេត្ត ប៉ុន្តែនាសព្វថ្ងៃនេះបានផ្លាស់ប្តូរជាច្រើនហើយ។ បណ្តាភូមិក្នុងឃុំនេះកាន់តែមានផ្ទះដែលកសាងថ្មី។ ប្រព័ន្ធអគ្គីសនី ផ្លូវថ្នូល គិលានដ្ឋានបានកសាងយ៉ាងស្អាតរួចហើយ។ ជាពិសេស ប្រជាជននៅឃុំវ៉ាន់យ៉ាវ (Van Giao) បានអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយមុខរបរតម្បាញក្រណាត់ចរបាប់ដ៏ល្បីឈ្មោះ។
លោកស្រី នាងសាមំ រស់នៅភូមិស្រៃសុខជឿជាក់និយាយឲ្យដឹងថា៖ “ដោយកម្មាភិបាលឃុំជួយឧបត្ថម្ភ គ្រួសារខ្ញុំបានប្រកបមុខរបរតម្បាញ ដូច្នេះខ្ញុំបានកសាងផ្ទះថ្មី កូនៗបានទៅរៀន ខ្ញុំមិនបារម្ភពីបាយមួយពេលដូចពេលមុនទេ”។
មិនត្រឹមតែជួយប្រជាជនអភិវឌ្ឍន៍សេដ្ឋកិច្ច អាជ្ញាធខេត្តអានយ៉ាង (An Giang) ក៏យកចិត្តទុកដាក់ក្នុងការលើកកម្ពស់ស្មារតីប្រជាជន បង្កលក្ខណៈងាយស្រួល ដើម្បីប្រជាជនពង្រឹងវប្បធម៌ប្រពៃណីក៏ដូចជាសិទ្ធិសេរីខាងសាសនា។
ហេតុនេះ ជនជាតិគីញ (Kinh) ជនជាតិចាម ជនជាតិខ្មែរនិងជនជាតិចិនរស់នៅសុខនឹងគ្នា ពង្រឹងអត្តសញ្ញាណវប្បធម៌ពិសេសរបស់ខ្លួន។ វិហារសាសនាឥស្លាម វត្ត វិហារត្រូវបានជួសជុលនិងកសាងថ្មី។ ទំនៀមទំលាប់ដូចជា៖ ការប្រណាំងគោនៅតំបន់បៃណុយ (Bay Nui) ការប្រកួតប្រណាំងទូករបស់ជនជាតិខ្មែរ … ដែលបានក្លាយទៅជាពិធីបុណ្យល្បីឈ្មោះនៅទូទាំងប្រទេស។
ការចាប់ចិត្តមួយទៀតនៅពេលមកទស្សនាតំបន់ព្រំដែនខេត្តអានយ៉ាង (An Giang) គឺជាសកម្មភាពជួញដូរ រកស៊ីនិងជួយគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម – កម្ពុជា។
នាពេលយើងខ្ញុំមកទស្សនាច្រកទ្វារអន្តរជាតិទិញបៀន (Tinh Bien) យើងខ្ញុំបានជួបបងប្រុស ចាវ សុខ ហុំ ពាណិជ្ជករ ជនជាតិកម្ពុជាម្នាក់។ បងប្រុស ចាវសុខហុំ និយាយឲ្យដឹងថា៖ ស្ទើរតែថ្ងៃណា បងប្រុសហុំក៏ឆ្លងកាត់ព្រំដែន ដើម្បីទិញកសិផលវៀតណាម ចាប់ពីរដល់បីដង ហើយដឹកជញ្ជូនទៅកាន់ប្រទេសកម្ពុជានិងលក់នៅបណ្តាទីផ្សារ ស្ថិតក្នុងភូមិសាស្ត្រខេត្តតាកែវ ដូច្នេះគាត់មានមិត្តភក្តិ ជនជាតិវៀតណាមជាច្រើននាក់។ រីឯ លោកត្រឹនវ៉ាន់បួល (Tran Van Buol) រស់នៅឃុំខាញប៊ិញ (Khanh Binh) ស្រុកអានភូ (An Phu) ក៏ជាពាណិជករ ដែលរកស៊ីក្នុងខណៈពេលច្រើនឆ្នាំនៅច្រកទ្វារនេះ បាននិយាយឲ្យដឹងថា៖ ការជួញដូរនិងលក់ដូរពិតជាងាយស្រួលនិងសប្បាយរីករាយណាស់។
ដើម្បីកសាងខ្សែព្រំដែនសន្តិភាព មិត្តភាពសំដៅជួយប្រជាជននៃប្រទេសទាំងពីររកស៊ី រស់នៅប្រកបដោយលំនឹង ប្រជាជនរស់នៅសងខាងខ្សែព្រំដែននៃប្រទេសទាំងពីរបានបង្កើតតំបន់ប្រជាជនចំណងមិត្តភាព រីឯកងកម្លាំងការពារខ្សែព្រំដែនរវាងវៀតណាម - កម្ពុជាបង្កើនសកម្មភាពជួបប្រាស្រ័យ រឹតបណ្តឹងចំណងសាមគ្គីភាព មិត្តភាព។
កងកម្លាំងការពារខ្សែព្រំដែនខេត្តអានយ៉ាង (An Giang) នៃប្រទេសវៀតណាម និងខេត្តកណ្តាល ខែត្តតាកែវនៃព្រះរាជាណាចក្រកម្ពុជាបានសហការរៀបចំការយាមល្បាតរួមគ្នា។ នៅពេលកើតឡើងហេតុការណ៍ ភាគីទាំងពីរតែងតែម្ចាស់ការជូនដំណឹងទៅវិញទៅមក រួមគ្នាដោះស្រាយតាមគោលការណ៍ គោលនយោបាយ សមហេតុសមផល មិនបង្កើតភាពតានតឹង។
ក្រៅពីនោះ ទន្ទឹមនឹងប្រព័ន្ធគីលានដ្ឋាននៅបណ្តាឃុំព្រំដែន កងទ័ពការពារព្រំដែនខេត្តអានយ៉ាងយ៉ាង (An Giang) បានបង្កើតគីលានដ្ឋានកងទ័ពនិងប្រជាជននៅតំបន់ព្រំដែន ស្ថិតនៅស្រុកទ្រីតុន (Tri Ton) ស្រុកអានភូ (An Phu) និងស្រុកតឹនចូវ (Tan Chau) ដើម្បីលើកកម្ពស់សមត្ថភាពត្រួតពិនិត្យនិងព្យាបាលជំងឺឲ្យប្រជាជន។
វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យពហុតំបន់ខេត្តអានយ៉ាង (An Giang) ពិនិត្យសុខភាពសំរាប់ប្រជាជន កម្ពុជារស់នៅខេត្តតាកែវដោឥតគិតថ្លៃ។ រូបថត៖ ង្វៀនឌឹកថាំង ថ្នាក់រៀនសំរាប់សិស្សជនជាតិចាមនៅឃុំញ៉ឹនហុយ ស្រុកអានភូ រៀបចំដោយកម្មាភិបាល យុទ្ធជនការពារព្រំដែន។ រូបថត៖ ង្វៀនឌឹកថាំង របាំប្រពៃណីរបស់ជនជាតិខ្មែររស់នៅស្រុកទិញបៀន (Tinh Bien)។ រូបថត៖ ង្វៀនញ៉ឹម ![]() សិល្បករជនជាតិខ្មែរសម្តែងរបាំប្រពៃណីក្នុងពិធីបុណ្យនានា។ រូបថត៖ គីមភឿង កុមារជនជាតិចាមបន្ទាប់ពីបួងសួងនៅវិហារឥស្លាមឃុំចូវផុង (Chau Phong) (ស្រុកតឹនចូវ)។ រូបថត៖ មិញក្វឹក |
ជាពិសេស កងកម្លាំងពេទ្យទ័ពការពារព្រំដែនបានរៀបចំការពិនិត្យ និងផ្តល់ថ្នាំដល់ប្រជាជនកម្ពុជារាប់ម៉ឺននាក់រស់នៅខេត្តតាមកែវនិងខេត្តកណ្តាលដោយឥតគិតថ្លៃ។ ក្រុមវេជ្ជបណ្ឌិតពូកែពីទីក្រុងហូជីមិញ (Ho Chi Minh) ស្រុកចូវដុក (Chau Doc) ទីក្រុងឡុងស្វៀន (Long Xuyen) បានរៀបចំការពិនិត្យនិងព្យាបាលសំរាប់ប្រជាជនរស់នៅសងខាងខ្សែព្រំដែនជារឿយៗ ដោយស្មារតី “មនោសញ្ចេតនាតំបន់ខ្សែព្រំដែនវៀតណាម -កម្ពុជា”។
ក្នុងប៉ុន្មានថ្ងៃស្នាក់នៅតំបន់ព្រំដែនខេត្តអានយ៉ាង (An Giang) កន្លងទៅយ៉ាងឆាប់រហ័សណាស់។ រថយន្តយើងខ្ញុំចាកចេញពីស្រុកទិញបៀន (Tinh Bien) ក្រោមរស្មីអស្តង្គត។ រូបភាពបណ្តាភូមិ ស្រុកនិងជួរដើមត្នោតលេចចេញតាមរយៈកញ្ចក់ពិតជាសុខសាន្តណាស់។ និទាឃរដូវថ្មីមួយកំពុងឈានចូលមកដល់តំបន់ខាងលិចនៃ ភាគខាងត្បូងរបស់មាតុភូមិ./.
អត្ថបទ៖ ង្វៀនអាញ រូបថត៖ ង្វៀនថាំង ថុងហាយ គីមសើន
មិញក្វឹក គីមភឿង ង្វៀនឌឹកថាំង ង្វៀនញ៉ឹម