• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្តយ៉ាឡាយនឹងធ្វើជាម្ចាស់ផ្ទះនៃឆ្នាំកង់ទិច ២០២៦

ព័ត៌មាននេះត្រូវបានគណៈកម្មាធិការប្រជាជនខេត្តយ៉ាឡាយប្រកាស នៅក្នុងសន្និសីទសារព័ត៌មាន ដែលបានធ្វើឡើងនាថ្ងៃទី១៦ ខែកក្កដា។
ខេត្តយ៉ាឡាយ សហការជាមួយមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ (NIC) បណ្តាញវានុវត្តន៍ និងជំនាញការបច្ចេកវិទ្យាកង់ទិចវៀតណាម (VNQuantum) មជ្ឈមណ្ឌលអន្តរជាតិសម្រាប់វិទ្យាសាស្ត្រ និងការអប់រំអន្តរផ្នែក (ICISE) វិទ្យាស្ថានកង់ទិចបើកចំហនិងដៃគូ ដើម្បីរៀបចំព្រឹត្តិការណ៍ទ្រង់ទ្រាយអន្តរជាតិ “ឆ្នាំកង់ទិចយ៉ាឡាយ២០២៦”។ ព័ត៌មាននេះត្រូវបានគណៈកម្មាធិការប្រជាជនខេត្តយ៉ាឡាយប្រកាស នៅក្នុងសន្និសីទសារព័ត៌មាន ដែលបានធ្វើឡើងនាថ្ងៃទី១៦ ខែកក្កដា។

យោងតាមគណៈកម្មាធិការប្រជាជនខេត្តយ៉ាឡាយ ឆ្នាំកងទិចយ៉ាឡាយ ២០២៦ នឹងប្រមូលផ្តុំអ្នកវិទ្យាសាស្ត្រ អ្នកជំនាញបច្ចេកវិទ្យា អាជីវកម្ម មូលនិធិវិនិយោគ ក្រុមហ៊ុនចាប់ផ្តើមអាជីវកម្ម អង្គការរដ្ឋាភិបាល និងក្រៅរដ្ឋាភិបាល សាកលវិទ្យាល័យ និងទេពកោសល្យវ័យក្មេងមកពីប្រទេសវៀតណាម អាស៊ីអាគ្នេយ៍ និងប្រទេសជាច្រើនជុំវិញពិភពលោក។ លោក ឡឹម​ ហាយ យ៉ាង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តយ៉ា ឡាយ បានបញ្ជាក់ថា៖ “អ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រឈានមុខគេទាំងក្នុងនិងក្រៅប្រទេសនឹងមកដល់យ៉ាឡាយ ដើម្បីពិភាក្សា និងកំណត់ទិសដៅដែល យ៉ាឡាយ នឹងអនុវត្តក្នុងការអភិវឌ្ឍបច្ចេកវិទ្យាកងទិច។ ការសាងសង់លំហរតាំងពិព័រណ៍ និងកន្លែងពិសោធន៍ លើ បច្ចេកវិទ្យាកង់ទិចនឹងជួយមនុស្ស ជាពិសេសយុវជនជំនាន់ក្រោយ ឱ្យចូលមើល និងធ្វើអន្តរកម្មជាមួយគំរូដែលមើលឃើញនៃបច្ចេកវិទ្យាកង់ទិច បង្កើនការយល់ដឹង លើកកម្ពស់ចំណង់ចំណូលចិត្ត និងសេចក្តីប្រាថ្នា ហើយដូច្នេះបង្កើតអ្នកវិទ្យាសាស្ត្រកង់ទិចនាពេលអនាគតនៅយ៉ាឡាយ”។

ចំណុចលេចធ្លោមួយគឺកម្មវិធី Hackathon អន្តរជាតិ ស្តីពីការគណនាកង់ទិចសម្រាប់គោលដៅអភិវឌ្ឍន៍សង្គម (Quantathon Gia Lai 2026) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤-២៨ ខែកក្កដា។ ការប្រកួតប្រជែងនេះទាក់ទាញទេពកោសល្យលេចធ្លោរាប់រយនាក់មកពី ១១ ប្រទេសជុំវិញពិភពលោក៕

តាម​ vovworld.vn/km-KH

ធ្វើវិសោធនកម្មគ្រប់ជ្រុងជ្រោយចំពោះក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីបំពេញតាមតម្រូវការកែទម្រង់ប្រព័ន្ធយុត្តិធម៌

ធ្វើវិសោធនកម្មគ្រប់ជ្រុងជ្រោយចំពោះក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីបំពេញតាមតម្រូវការកែទម្រង់ប្រព័ន្ធយុត្តិធម៌

បន្តសម័យប្រជុំលើកទី៤ នៅអគាររដ្ឋសភានាព្រឹកថ្ងៃទី១៧ ខែកក្កដា គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានផ្តល់យោបល់លើសេចក្តីព្រាងក្រមនីតិវិធីព្រហ្មទណ្ឌ (ធ្វើវិសោធនកម្ម)។

Top