• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្តយ៉ាឡាយខិតខំបញ្ចប់យុទ្ធនាការក្វាងទ្រុង ត្រឹមថ្ងៃទី ១៥ ខែមករា

នៅក្នុងជំនួបធ្វើការ លោកឧបនាយករដ្ឋមន្ត្រី ហូ ភ្វុកយូង បានទទួលស្គាល់ថា យុទ្ធនាការក្វាងទ្រុង នៅយ៉ាឡាយ បានសម្រេចជាស្ថាពរនូវវឌ្ឍនភាពដែលបានដាក់ចេញ។

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ហូ ភ្វុកយូង ត្រួតពិនិត្យ និងជំរុញវឌ្ឍនភាពនៃការអនុវត្ត "យុទ្ធនាការក្វាងទ្រុង" នៅខេត្ត យ៉ាឡាយ។ (រូបថត៖ VGP)

នាថ្ងៃទី ១២ ខែមករា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ហូ ភ្វុកយូង និងក្រុមការងាររបស់រដ្ឋាភិបាលបានធ្វើការជាមួយគណៈកម្មាធិការប្រជាជនខេត្ត យ៉ាឡាយ អំពីស្ថានភាពនៃការជំនះពុះពារលើផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ និងវឌ្ឍនភាពនៃការសាងសង់ និងជួសជុលផ្ទះសម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយព្យុះ និងទឹកជំនន់ក្នុងឆ្នាំ ២០២៥ ជាពិសេសគឺការអនុវត្ត "យុទ្ធនាការក្វាងទ្រុង"។

នៅក្នុងជំនួបធ្វើការ លោកឧបនាយករដ្ឋមន្ត្រី ហូ ភ្វុកយូង បានទទួលស្គាល់ថា យុទ្ធនាការក្វាងទ្រុង នៅយ៉ាឡាយ បានសម្រេចជាស្ថាពរនូវវឌ្ឍនភាពដែលបានដាក់ចេញ។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យខេត្តបន្តកៀរគរកម្លាំងអតិបរមា ដោយខិតខំសម្រេចការ​សាង​សង់ផ្ទះទាំងអស់សម្រាប់ប្រជាជនត្រឹមថ្ងៃទី ១៥ ខែមករា ដើម្បីឱ្យប្រជាជនអាចទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅក្នុងផ្ទះថ្មី។

កម្មាភិបាលនិងយុទ្ធជនកងទ័ពជាង ១២០០ នាក់ និងកម្មាភិបាល យុទ្ធជននគរបាលចំនួន ៦៥០ នាក់ត្រូវបានដាក់ពង្រាយដោយផ្ទាល់ដើម្បីចូលរួមក្នុងការសាងសង់ផ្ទះនៅក្នុងខេត្ត យ៉ាឡាយ។ រហូតមកដល់ពេលនេះ ផ្ទះ ១០០% ដែលត្រូវការជួសជុល គឺបានសម្រេចរួចរាល់។ ផ្ទះដែលត្រូវការសាងសង់ថ្មីទាំង ៦៧៤ ខ្នង បានចាប់ផ្តើមការសាងសង់ ក្នុងនោះផ្ទះជាង ៩៦% បានបញ្ចប់ការសាងសង់។ បច្ចុប្បន្ននេះ នៅ មានផ្ទះត្រឹមតែ ២៣ ខ្នងដែលកំពុងសាងសង់នៅឡើយ៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នារសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំលើកទី ៣២ នៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានថ្លែងថា តាមគម្រោង ក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) គ្រោងនឹងមកធ្វើការនៅវៀតណាមក្នុងខែមីនានេះ។

Top