• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

បទយកការណ៍ឯកទេស

ខេត្តដុងណាយ (Dong Nai) - ជាគំរូជនបទថ្មីនៃប្រទេសវៀតណាម

បន្ទាប់ពីរយៈពេលជិត ១០ ឆ្នាំនៃការអនុវត្តគោលដៅជាតិស្តីពីការកសាងជនបទថ្មី  ក្នុងដំណាក់កាលពីឆ្នាំ ២០១០-២០២០ ខេត្តដុងណាយ (Dong Nai) បានសម្រេចបានភារកិច្ចរបស់ខ្លួន មុនពេលកំណត់ នាឆ្នាំ ២០១៩ រួមមាន៖ ១០០% នៃឃុំនិងស្រុកសម្រេចបានបទដ្ឋានតំបន់ជនបទថ្មី  ថែមទាំង គេចាត់ទុកដូចជាគំរូជនបទថ្មី ក្នុងចលនាកសាងជនបទថ្មីនៃប្រទេសវៀតណាម។ 
ក្នុងតំបន់ឯកវប្បកម្មដាំដុះដំណាំកសិកម្មដែលមានគុណភាពខ្ពស់

យើងបានមកទស្សនាតំបន់ជនបទមួយចំនួន ស្ថិតនៅតំបន់ភ្នំតំបន់ដាច់ស្រយាលនៃខេត្ត ដុងណាយ (Dong Nai)។ នាពេលថ្មីៗនេះ បន្ទាប់ពីខេត្តនេះទើបបាននាយករដ្ឋមន្រ្តីទទួលស្គាល់នូវការបំពេញភារកិច្ចកសាងជនបទ​ថ្មី នៅឆ្នាំ ២០១៩ ។

រថយន្តរបស់យើងខ្ញុំធ្វើដំណើរលើបណ្តាខ្សែផ្លូវជនបទធំទូលាយនិងរាបស្មើ។ នៅសងខាងផ្លូវចូលឃុំ តឹនប៊ិញ (Tan Binh) ឃុំ តឹនទ្រាវ (Tan Trieu) នៃស្រុកវិញគឹវ (Vinh Cuu) គឺជួរផ្កាពណ៌លឿងកំពុងរីកដែលបង្កើនភាពស្រស់ស្អាត សម្រាប់រូបភាពរស់រវើកនៃជនបទថ្មី។

ក្រោយរយៈពេលជិត ១០ ឆ្នាំនៃការអនុវត្តគោលដៅជាតិស្តីពីការកសាងជនបទថ្មី ខេត្ត ដុងណាយ (Dong Nai) មានឃុំចំនួន ១៣៣/១៣៣ (១០០%) ទទួលបានបទដ្ឋានជនបទថ្មី ដូច្នេះបានឲ្យសម្រេចគោលដៅមុនពីរឆ្នាំ បើសិនជាប្រៀបនឹងផែនការដំបូង។






ខេត្តដុងណាយ (Dong Nai ) មានជាតិដីនិងអាកាសធាតុល្អ ដើម្បីរៀបចំតំបន់ដាំដំណាំផ្លែឈើដែលមានគុណភាពខ្ពស់ ដូចជា៖ ដំណាំកាកាវ ដំណាំក្រូច
ដំណាំសាម៉ាវ។ រូបថត៖ ង្វៀនឡឹន ថុងហាយ


កម្មករប្រមូលផលផ្លែស្រកានាគ នៅសហករណ៍ថាញឡុងស្វឹនហ៊ឹង (Thanh Long Xuan Hung) ស្រុក ស្វឹនឡុក (Xuan Loc)។ តំបន់នេះមានទំហំដីដាំដំណាំផ្លៃស្រការនាគធំបំផុត នៅខេត្តដុងណាយ (Dong Nai ) ។  រូបថត៖ ង្វៀនឡឹន

នៅឆ្នាំ ២០១៩ ផ្លែស្វាយ ដុងណាយ (Dong Nai ) បាននាំចេញទៅកាន់ទីផ្សារអាមេរិកជាលើកដំបូង។
រូបថត៖ ង្វៀនឡឹន



ក្រូចថ្លុងនៃសហករណ៍ តឹនទ្រាវ (Tan Trieu) បានដាំតាមរបៀបសរីរាង្គ សុវត្ថិភាព ដែលបង្កើតភាពល្បីឈ្មោះក្នុងនិងក្រៅស្រុក។
រូបថត៖ ង្វៀនឡឹន



វារីវប្បកម្មមានគុណភាពខ្ពស់នៅតាមដងទន្លេដុងណាយ (Dong Nai)។
រូបថត៖ ថុងហាយ



ការចិញ្ចឹមមាន់ឲ្យស៊ីរុក្ខជាតិឱសថជាគំរូថ្មី ដូច្នេះកសិករមិនប្រើថ្នាំអង់ទីប៊ីយូទីកដែលជួយឱ្យសាច់មាន់មានរសជាតិឈ្ងុយឆ្ងាញ់ជាង ហើយគំរូថ្មីនេះកំពុងប្រជាជនរស់នៅស្រុក ឌីញក្វាង (Dinh Quan) រីកចម្រើន។ រូបថត៖ ថុងហាយ

គំរូបណ្តុះផ្សិតលីងជឺក្រហម នៅឃុំដុងហ័រ (Dong Hoa)  (ស្រុក ត្រាងបម) (Trang Bom) នាបច្ចុប្បន្នផលិតផលលីងជឺក្រហមបានឆ្លងកាត់ផលិតកម្មជាតឹងរឹង  ចាប់ពីដំណាក់កាលបង្កាត់ពូជ ដំណាក់កាលបណ្តុះ និងដំណាក់កាលកែច្នៃ។ រូបថត៖ ង្វៀនឡឹន
 

យើងមកទស្សនាចំការដំណាំក្រូចថ្លុងមានទំហំ ០២ ហិចតារបស់លោក ង វ៉ាន់សើន (Ngo Van Son) (ភូមិ វិញហៀប ឃុំ តឹនប៊ិញ ស្រុក វិញគីវ) (Vinh Hiep Tan Binh Vinh Cuu) កំពុងមានផ្លែ។ ក្រៅពីការដាំដំណាំក្រូចថ្លុងសំបកពណ៌បៃតងនិងក្រូចថ្លុងមានស្លឹកពណ៌លឿងទុំ លោកសើន (Son) បានច្នៃប្រឌិតរូបរាងផ្លែក្រូចថ្លុងជាប្លែកៗ។ ដើម្បីឆ្លើយតបនឹងចំណូលចិត្តរបស់អតិថិជន។ លោកសើន (Son ) បានមាន ប្រសាសន៍ថា៖“ ក្រូចថ្លុងមានរាងប្លែកដែលនាំមកនូវតំលៃខ្ពស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ តំលៃពី ៨០០ ដល់ ១ លានដុង / ផ្លែឈើ។ សម្រាប់ទំហំដីដាំដំណាំក្រូចថ្លុង ១ ហិចតា ខ្ញុំទទួលបាន ៧៥០ លានដុង លើកលែងចំណាយទាំងអស់ ខ្ញុំនៅសល់ប្រាក់ចំណេញជាងពាក់កណ្តាលនេះទៀត” ។

លោកសើន (Son) បានមានប្រសាសន៍បន្ថែមថា៖“ នាពេលមុន នៅទីនេះគឺជាតំបន់ដាំដំណាំអំពៅ ប៉ុន្តែនាំមកប្រាក់ចំណូលមិនខ្ពស់ទេ ចាប់ពីឆ្នាំ២០០៨ លោកសើន(Son) ប្តូរទៅដាំដំណាំក្រូចថ្លុង។ បន្ទាប់មក លោកបានក្លាយជាសមាជិកនៃសហករណ៍ក្រូចថ្លុង តឹនទ្រៀវ (Tan Trieu) ដោយការអនុវត្តវិទ្យាសាស្ត្រក្នុងផលិតកម្មដូចជា៖ ប្រព័ន្ធស្រោចទឹក ប្រព័ន្ធរណ្តៅជីសរីរាង្គ។ នាបច្ចុប្បន្ននេះសហករណ៍ តឹនទ្រៀវ (Tan Trieu) មានទំហំដី ២០ ហិកតាសម្រាប់ការដាំដំណាំក្រូចថ្លុងរបស់សមាជិកចំនួន ៤៥ នាក់។ ពាណិជ្ជសញ្ញាក្រូចថ្លុង តឹនទ្រៀវ (Tan Trieu) បានទទួលស្តង់ដារ  VietGAP ហើយបានលក់នៅផ្សារទំនើបជាច្រើនទូទាំងប្រទេស។

នាសព្វថ្ងៃនេះខេត្ត ដុងណាយ (Dong Nai) មានទំហំដីដាំដំណាំចំនួន ៥៧៣ ហិកតា ដែលឆ្លើយតបនឹងស្តង់ដារ GAP ។ ដាំដំណាំកាកាវបានដាំក្នុងទំហំដី ២១០ ហិកតា ទទួលស្កាល់ UTZ (កម្មវិធីទទួលស្កាល់លើពិភពលោកសម្រាប់ផលិតកសិកម្មប្រកបដោយនិរន្តរភាព) ទំហំដីដាំដំណាំកាហ្វេ ៤C ធំ  ២៨២ ហិកតា (ទទួលស្គាល់ផលិតកម្មជាសុវត្ថិភាពពិភពលោក) ។ តំបន់ដាំដំណាំស្វាយនិងដំណាំសាវម៉ាយនៃស្រុកឌិញក្វាន(Dinh Quan) ស្វឹនឡុង (Xuan Loc) និងឡុងខាញ់ (Long Khanh) ត្រូវបានផ្តល់លេខកូដនូវតំបន់ដាំចំនួន ៨ កន្លែងដែលមានផ្ទៃដីសរុបជាង ៩២ ហិកតា ក្នុងនោះជាង ៧០ ហិកតានាំចេញទៅកាន់ប្រទេសអូស្ត្រាលី។ ជិត ២២ ហិកតានៃដំណាំសាវម៉ាវនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។
(មន្ទីរកសិកម្ម - អភិវឌ្ឍន៍ជនបទខេត្តដុងណាយ (Dong Nai))


ក្នុងដំណើរការកសាងជនបទថ្មី ខេត្តដុងណាយ (Dong Nai) បានយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ផលិតកសិកម្មប្រកបដោយនិរន្តរភាព ជាពិសេសឆ្ពោះទៅកាន់ផលិតកម្មប្រកបដោយសុវត្ថភាព បង្កើតពាណិជ្ជសញ្ញាកសិផលដោយកិត្យានុភាព និងគុណភាព។ ដោយហេតុនេះលើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជន។ នាបច្ចុប្បន្ននេះមានគំរូផលិតកសិកម្មប្រកបដោយស្អាតនិងនិរន្តរភាពជាច្រើន ថែមទាំងផ្តល់ប្រាក់ចំណេញជាច្រើន នៅតំបន់ជនបទ​ដាច់ស្រយាលនៃខេត្តដុងណាយ (Dong Nai) ផងដែរ ។

មុខមាត់ថ្មីសំរាប់តំបន់ជនបទនៃខេត្តខេត្តដុងណាយ (Dong Nai) 
 

សព្វថ្ងៃនេះអ្នកមកខេត្តដុងណាយ (Dong Nai)  ជាពិសេសឆ្លងកាត់តំបន់ជនបទ អ្នកនឹងមានការភ្ញាក់ផ្អើលចំពោះមុខមាត់ថ្មីនូវតំបន់ជនបទ​នៅទីនេះដែលបានផ្លាស់ប្តូរយ៉ាងខ្លាំង និងនាំមកនូវជីវិតថ្មីសម្រាប់ប្រជាជននៅទីនេះ។

ប្រព័ន្ធគមនាគមន៍ជនបទមានការរីកចម្រើនទាំងបរិមាណ ទាំងគុណភាព លើកកំពស់គុណភាព រួមចំណែកជាវិជ្ជមានដល់ការបង្កលក្ខណៈងាយស្រួល ដើម្បីទាក់ទាញការវិនិយោគនៅតំបន់ជនបទ ដូច្នេះបានពាននាំមកនូវមុខមាត់ថ្មីសម្រាប់តំបន់ជនបទ។ ខេត្តបានកសាងនិងកែលម្អផ្លូវប្រវែងជិត ៤.០០០ គីឡូម៉ែត្រ។ ១៣៣/១៣៣ ឃុំមានផ្លូវបេតុង តភ្ជាប់ពីគណៈកម្មាធិការប្រជាជនឃំទៅគណៈកម្មការប្រជាជនស្រុក។ ផ្លូវថ្នល់ក្នុងឃុំ -និងផ្លូវតភ្ជាប់ពីឃុំនិងឃុំបានចាក់ បេតុង ដែលឆ្លើយតបនឹងស្តង់ដារបច្ចេកទេសរបស់ក្រសួងដឹកជញ្ជូនសម្រចបាន ១០០ % កើនឡើង ៧២% បើប្រៀបធៀបនឹង ឆ្នាំ ២០១១ ។


រោងចក្រវារីអគ្គិសនីបឹងទ្រីអាន (Tri An) (មានទីតាំងនៅស្រុក វិញគីវ ( Vinh Cuu) ខេត្ត ដុងណាយ (Dong Nai )រួមចំណែកយ៉ាងធំធេងដល់បណ្តាញអគ្គិសនីជាតិ
ថែមទាំងធានាការផ្គត់ផ្គងទឹកសំរាប់ការប្រើប្រាស់ និងកសិកម្ម កាត់បន្ថយការជ្រាបចូលភាពប្រៃនិងគ្រប់គ្រងទឹកជំនន់។
រូបថត៖ ង្វៀនឡឹន



សួនឧទ្យានសួយមើ (Suoi Mo)  (ឃុំត្រាកូ (Tra Co) ស្រុកតឹនភូ (Tan Phu) ) គឺជាកន្លែងទាក់ទាញភ្ញៀវទេសចរយុវវ័យចូលចិត្តស្វែងយល់។
រូបថត៖ថុងហាយ



និស្សិតរៀននៅសាកលវិទ្យាល័យឡាកហុង (Lac Hong) (ខេត្តដុងណាយ) (Dong Nai) ទើបតែបន្តការពារជើងឯក ដោយជោគជ័យក្នុងកម្មវិធីប្រកួតប្រជែង រថយន្តស៊ីសាំងតិច អាស៊ី - Shell Eco Marathon Asia ឆ្នាំ ២០១៩ ដែលរៀបចំឡើងដោយប្រទេសម៉ាឡេស៊ី។  រូបថត៖ថុងហាយ


តំបន់ឧស្សាហកម្ម ឡុងខាញ (Long Khanh) នៅខេត្តដុងណាយ (Dong Nai) ទាក់ទាញវិនិយោគិនក្នុងស្រុកនិងបរទេសជាច្រើន។
រូបថត៖ កាសែតរូបភាពវៀតណាម



សិស្សរៀននៅសាលាមតេយ្យមួយ នៅបៀនហ័រ (Bien Hoa)នាពេលមានសកម្មភាពក្រៅថ្នាក់។
រូបថត៖ថុងហាយ



មេរៀនបែងចែកជាក្រុម នៅសាលាមត្តេយ្យហ័រហុង (Hoa Hong) ឃុំហូណាយ (Ho Nai) និង ស្រុកត្រាងបមម (Trang Bom) ។
រូបថត៖ ង្វៀនឡឹន



ម៉ោងហាត់ប្រាណសម្រាប់សិស្សនៃសាលាមត្តេយ្យ ហ័រហុង (Hoa Hong) (ស្រុកត្រាងបម (Trang Bom)) ។
រូបថត៖ ង្វៀនឡឹម



សាលាមត្តេយ្យ ហ័រហុង (Hoa Hong) (ស្រុកត្រាងបម (Trang Bom) បានកសាងយ៉ាងទំនើប ធានាការបង្រៀនដល់សិស្សជាង ៦០០ នាក់
នៅក្នុងតំបន់។ រូបថត៖ ង្វៀនឡឹន


គ្លីនិកមួយក្នុងតំបន់ស្វឹនហ៊ឹង (Xuan Hung) (ស្រុកស្វឹនឡុក (Xuan Loc) ត្រូវបានបំពាក់បរិក្ខារនិងសម្ភារៈដ៏ទំនើប។
រូបថត៖ ង្វៀនឡឹន

 

យើងបានមកទស្សនាឃុំ ស្វឹនហ៊ឹង (Xuan Hung )ស្រុក ស្វឹនឡុក ( Xuan Loc )និងមើលឃើញជីវភាពខាងសម្ភារៈនិងខាងស្មារតីរបស់ប្រជាជនចាមជាង ២២០០ នាក់នៅទីនេះ ដែលបានលើកកម្ពស់យ៉ាងច្បាស់លាស់។ លោក Abdohamit ប្រធានភូមិព្រះវិហារអ៊ីស្លាមបានមានប្រសាសន៍ថា សាលារៀនសម្រាប់កុមារជនជាតិចាមក៏បានសាងសង់យ៉ាងស្អាត និងស្ថិតនៅកណ្តាលភូមិដើម្បីបង្កលក្ខណៈងាយស្រូលសម្រាប់កូនចៅជនជាតិ​ចាម​មក​សិក្សា។ សំណង់ព្រះវិហាររបស់ជនជាតិចាមមានការរួមចំណែករបស់អាជ្ញាធរមូលដ្ឋានប្រជាជននិងអ្នកឧបត្ថម្ភ ហើយបានសម្ពោធនិងដាក់ឲ្យ ប្រើប្រាស់នៅឆ្នាំ ២០០៦ ដែលបានក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់មួយរបស់ប្រជាជនចាមរស់នៅទីនោះ។

គោលដៅជាតិនូវការកសាងជនបទថ្មីគឺជាកម្មវិធីរួមមួយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម នយោបាយនិងសន្តិសុខ ការពារជាតិដែលដាក់ចេញនិងអនុវត្តដោយរដ្ឋាភិបាលវៀតណាម ក្នុងតំបន់ជនបទទាំង​មូល ចាប់តាំងពីឆ្នាំ ២០០៨។ គោលដៅជាតិនូវការកសាងជនបទថ្មី ដំណាក់កាល ២០១០-២០២០ មានគោលដៅថា ៥០% នៃឃុំនឹងឆ្លើយតបនឹងបទដ្ឋានជនបទថ្មី នៅឆ្នាំ ២០២០ យោងតាមការកំណត់បទដ្ឋានជាតិសំរាប់ជនបទថ្មី។ 

ខេត្តដុងណាយ (Dong Nai) ក៏បានជំរុញនិងពង្រីកតួនាទីរបស់ប្រជាជនកាន់សាសនាកាតូលិកក្នុងតំបន់សម្រាប់ការកសាងជនបទថ្មី។ ជាគំរូគឺសាលាមត្តេយ្យហ័រហុង (Hoa Hong) - ឃុំហូណាយ ៣ (Ho Nai) ស្រុកត្រាងបម (Trang Bom) ត្រូវបានទទួលស្តង់ដារ ដែលសាងសង់ដោយរដ្ឋាភិបាលនិងប្រជាជន។  

ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់នៅតំបន់ជនបទក្នុងឆ្នាំ ២០១៨ សម្រេចបានជិត ៥២ លានដុង / នាក់ / ឆ្នាំ កើនឡើងជិត ៣ ដងបើប្រៀបធៀបនឹងឆ្នាំ ២០១០ តម្លៃកសិលផក្នុង ១ ហិកតា ដីកសិកម្មរុក្ខាប្រមាញ់និងនេសាទសម្រចបានជិត ២២៩ លានដុង / ហិចតា កើនឡើង ២,៣ ដងបើសិនប្រៀបធៀបនឹងឆ្នាំ២០១០។

ដោយលទ្ធផលគួរឲ្យលើកទឹកចិត្តដែលខេត្ត ដុងណាយ(Dong Nai) សម្រេចបាន ខេត្តនេះ បន្តដាក់ចេញគោលដៅឆ្ពោះទៅការអនុវត្តជនបទថ្មីល្អប្រសើរថែមទៀត។ ក្នុងនោះយកចិត្តទុកដាក់លើការអភិវឌ្ឍផលិតកម្មកសិកម្មប្រកបដោយចីរភាព ផ្សារភ្ជាប់នឹងឧស្សាហកម្មកែច្នៃសេវាកម្មនិងទេសចរណ៍សំដៅលើកកម្ពស់គុណភាពផលិតផល និងបង្កើនប្រាក់ចំណូលរបស់ប្រជាជន។ ទន្ទឹមនឹងនេះគឺជាការងារការពារបរិស្ថាន បង្កើតទេសភាពបរិស្ថានជនបទស្អាត បៃតងនិងទំនើប ។/ ។

អត្ថបទ៖ សើនងា - រូបថត៖ ង្វៀនឡឹន - ថុងហាយ

ក្រុង ធូឌឹក (Thu Duc) - កម្លាំងចលករជំរុញការអភិវឌ្ឍថ្មីនៃទីក្រុង ហូជីមិញ (Ho Chi Minh)

ក្រុង ធូឌឹក (Thu Duc) - កម្លាំងចលករជំរុញការអភិវឌ្ឍថ្មីនៃទីក្រុង ហូជីមិញ (Ho Chi Minh)

នាថ្ងៃទី១​ ខែមករា ឆ្នាំ២០២១ ក្រុង​ ធូ​ឌឹក (Thu Duc) - ជាក្រុង​​ដំបូង​គេ​ចំណុះទីក្រុង​ ​ ហូជីមិញ (Ho Chi Minh) និងទូទាំងប្រទេស...

Top