នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ អញ្ជើញទទួលជួបលោកស្រី Susanna Campbell ប្រធានក្រុមហ៊ុន SYRE Group របស់ស៊ុយអែត នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានស្នើឲ្យ SYRE វិនិយោគអភិវឌ្ឍន៍ឧស្សាហកម្មវាយនភណ្ឌកាត់ដេរក្នុងទិសដៅបៃតង និងចីរភាពនៅវៀតណាម។
នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ទទួលជួបលោកស្រី Susanna Campbell ប្រធានក្រុមហ៊ុន SYRE Group របស់ស៊ុយអែត។ (រូបថត៖ VOV)
លោកនាយករដ្ឋមន្ត្រីបានស្នើថា ជាមួយនឹងបទពិសោធន៍ក្នុងវិស័យផលិតកម្មវាយនភណ្ឌ SYRE Group គួរតែប្រើប្រាស់អគ្គិសនីស្អាត និងវត្ថុធាតុដើមស្អាត ហើយកាត់បន្ថយការបំភាយឧស្ម័នទៅក្នុងបរិស្ថានក្នុងដំណើរការផលិតកម្មផងដែរ។ ការដែល SYRE Group មានផែនការវិនិយោគនៅខេត្ត Binh Dinh គឺជាជម្រើសដ៏ឆ្លាតវៃ ព្រោះ Binh Dinh មានបរិយាកាសវិនិយោគល្អណាស់។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នៅឆ្នាំនេះ វៀតណាមខិតខំប្រឹងប្រែងសម្រេចបានកំណើន ៨% ហើយត្រូវតែសម្រេចបាននូវកំណើនពីរខ្ទង់ក្នុងប៉ុន្មានឆ្នាំខាងមុខ។ ក្នុងដំណើរការនេះ វៀតណាមត្រូវការកិច្ចសហប្រតិបត្តិការ និងការជួយឧបត្ថម្ភពីដៃគូបរទេស ជាពិសេសផ្នែកទុន វិទ្យាសាស្ត្រ បច្ចេកវិទ្យា បទពិសោធន៍អភិបាលកិច្ច និងការបណ្តុះបណ្តាលធនធានមនុស្សផងដែរ។
រីឯខ្លួនវិញ ប្រធាន SYRE Group លោកស្រី Susanna Campbell បានឲ្យដឹងថា នាពេលកន្លងមក ក្រុមហ៊ុន កំពុងជំរុញការវិនិយោគនៅទីផ្សារបរទេស ដោយផ្តល់អាទិភាពដល់ការផ្លាស់ប្តូរបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព។ លោកស្រី Susanna Campbell មានបំណងចង់សហការដើម្បីនាំវៀតណាមក្លាយជាមជ្ឈមណ្ឌលនៃប្រព័ន្ធអេកូឡូស៊ីវាយនភណ្ឌពិភពលោក៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម