• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមបាល់ទាត់ U២៣ វៀតណាម ឈ្នះជើងឯកអាស៊ីអាគ្នេយ៍ជាលើកទី៣ជាប់ៗគ្នា

ក្រុមបាលទាត់ U២៣ វៀតណាម បានក្លាយជាក្រុមបាល់ទាត់បុរសដំបូងគេដែលឈ្នះជើងឯកអាស៊ីអាគ្នេយ៍ចំនួន ៣ ដងជាប់គ្នា (២០២២, ២០២៣ និង ២០២៥) បន្ទាប់ពីយកឈ្នះលើក្រុម U២៣ ឥណ្ឌូនេស៊ីដោយលទ្ធផល ១-០ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនាយប់ថ្ងៃទី ២៩ ខែកក្កដា នៅកីឡដ្ឋាន Gelora Bung Karno (ឥណ្ឌូនេស៊ី)។ គួរបញ្ជាក់ផងដែរថា ក្រុមបាល់ទាត់ U២៣ វៀតណាមបានឈ្នះជើងឯកដោយកំណត់ត្រាឈ្នះទាំងស្រុង។
ការប្រកួតជើងឯក U២៣ អាស៊ីអាគ្នេយ៍ឆ្នាំ ២០២៥ គឺជាកម្លាំងចលករដ៏ធំធេងសម្រាប់បាល់ទាត់វៀតណាម។ រូបថត៖ AFF

ក្តីរីករាយកើនឡើងទ្វេដងនៅពេលដែលខ្សែប្រយុទ្ធ Nguyen Dinh Bac បានក្លាយជាកីឡាករវៀតណាមដំបូងគេដែលឈ្នះពានរង្វាន់កីឡាករឆ្នើមបំផុតក្នុងប្រវត្តិសាស្ត្រនៃការប្រកួតបាល់ទាត់ U២៣ អាស៊ីអាគ្នេយ៍។

ជើងឯក U២៣ អាស៊ីអាគ្នេយ៍ឆ្នាំ ២០២៥ ក៏បានជួយឱ្យគ្រូបង្វឹក Kim Sang-sik ក្លាយជាគ្រូបង្វឹកដំបូងគេដែលយកឈ្នះទាំង U២៣ អាស៊ីអាគ្នេយ៍ និងអាស៊ាន Cup ផងដែរ។

ការប្រកួតបាល់ទាត់ U២៣ អាស៊ីអាគ្នេយ៍ឆ្នាំ ២០២៥ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ខែកក្កដា ដល់ថ្ងៃទី ២៩ ខែកក្កដា នៅប្រទេសឥណ្ឌូនេស៊ី ដោយមានក្រុមបាល់ទាត់ចំនួន ១០ក្រុមចូលរួម។

ក្នុងលិខិតអបអរសាទរចំពោះជ័យជម្នះរបស់ក្រុមបាល់ទាត់ U២៣ វៀតណាម លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា ជ័យជំនះនេះបន្តបញ្ជាក់ពីឋានៈឈានមុខគេរបស់កីឡាបាល់ទាត់វៀតណាមក្នុងតំបន់ ហើយក៏ជានិមិត្តសញ្ញានៃឆន្ទៈក្រោកឈរឡើង និងការខិតខំប្រឹងប្រែងដោយឥតឈប់ឈររបស់យុវវ័យវៀតណាម - ជំនាន់ដែលកំពុងបន្តសរសេរក្តីស្រមៃឆ្ពោះទៅរកការប្រកួតថ្នាក់ទ្វីប និងពិភពលោក៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ពង្រឹងការផ្លាស់ប្តូរឌីជីថលក្នុងវិស័យទេសចរណ៍ ដើម្បី​ជួយ​សម្រួល និងទាក់ទាញភ្ញៀវទេសចរ

ពង្រឹងការផ្លាស់ប្តូរឌីជីថលក្នុងវិស័យទេសចរណ៍ ដើម្បី​ជួយ​សម្រួល និងទាក់ទាញភ្ញៀវទេសចរ

វៀតណាមត្រូវបន្តផ្លាស់ប្តូរថ្មីផ្នត់គំនិត ក្នុងការអភិវឌ្ឍន៍ទេសចរណ៍ ជាពិសេសពង្រឹងការផ្លាស់ប្តូរឌីជីថល ដើម្បីបំពេញតាមនិន្នាការក្នុងស្ថានភាពថ្មី។ នេះជាមតិឯកភាពរបស់គណៈប្រតិភូដែលចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំរដ្ឋស្តីពីទេសចរណ៍ ដែលបានប្រព្រឹត្តិទៅនៅរសៀលថ្ងៃទី ៣១ កក្កដា នៅទីស្នាក់ការរដ្ឋាភិបាល ក្នុងទីក្រុងហាណូយ។

Top