ដោយមានប្រធានបទ “សាមគ្គីភាព នវានុវត្តន៍ របកគំហើញ ទំនួលខុសត្រូវ វិន័យ” មហាសន្និបាតលើកទី១ នៃគណៈ កម្មាធិការបក្សនៃក្រសួងការបរទេស បានប្រារព្ធនាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញចូលរួមមហាសន្និបាតលើកទី ១ នៃគណៈកម្មាធិការបក្សនៃក្រសួងការបរទេសអាណត្តិ ២០២៥-២០៣០ (រូបថត៖ Lai Hoa/VOV)
អញ្ជើញថ្លែងមតិនៅមហាសន្និបាត នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញបានស្នើថា៖ ក្នុងអាណត្តិខាងមុខ (២០២៥-២០៣០) គណៈកម្មាធិការបក្សនៃក្រសួងការបរទេសបន្តជំរុញតួនាទីត្រួសត្រាយ សារៈសំខាន់ និងជាប្រចាំនៃច្ចការបរទេសក្នុងការបង្កើត និងរក្សាបរិយាកាសសន្តិភាពនិងស្ថិរភាព។
“យើងត្រូវតែជាអ្នកត្រួសត្រាយ ស្នូល សកម្ម និងមានប្រសិទ្ធភាពក្នុងការអនុវត្តគោលនយោបាយការបរទេសឯករាជ្យ និងស្វ័យភាព ប៉ុន្តែ "ពិពិធកម្ម និងពហុភាគី"; ជាមិត្តភ័ក្តិ និងជាដៃគូដែលគួរឱ្យទុកចិត្ត សម្រាប់ប្រទេសទាំងអស់នៅក្នុងពិភពលោក; ជាសមាជិកដែលមានទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិ ដើម្បីគោលដៅសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ យើងរួមចំណែកដល់រណសិរ្សកិច្ចការបរទេស។ កិច្ចការបរទេសគឺគឺជារណសិរ្សមួយ កម្មាភិបាលការទូតនីមួយៗ ត្រូវតែជាយុទ្ធជនត្រួសត្រាយផ្លូវក្នុងរណសិរ្សកិច្ចការបរទេស”។
មហាសន្និបាតបានកំណត់នូវភារកិច្ចសំខាន់ៗដូចជា៖ ធ្វើសមកាលកម្ម ទូលំទូលាយ និងមានប្រសិទ្ធភាពរាល់សកម្មភាពកិច្ចការបរទេស លើ សសរស្តម្ភទាំងបី (នយោបាយ សេដ្ឋកិច្ច វប្បធម៌)។ ជំរុញការទូតសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការទូត; លើកកំពស់ការទូតពហុភាគី អនុវត្តប្រកបដោយប្រសិទ្ធភាពនូវទំនួលខុសត្រូវពហុភាគីសំខាន់ៗ ជាពិសេសវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ ២០២៧ និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឆ្នាំ ២០២៩៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម