វេទិកាវិទ្យាសាស្ត្រក្រោមប្រធានបទ “កំណត់គំរូកំណើនថ្មីសម្រាប់ វៀតណាម ដំណាក់កាល ២០២៦ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥” ដែលរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចវៀតណាមនិងពិភពលោក (បណ្ឌិត្យ សភាវិទ្យាសាស្ត្រសង្គមវៀតណាម) បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ។
ទិដ្ឋភាពនៃវេទិការ (រូបថត៖ Ngọc Anh/VOV5)
វេទិកានេះមានគោលបំណងស្វែងរកនិងបង្កើតគំរូកំណើនថ្មីដែលសមស្របនឹងលក្ខខណ្ឌអភិវឌ្ឍន៍របស់វៀតណាម
មានសមត្ថភាពសម្របខ្លួនដោយភាពបត់បែនទៅនឹងការផ្លាស់ប្តូរនៃបរិយាកាសអន្តរជាតិ; ទន្ទឹមនឹងនោះ ធានាបាននូវការអភិវឌ្ឍឆាប់រហ័ស និរន្តរភាព និងបរិយាប័ន្ន។
គំរូនៃកំណើនក្នុងរយៈពេលខាងមុខ
ត្រូវការរួមបញ្ចូលនូវទិដ្ឋភាពជាច្រើន ចាប់ពីកត្តាសេដ្ឋកិច្ច បច្ចេកវិទ្យា
រហូតដល់កត្តាបរិស្ថាននិងសង្គម។ ក្នុងនោះផ្តល់អាទិភាពលើសរសរស្តម្ភចំនួន ៣គឺ ការផ្លាស់ប្តូរឌីជីថលនិងសេដ្ឋកិច្ចទិន្នន័យ; ការផ្លាស់ប្តូរបៃតងនិងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ; រៀបចំរចនាសម្ព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់ឡើងវិញដើម្បី
ទាញយកអត្ថប្រយោជន៍ពីនិន្នាការផ្លាស់ប្តូរសកល។ ចំណុចស្នូលនៃគំរូកំណើនថ្មីគឺផលិតភាព
វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌិត។ សាស្ត្រាចារ្យរង បណ្ឌិត Nguyen
Hong Son អនុប្រធានគណៈកម្មាធិការគោលនយោបាយ
និងយុទ្ធសាស្ត្រមជ្ឈិមបានមានប្រសាសន៍ថា៖ “វៀត
ណាមបានកំណត់អត្តសញ្ញាណវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍
និងការផ្លាស់ប្តូរឌីជីថលជាកម្លាំងចលករសំខាន់ក្នុងការផ្លាស់ប្តូរគំរូកំណើន។
ការរួមបញ្ចូលការច្នៃប្រឌិតគំរូកំណើន ជាមួយនឹងការកែលម្អបរិយាកាសវិនិយោគនិងអាជីវកម្ម
បដិវត្តន៍ឧស្សាហកម្ម ៤.០ ចូលរួមនៅក្នុងបណ្តាញផលិតកម្មសកលនិងខ្សែសង្វាក់តម្លៃ។
ទន្ទឹមនឹងនោះ ត្រូវដោះស្រាយដោយសុខដុមរមនាទំនាក់ទំនងរវាងកំណើនសេដ្ឋកិច្ច
ការការពារបរិស្ថាន និងអភិវឌ្ឍន៍សង្គមប្រកបដោយចីរភាព។ ពន្លឿនការផ្លាស់ប្តូរបៃតង
ការផ្លាស់ប្តូរឌីជីថល និងការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល
ដើម្បីបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់គំរូកំណើនថ្មី”។
នៅក្នុងវគ្គពិភាក្សា
ប្រតិភូបានស្នើដំណោះស្រាយជាក់ស្តែង ដើម្បីសម្រេចបាននូវគំរូកំណើនថ្មី៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម