• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំកំពូលអាស៊ាន៖ នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើអាទិភាពចំនួន៣

នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតជាតិ ទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី បន្ទាប់ពីចូលរួមសម័យបើក នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមចូលរួមសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៤៦។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ថ្លែងមតិក្នុងសន្និសីទ។ រូបថត៖ VOV

ថ្លែងមតិក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីលោក  ហ្វាម មិញជីញ បានស្នើរអាទិភាពចំនួនបីនៃកិច្ចសហប្រតិបត្តិការរបស់អាស៊ាន។ ទីមួយ អាស៊ានកំណត់ឡើងវិញនូវគំនិតអភិវឌ្ឍន៍ដោយភាពបរិយាប័ន្នជាមូលដ្ឋានគ្រឹះ នវានុវត្តន៍ជាកម្លាំងចលករ និងនិរន្តរភាពជាគោលដៅ។ ទីពីរ អាស៊ានត្រូវបន្តលើកកម្ពស់តួនាទីរបស់ខ្លួនក្នុងការតភ្ជាប់និងពង្រីកការតភ្ជាប់ឆ្ពោះទៅក្រៅតំបន់ ធ្វើពិពិធកម្មផលិតផល ទីផ្សារ និងខ្សែសង្វាក់ផ្គត់ផ្គង់។ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ក៏បានស្នើឲ្យ អាស៊ានលើកកម្ពស់សំឡេងរួមដ៏រឹងមាំ គាំទ្រគោលការណ៍ពាណិជ្ជកម្មសេរី យុត្តិធម៌ និងបរិយាប័ន្ន; លើកកម្ពស់ពហុភាគីនិយម។

ទី៣ អាស៊ានរក្សាមជ្ឈភាពរបស់ខ្លួន និងបង្កើនភាពធន់ក្នុងតំបន់។ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា អាស៊ានចាំបាច់ត្រូវអះអាងឡើងវិញនូវតួនាទីមជ្ឈភាពរបស់ខ្លួន មិនមែនមានតែឈ្មោះប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈសកម្មភាពជាក់ស្តែង រក្សាស្វ័យភាពជាយុទ្ធសាស្ត្រ ជំរុញការឯកភាពក្នុងប្លុក និងលើកកំពស់សមត្ថភាពដើម្បីម្ចាស់ការ សម្របខ្លួនទៅនឹងការប្រែប្រួលពីខាងក្រៅ។

ក្នុងសន្និសីទនេះ មេដឹកនាំអាស៊ានបានឯកភាពអនុម័តលើឯកសារ “អាស៊ាន ២០៤៥៖ អនាគតរួមរបស់យើង” រួមទាំងចក្ខុវិស័យសហគមន៍អាស៊ាន ២០៤៥ និងយុទ្ធសាស្ត្រស្តីពីនយោបាយ - សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ - សង្គម និងការតភ្ជាប់ បង្កើតមូលដ្ឋានគ្រឹះយុទ្ធសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការ និងសមាហរណកម្មអាស៊ានក្នុងទសវត្សរ៍ខាងមុខ; យល់ព្រមបញ្ចូលទីម័រឡេស្តេជាសមាជិកទី ១១ របស់អាស៊ានក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ នៅខែតុលាខាងមុខ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានាធិបតីហុងគ្រី

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានាធិបតីហុងគ្រី

នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅវិមានប្រធានរដ្ឋ (ហាណូយ) បន្ទាប់ពីពិធីទទួលបដិ សណ្ឋារកិច្ចជាផ្លូវការ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានជួបពិភាក្សាជាមួយ ប្រធានាធិបតីហុងគ្រី លោក Sulyok Tamás ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅ វៀតណាមចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ឧសភា។

Top