ជិតមួយខែហើយ ចាប់តាំងពីការរកឃើញករណីឆ្លងមេរោគ Covid-19 លើកដំបូងនៅក្នុងរលកទីពីរនៃការរីករាលដាលជំងឺរាតត្បាតកូវីដ១៩ ខេត្តដាណាំង (Da Nang) បានឈានចូលក្នុងការប្រយុទ្ធថ្មី ដោយការប្តេជ្ញាចិត្តខ្ពស់ “គ្មាននរណាម្នាក់នឹងត្រូវបោះបង់ចោលនៅខាងក្រោយឡើយ” ។ ប្រទេសទាំងមូលបានឆ្ពោះទៅខេត្តដាណាំង (Da Nang) ហើយបេ្តជ្ញាចិត្តទប់ស្កាត់ឲ្យបានការរីករាលដាលនៃកូវីដ១៩។
នៅថ្ងៃទី ២៥ ខែកក្កដា ទីក្រុងដាណាំង (Da Nang) បានរកឃើញករណីដំបូងវិជ្ជមានវីរុស SARS-CoV-2 (អ្នកជំងឺលេខ ៤១៦) នៅក្នុងប្រទេស បន្ទាប់ពី ៩៩ ថ្ងៃដោយគ្មានករណីឆ្លងនៅក្នុងសហគមន៍។ ព័ត៌មាននោះបានធ្វើឱ្យមនុស្សជាច្រើនមានការព្រួយបារម្ភចំពោះសញ្ញាព្រមានថា រលកទី ២ នៃការរីករាល ដាលនៃជំងឺ Covid-19 ចាប់ផ្តើមលេចឡើងនៅទីក្រុងដាណាំង។ នៅថ្ងៃបន្ទាប់ ស្ថានភាពរីករាលដាលនៃជំងឺនេះកាន់តែស្មុគស្មាញនៅពេលរកឃើញករណីថ្មីៗជាច្រើនទៀត។ ជាពិសេស នៅថ្ងៃទី ៣១ ខែកក្កដា អ្នកជំងឺលេខ ៤២៨ (ត្រូវបានរកឃើញថាមានវិជ្ជមាន SARS-CoV-2 នៅមន្ទីរពេទ្យដាណាំង (Da Nang)) ដែលកំពុងត្រូវបានព្យាបាលនៅទីក្រុងហ្វេ (Hue) បានស្លាប់ ដោយសារប្រវត្តិជំងឺធ្ងន់ធ្ងរ និងជំងឺ Covid -19 ដែលជាករណីដំបូងស្លាប់ដោយទាក់ទងនឹង Covid-19 នៅប្រទេស វៀតណាម។
ប្រឈមនឹងការវិវឌ្ឍន៍ដែលមិនអាចប៉ាន់ស្មានជាមុនបានទ ចាប់តាំងពីថ្ងៃទី ២៨ ខែកក្កដា ទីក្រុងដាណាំង (Da Nang) បានអនុវត្តការរក្សាគម្លាតសង្គមនៅទូទាំងទីក្រុង តាបសារាចរលេខ ១៦ របស់នាយករដ្ឋមន្រ្តី។ មន្ទីរពេទ្យខ្លះ ផ្លូវថ្នល់ និងតំបន់លំនៅដ្ឋានជាច្រើនត្រូវបានបិទ។ មន្ទីរពេទ្យបណ្តោះអាសន្នចំនួនពីរនៅស្រុកហ័វវ៉ាង (Hoang Vang) និងកីឡាដ្ឋានធានទៀនសើនដាណាំង (Tien Son Da Nang) ត្រូវបានបង្កើតឡើង ដើម្បីទទួលយកការព្យាបាលសម្រាប់អ្នកជំងឺដែលឆ្លងជំងឺ Covid-19 ។