• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU៖ ខេត្តថាញ់ហ្វាបំពេញភារកិច្ចជាប្រចាំ ទាំង១៩/១៩

ក្រោយរយៈពេលជាង៤ខែ អនុវត្តយុទ្ធនាការកំពូលប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានបទប្បញ្ញត្តិ (IUU) ខេត្តថាញ់ហ្វាបានបញ្ចប់ការចុះបញ្ជីទូកនេសាទចំនួន ២.៨៩៨ គ្រឿង ដែលមានប្រវែងចាប់ពី ៦ ម៉ែត្រឡើងទៅ និងបានធ្វើបច្ចុប្បន្នភាពយ៉ាងពេញលេញទៅក្នុងប្រព័ន្ធមូលដ្ឋានទិន្នន័យ Vnfishbase។
លោក កៅ វ៉ាន់ គឿង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តថាញ់ហ្វា ត្រួតពិនិត្យកន្លែងចតទូកនេសាទដែលមិនបំពេញលក្ខខណ្ឌប្រតិបត្តិការ។ ប្រភព៖ baothanhhoa

ទន្ទឹមនឹងនេះ ទូកនេសាទទាំង ១០០% ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ប្រតិបត្តិការ ត្រូវបានបោះលេខសម្គាល់ និងដំឡើងឧបករណ៍ត្រួតពិនិត្យការធ្វើដំណើរ (VMS) រួចរាល់។

គណៈប្រតិភូនៃថ្នាក់ដឹកនាំខេត្តថាញ់ហ្វា ដឹកនាំដោយលោក Cao Van Cuong អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ទើបបានចុះពិនិត្យការអនុវត្តភារកិច្ចបន្ទាន់មួយចំនួនក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU នៅកំពង់ផែ Hai Chau និងកំពង់ផែត្រី Lach Bang។ ជាលទ្ធផល ការគ្រប់គ្រងទូកនេសាទបានឈានចូលរបៀបរៀបរយជាបណ្តើរៗ ដោយគ្មានទូកណាមួយរំលោភបំពានលើដែនសមុទ្របរទេស; រក្សាការត្រួតពិនិត្យការធ្វើដំណើរ ២៤/២៤ ម៉ោង ការចាត់វិធានការលើទូកដែលបាត់បងទំនាក់ទំនង ឬឆ្លងកាត់ដែនទឹក និងការគ្រប់គ្រងទូកដែលមិនមានលក្ខខណ្ឌគ្រប់គ្រាន់ ត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់។ រហូតមកដល់ពេលនេះ ខេត្តថាញ់ហ្វាបានបំពេញរួចរាល់នូវភារកិច្ចចំនួន ១៩/១៩ ដែលរដ្ឋាភិបាលបានប្រគល់ជូន ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំនឹងការនេសាទ IUU៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នារសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំលើកទី ៣២ នៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានថ្លែងថា តាមគម្រោង ក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) គ្រោងនឹងមកធ្វើការនៅវៀតណាមក្នុងខែមីនានេះ។

Top