• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការតាំងពិព័រណ៍ធំបំផុតនៅអាស៊ីអាគ្នេយ៍ Sial Interfood ២០២៥ - ឱកាសសម្រាប់កសិផលវៀតណាម

ការតាំងពិព័រណ៍ Sial Interfood ២០២៥ បានបើកនាថ្ងៃទី ១២ ខែវិច្ឆិកា នៅទីក្រុងហ្សាកាតា ឥណ្ឌូនេស៊ី។ នេះគឺជាពិព័រណ៍អន្តរជាតិដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ ក្នុងវិស័យម្ហូបអាហារ ភេសជ្ជៈ គ្រឿងផ្សំ និងឧបករណ៍កែច្នៃម្ហូបអាហារ។

Sial Interfood ២០២៥ គឺជាពិព័រណ៍អន្តរជាតិដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ ក្នុងវិស័យម្ហូបអាហារ ភេសជ្ជៈ គ្រឿងផ្សំ និងឧបករណ៍កែច្នៃម្ហូបអាហារ។ រូបថត៖ Pham Ha/VOV-Jakarta

ឆ្នាំនេះ មានអង្គភាពតាំងពិព័រណ៍ជាង ១.៥០០ អង្គភាពមកពី ២៦ ប្រទេសបានចូលរួមក្នុងពិព័រណ៍ Sial Interfood ក្នុងនោះ សហគ្រាសវៀតណាមមានចំនួន ២៣ ជាមួយផលិតផលចម្រុះ និងសម្បូរបែបក្នុងវិស័យដូចជា៖ ភេសជ្ជៈ ស្បៀងអាហារ ស្ករគ្រាប់ ឱសថ ការថែទាំសុខភាព។ល។ ដឹកនាំគណៈប្រតិភូសហគ្រាសទីក្រុងហូជីមិញ លោកស្រី Ho Thi Quyen - អនុប្រធានមជ្ឈមណ្ឌលពន្លឿនពាណិជ្ជកម្មនិងវិនិយោគ (ITPC) នៃគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានឲ្យដឹងថា៖ 

«មជ្ឈមណ្ឌលពន្លឿនពាណិជ្ជកម្ម និងវិនិយោគបានដឹកនាំគណៈប្រតិភូសហគ្រាសវៀតណាមចូលរួមក្នុងពិព័រណ៍នេះ ដោយមានសហគ្រាសចំនួន ១៨ ដែលមានចំណុចខ្លាំងក្នុងវិស័យម្ហូបអាហារ ជាពិសេសកសិផលកែច្នៃ។ ទាំងនេះ គឺជាសហគ្រាសដែលបានបំពេញតាមលក្ខណៈវិនិច្ឆ័យសម្រាប់ម្ហូបអាហារ ក្នុងនោះ សហគ្រាសមួយចំនួនមានវិញ្ញាបនបត្រហាឡាលដើម្បីចូលទៅក្នុងទីផ្សារឥណ្ឌូនេស៊ី។ យើងសង្ឃឹមថា តាមរយៈការចូលរួមក្នុងពិព័រណ៍នេះ យើងអាចឧទ្ទេសនាមផលិតផលវៀតណាម ជាពិសេសកសិផលកែច្នៃរបស់វៀតណាមទៅកាន់ទីផ្សារឥណ្ឌូនេស៊ី និងជួយសហគ្រាសស្វែងរកឱកាសដើម្បីពង្រីកទីផ្សារ»៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកអគ្គលេខាបក្ស តូ ឡឹម ជួបជាមួយព្រះមហាក្សត្រហ្ស៊កដានី Abdullah II Ibn Al-Hussein

លោកអគ្គលេខាបក្ស តូ ឡឹម ជួបជាមួយព្រះមហាក្សត្រហ្ស៊កដានី Abdullah II Ibn Al-Hussein

កាលពីល្ងាចថ្ងៃទី ១២ ខែវិច្ឆិកា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស លោកអគ្គលេខាបក្ស តូ ឡឹម បានអញ្ជើញជួបជាមួយព្រះមហាក្សត្រ ហ្ស៊កដានី Abdullah II Ibn Al-Hussein ក្នុងឱកាសនៃព្រះរាជដំណើរទស្សនកិច្ចជាផ្លូវការរបស់ ព្រះអង្គនៅវៀតណាម។

Top