• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងទីផ្សារភាគហ៊ុនវៀតណាមនិងពិភពលោក

កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅខេត្ត Quang Nam, ថ្លែងក្នុងសន្និសីទស្តីពីទិសដៅអភិវឌ្ឍន៍ទីផ្សារភាគហ៊ុនក្នុងនិន្នាការសមាហរ ណកម្ម ដោយគណៈកម្មាធិការមូលបត្ររដ្ឋទទួលរៀបចំ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Nguyen Van Thang បានសង្កត់ធ្ងន់ថា រដ្ឋាភិបាល វៀតណាមបានកំណត់គោលដៅអភិវឌ្ឍន៍ទីផ្សារ ភាគហ៊ុនប្រកបដោយស្ថិរភាព សុវត្ថិភាព ប្រសិទ្ធ ភាព និរន្តរភាព និងសមាហរណកម្មទីផ្សារភាគហ៊ុន ក្លាយជាបណ្តាញកៀងគរមូលធនរយៈពេលមធ្យមនិងយូរអង្វែងដ៏សំខាន់ ដែលជាចម្បងសម្រាប់ខឿនសេដ្ឋកិច្ច។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Nguyen Van Thang ថ្លែងក្នុងសន្និសីទ។ រូបថត៖ vietnamfinance.vn

ទន្ទឹមនឹងនោះ រក្សាកំណើនក្នុងមាត្រដ្ឋាន ផ្តោតលើការកែលម្អគុណភាព; អភិវឌ្ឍន៍ឧបករណ៍ហិរញ្ញវត្ថុបៃតង ប្រកបដោយនិរន្តរភាព។ លោករដ្ឋមន្ត្រី Nguyen Van Thang បានស្នើថា នាពេលខាងមុខ គណៈកម្មការមូលបត្រនឹងជំរុញការផ្លាស់ប្តូរឌីជីថលក្នុងវិស័យមូលបត្រ។ ការកសាងប្រព័ន្ធគ្រប់គ្រង និងត្រួតពិនិត្យទីផ្សារដែលទាក់ទងនឹងការអនុវត្តបច្ចេកវិទ្យាព័ត៌មានទំនើប។ ពង្រឹងការតភ្ជាប់ និងសមាហរណកម្មអន្តរជាតិ កាត់បន្ថយគម្លាតអភិវឌ្ឍន៍បន្តិចម្តងៗរវាងទីផ្សារភាគហ៊ុនវៀតណាម និងទីផ្សារភាគហ៊ុននៃបណ្តាប្រទេសអភិវឌ្ឍន៍។

ក្នុងសន្និសីទនេះដែរ លោកស្រី Julia Leung ប្រធានសន្និសីទគណៈកម្មាធិការអនុតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APRC) នាយកប្រតិបត្តិនៃគណៈកម្មការមូលបត្រហុងកុង (SFC) បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់វៀតណាមនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ហើយវៀតណាមកំពុងពង្រឹងឋានៈរបស់ខ្លួនក្នុងទីផ្សារហិរញ្ញវត្ថុពិភពលោក តាមរយៈការពង្រឹងការតភ្ជាប់ជាមួយលំហូរនៃខ្សែសង្វាក់សេដ្ឋកិច្ចអន្តរជាតិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

រដ្ឋមន្ត្រីការបរទេសថៃនឹងអញ្ចើងមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម

រដ្ឋមន្ត្រីការបរទេសថៃនឹងអញ្ចើងមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម

ក្រសួងការបរទេសថៃនាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ បានប្រកាសថា តាមការអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son រដ្ឋមន្ត្រីការបរទេសថៃ លោក Maris Sangiampongsa នឹងអញ្ចើងមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ានឆ្នាំ ២០២៥។

Top