នាព្រឹកថ្ងៃទី ២៨ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ លោកឧបនាយករដ្ឋមន្ត្រី ហូ គួក យ៊ុង បានដឹកនាំកិច្ចប្រជុំលើកទី ៣៥ នៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) និងការអភិវឌ្ឍប្រកបដោយចីរភាពនៃវិស័យជនផល (គណៈកម្មាធិការដឹកនាំជាតិស្តីពី IUU)។
លោកឧបនាយករដ្ឋមន្ត្រី ហូ គួក យ៊ុង ដឹកនាំកិច្ចប្រជុំលើកទី៣៥ នៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងគ្មានការគ្រប់គ្រង និងការអភិវឌ្ឍប្រកបដោយចីរភាពនៃវិស័យនេសាទ។ រូបថត៖ VNA
នៅក្នុងកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រី ហូ គួក យ៊ុង បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលកន្លងមក វិស័យ និងមូលដ្ឋាននានាបានផ្តោតលើការពិនិត្យ និងដោះស្រាយចំណុចខ្វះខាតតាមអនុសាសន៍របស់គណៈកម្មការអឺរ៉ុប (EC)។ ជាមួយគ្នានោះ ការងារតាមដានប្រភពអាហារសមុទ្រកំពុងធានាបាននូវតម្លាភាពជាបណ្តើរៗ។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើ ថា រហូតដល់ថ្ងៃទី ៣០ ខែសីហា ត្រូវមានការផ្លាស់ប្ដូរដ៏ជាក់ស្តែង។
“សប្តាហ៍ក្រោយ ក្រសួងកសិកម្ម និងបរិស្ថានត្រូវតែរៀបចំសន្និសីទមួយ ដើម្បីអនុវត្តផែនការនេះ និងចាប់ផ្ដើមយុទ្ធនាការសម្រាប់រយៈពេលកំពូល។ សួមស្នើឲ្យថ្នាក់ដឹកនាំនៃក្រសួង និងវិស័យនានា ចូលរួមយ៉ាងម៉ឺងម៉ាត់ ហើយមូលដ្ឋាននានា ឈរលើផែនការរបស់រដ្ឋាភិបាល គួរតែបង្កើតផែនការលម្អិតសម្រាប់ការអនុវត្តនៅក្នុងវិស័យ និងមូលដ្ឋានរៀងៗខ្លួន។ គួរតែផ្តោតលើការដោះស្រាយបញ្ហាដែលនៅសេសសល់ ពោលគឺដោះស្រាយករណីដែលនៅសេសសល់ចាប់ពីឆ្នាំ ២០២៤ ដល់បច្ចុប្បន្ន។ ពិនិត្យមើលស្ថានភាព ហើយស្នើឱ្យចាប់ផ្ដើមយុទ្ធនាការដ៏ម៉ឺងម៉ាត់ ដោយផ្តោតលើការត្រួតពិនិត្យនាវានេសាទដែលចេញដំណើរ និងមកដល់កំពង់ផែ ដោយធានាបាននូវការអនុលោមតាមនីតិវិធី និងឯកសារ ទាំង១០០%។ នេះក៏ជាបញ្ហា ដែល EC ផ្តោតការយកចិត្តទុកដាក់ផងដែរ”។ នេះបើយោងតាមប្រសាសន៍របស់លោកឧបនាយករដ្ឋមន្ត្រី ហូ គួកយ៊ុង៕
តាម vovworld.vn/km-KH