• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កសាងគោលនយោបាយដ៏លេចធ្លោនិងប្រកួតប្រជែង ដើម្បីសាកល្បងតំបន់ ពាណិជ្ជកម្មសេរីមួយចំនួន

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការបង្កើតតំបន់ពាណិជ្ជកម្មសេរី គឺជា ការងារថ្មី ហើយនៅពេលអនុវត្តន៍ ត្រូវតែមានលក្ខណៈអាចធ្វើទៅបាន និងមានប្រសិទ្ធ ភាព; គោលដៅគឺដើម្បីសាកល្បងគោលនយោបាយ និងរួមចំណែកដល់ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម បំពេញគោលដៅរយៈពេលខ្លី និងរយៈពេលវែង ជាពិសេសគោល ដៅយុទ្ធសាស្ត្រ ១០០ ឆ្នាំទាំងពីរ។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល ដើម្បីផ្តល់យោបល់ លើគម្រោងតំបន់ពាណិជ្ជកម្មសេរី។ (រូបថត៖ VNA)
នាព្រឹកថ្ងៃទី ៥ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល ដើម្បីផ្តល់យោបល់ លើគម្រោងតំបន់ពាណិជ្ជកម្មសេរី ដែលកំពុងត្រៀមរៀបចំដាក់ជូនអាជ្ញាធរមាន សមត្ថកិច្ច។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល ដើម្បីផ្តល់យោបល់ លើគម្រោងតំបន់ពាណិជ្ជកម្មសេរី។ (រូបថត៖ VNA)

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការបង្កើតតំបន់ពាណិជ្ជកម្មសេរី គឺជា ការងារថ្មី ហើយនៅពេលអនុវត្តន៍ ត្រូវតែមានលក្ខណៈអាចធ្វើទៅបាន និងមានប្រសិទ្ធ ភាព; គោលដៅគឺដើម្បីសាកល្បងគោលនយោបាយ និងរួមចំណែកដល់ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម បំពេញគោលដៅរយៈពេលខ្លី និងរយៈពេលវែង ជាពិសេសគោល ដៅយុទ្ធសាស្ត្រ ១០០ ឆ្នាំទាំងពីរ។ លោកនាយករដ្ឋមន្ត្រីបានក្រើនរំលឹកថា៖
“ការសាកល្បងគួរតែអនុវត្តន៍ក្នុងរយៈពេលដ៏ជាក់ស្ដែងមួយប៉ុណ្ណោះ ប៉ុន្តែយន្តការ គោលនយោបាយ ត្រូវតែមានភាពជាក់លាក់ លេចធ្លោ ប្រកួតប្រជែង និងអាចធ្វើទៅបាន។ យន្តការ និងគោលនយោបាយណាដែលមិនសមហេតុផល គួរតែរៀនសូត្របទពិសោធន៍បរទេស។ កសាងតំបន់ពាណិជ្ជកម្មសេរីដែលមាន លក្ខណៈទូទៅ ប៉ុន្តែក៏ត្រូវមានលក្ខណៈពិសេស ស៊ីវិល័យ និងទំនើបផងដែរ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកអគ្គលេខាបក្សតូ ឡឹម៖ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស

លោកអគ្គលេខាបក្សតូ ឡឹម៖ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស

អញ្ជើញថ្លែងសេចក្ដីសន្និដ្ឋាននៅជំនួបធ្វើការ លោកអគ្គលេខាបក្សតូ ឡឹម បានសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស ជាប្រចាំ និងយូរអង្វែង ក្នុងការងារកសាង ពង្រឹងបក្ស និងប្រព័ន្ធនយោបាយ។

Top